National
• 2 hours ago• Lim_Rothanaksambath
ក្រសួងអប់រំ ចាប់ដៃ Kings Education UK បង្កើតកម្មវិធីមូលដ្ឋានស្តង់ដាអន្តរជាតិ បើកផ្លូវឱ្យសិស្សកម្ពុជាឈានទៅសាកលវិទ្យាល័យកំពូលលើពិភពលោក

ភ្នំពេញ, ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦៖ ក្នុងគោលដៅពង្រីកជម្រើសសិក្សាបែបអន្តរជាតិ និងពង្រឹងគុណភាពធនធានមនុស្សនៅកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យគណៈប្រតិភូនៃក្រុមហ៊ុន Study International Cambodia និងស្ថាប័ន Kings Education UK ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការអប់រំ កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។
នៅក្នុងជំនួបនោះ លោក Michael Parris នាយកអភិវឌ្ឍន៍នៃស្ថាប័ន Kings Education UK បានជម្រាបជូនអំពីគម្រោងនាំយកកម្មវិធី Kings Foundation Programme មកបើកបង្រៀននៅទីតាំង NUM International Campus នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចាប់ពីខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។ កម្មវិធីសិក្សានេះ មានគោលបំណងរៀបចំគ្រឹះ និងគន្លងផ្លូវសិក្សា (Progression Pathways) សម្រាប់សិស្សានុសិស្សកម្ពុជា ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបន្តការសិក្សានៅតាមសាកលវិទ្យាល័យល្បីៗក្នុងចក្រភពអង់គ្លេស និងជុំវិញពិភពលោក។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើការវាយតម្លៃ ដើម្បីទទួលស្គាល់កម្មវិធី Kings Foundation Programme ថាមានតម្លៃសមមូលស្មើនឹងថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (Foundation Year/Year 1) នៅតាមគ្រឹះស្ថានឧត្តមសិក្សាក្នុងប្រទេសកម្ពុជា។ គម្រោងបង្កើតភាពជាដៃគូរវាងក្រសួងអប់រំ, សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM), និងស្ថាប័ន Kings Education ដើម្បីផ្ដល់អាហារូបករណ៍ វគ្គសិក្សារដូវក្តៅ និងបង្កើនឱកាសសិក្សាអន្តរជាតិ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodia
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ឱ្យរៀបចំជា “គម្រោងសាកល្បង” (Pilot Project) នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងពិនិត្យលទ្ធភាពសាកល្បងនៅតាមបណ្ដាសាលារៀនជំនាន់ថ្មី (New Generation Schools) មុននឹងឈានទៅការអនុវត្តពេញលេញ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា៖ «ក្រសួងអប់រំ តែងតែគាំទ្រនូវរាល់កម្មវិធីសិក្សាដែលផ្តល់ជម្រើសកាន់តែច្រើន និងមានគុណភាព។ ការរៀបចំឱ្យមានកម្មវិធីសិក្សាមូលដ្ឋានស្តង់ដាអន្តរជាតិនៅក្នុងស្រុក គឺជាដំណោះស្រាយដ៏ល្អសម្រាប់សិស្សឆ្នើមៗ ដែលមានបំណងទៅបន្តការសិក្សានៅបរទេស ដោយជួយឱ្យពួកគាត់ត្រៀមខ្លួនបានរួចរាល់ទាំងផ្នែកចំណេះដឹង និងបច្ចេកទេសសិក្សា»។
ជាកិច្ចបន្ទាប់ ក្រសួងអប់រំ នឹងចាត់ឱ្យក្រុមការងារបច្ចេកទេសធ្វើការសិក្សា និងវាយតម្លៃលើសំណើទទួលស្គាល់សមមូលនៃកម្មវិធីនេះ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងអត្ថប្រយោជន៍ជាអតិបរមាសម្រាប់សិស្សានុសិស្ស និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
នៅក្នុងជំនួបនោះ លោក Michael Parris នាយកអភិវឌ្ឍន៍នៃស្ថាប័ន Kings Education UK បានជម្រាបជូនអំពីគម្រោងនាំយកកម្មវិធី Kings Foundation Programme មកបើកបង្រៀននៅទីតាំង NUM International Campus នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចាប់ពីខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។ កម្មវិធីសិក្សានេះ មានគោលបំណងរៀបចំគ្រឹះ និងគន្លងផ្លូវសិក្សា (Progression Pathways) សម្រាប់សិស្សានុសិស្សកម្ពុជា ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបន្តការសិក្សានៅតាមសាកលវិទ្យាល័យល្បីៗក្នុងចក្រភពអង់គ្លេស និងជុំវិញពិភពលោក។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើការវាយតម្លៃ ដើម្បីទទួលស្គាល់កម្មវិធី Kings Foundation Programme ថាមានតម្លៃសមមូលស្មើនឹងថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (Foundation Year/Year 1) នៅតាមគ្រឹះស្ថានឧត្តមសិក្សាក្នុងប្រទេសកម្ពុជា។ គម្រោងបង្កើតភាពជាដៃគូរវាងក្រសួងអប់រំ, សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM), និងស្ថាប័ន Kings Education ដើម្បីផ្ដល់អាហារូបករណ៍ វគ្គសិក្សារដូវក្តៅ និងបង្កើនឱកាសសិក្សាអន្តរជាតិ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodiaជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ឱ្យរៀបចំជា “គម្រោងសាកល្បង” (Pilot Project) នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងពិនិត្យលទ្ធភាពសាកល្បងនៅតាមបណ្ដាសាលារៀនជំនាន់ថ្មី (New Generation Schools) មុននឹងឈានទៅការអនុវត្តពេញលេញ។