National
• 1 hour ago• Lim_Rothanaksambath
នេត្រ ភក្ត្រា ចែករំលែកអត្ថបទស៊ើបអង្កេតរបស់កាសែតបារាំង Le Monde និងកាសែត la Libération ពីស្ថានភាពនៃព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ, ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦៖ ជាផ្នែកនៃការដាស់តឿនស្មារតី និងការក្រឿនរំលឹកដ៏ភាពឈឺចាប់ដែលប្រជាពលរដ្ឋកម្ពុជាបានទទួលរងរដោយសារជម្លោះព្រំដែនផ្លូវគោកកម្ពុជា-ថៃ កាលពីឆ្នាំ២០២៥ ទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជារឿយៗតែងតែបង្ហោះសំណេរបែបអប់រំ បង្កប់អត្ថន័យ និងខ្លឹមសារជ្រាលជ្រៅ ដើម្បីបញ្ជ្រាបការយល់ដឹងទៅកាន់យុវវ័យជំនាន់ក្រោយឱ្យបានដឹងឮ និងចងចាំនូវរឿងរ៉ាវដែលបានកើតឡើងចំពោះប្រទេសកម្ពុជាយើង។
តួយ៉ាង នៅថ្ងៃទី៣០ ខែសីហា ម្សិលមិញនេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម នេត្រ ភក្ត្រា បានចែករំលែកអត្ថបទស៊ើបអង្កេតរបស់កាសែតបារាំង Le Monde និងកាសែត la Libération ពីស្ថានភាពនៃព្រំដែនកម្ពុជា-ថៃ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរៀបរាប់ថា៖ «បន្ទាប់ពីកាសែតបារាំង Le Monde និងកាសែត la Libération កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ កាសែតបារាំងមួយទៀតឈ្មោះ Le Figaroបានចុះអត្ថបទស៊ើបអង្កេតរបស់ខ្លួនមួយដ៏វែងមួយ និយាយពីស្ថានភាពនៃព្រំដែនកម្ពុជា-ថៃ។ អត្ថបទស៊ើបអង្កេតនេះសរសេរដោយលោក Jean-Luc Moreau Deleris ដែលបានអញ្ជើញមកយកព័ត៌មាននៅកម្ពុជាកាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Neth Pheaktra
សារព័ត៌មាន Le Figaro បានរៀបរាប់សេចក្តីថា ថៃជា “អ្នកឈ្លានពាន” ហើយថៃបាន “កាន់កាប់” ផ្នែកខ្លះនៃទឹកដីកម្ពុជា។ អត្ថបទសរសេរថាកងទ័ពថៃបានបំផ្លាញប្រាសាទ និងបង្កការខូចខាតដល់បេតិកភណ្ឌខ្មែរ រួមទាំងប្រាសាទព្រះវិហារ និងតាក្របី។
អត្ថបទក៏ផ្តល់ទម្ងន់ខ្លាំងដល់ មូលដ្ឋានច្បាប់ និងប្រវត្តិសាស្ត្រ របស់កម្ពុជា ដោយលើកសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ផែនទីព្រំដែន សាលក្រម ICJ ឆ្នាំ១៩៦២ និងសេចក្តីបកស្រាយឆ្នាំ២០១៣។ នេះជាចំណុចមានតម្លៃខ្លាំង ព្រោះវាមិនត្រឹមនិយាយអារម្មណ៍ទេ ប៉ុន្តែភ្ជាប់ជាមួយឯកសារគតិយុត្ត និងប្រវត្តិសាស្ត្រ។
អត្ថបទក៏បានបង្ហាញថា កម្ពុជាជាភាគីដែលខ្សោយជាងខាងយោធា ប៉ុន្តែរងការវាយប្រហារ និងកំពុងស្វែងរកដំណោះស្រាយតាមការទូត និងច្បាប់អន្តរជាតិ។ ផ្ទុយទៅវិញ ថៃត្រូវបានបង្ហាញថាជាប្រទេសដែលមានអំណាចយោធាខ្លាំងជាង ប្រើកម្លាំង បង្ក fait accompli និងព្យាយាមកែប្រែស្ថានភាពនៅលើដី។
ជាមួយគ្នានេះ រូបថតដែលលោកបានថតនៅខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ក៏ត្រូវបានដាក់តាំងពិព័រណ៌នៅប្រទេសបារាំងផងដែរដើម្បីឱ្យសាធារណជនបានជ្រាប»៕
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Neth Pheaktra
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
តួយ៉ាង នៅថ្ងៃទី៣០ ខែសីហា ម្សិលមិញនេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម នេត្រ ភក្ត្រា បានចែករំលែកអត្ថបទស៊ើបអង្កេតរបស់កាសែតបារាំង Le Monde និងកាសែត la Libération ពីស្ថានភាពនៃព្រំដែនកម្ពុជា-ថៃ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរៀបរាប់ថា៖ «បន្ទាប់ពីកាសែតបារាំង Le Monde និងកាសែត la Libération កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ កាសែតបារាំងមួយទៀតឈ្មោះ Le Figaroបានចុះអត្ថបទស៊ើបអង្កេតរបស់ខ្លួនមួយដ៏វែងមួយ និយាយពីស្ថានភាពនៃព្រំដែនកម្ពុជា-ថៃ។ អត្ថបទស៊ើបអង្កេតនេះសរសេរដោយលោក Jean-Luc Moreau Deleris ដែលបានអញ្ជើញមកយកព័ត៌មាននៅកម្ពុជាកាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Neth Pheaktraសារព័ត៌មាន Le Figaro បានរៀបរាប់សេចក្តីថា ថៃជា “អ្នកឈ្លានពាន” ហើយថៃបាន “កាន់កាប់” ផ្នែកខ្លះនៃទឹកដីកម្ពុជា។ អត្ថបទសរសេរថាកងទ័ពថៃបានបំផ្លាញប្រាសាទ និងបង្កការខូចខាតដល់បេតិកភណ្ឌខ្មែរ រួមទាំងប្រាសាទព្រះវិហារ និងតាក្របី។
អត្ថបទក៏ផ្តល់ទម្ងន់ខ្លាំងដល់ មូលដ្ឋានច្បាប់ និងប្រវត្តិសាស្ត្រ របស់កម្ពុជា ដោយលើកសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ផែនទីព្រំដែន សាលក្រម ICJ ឆ្នាំ១៩៦២ និងសេចក្តីបកស្រាយឆ្នាំ២០១៣។ នេះជាចំណុចមានតម្លៃខ្លាំង ព្រោះវាមិនត្រឹមនិយាយអារម្មណ៍ទេ ប៉ុន្តែភ្ជាប់ជាមួយឯកសារគតិយុត្ត និងប្រវត្តិសាស្ត្រ។
អត្ថបទក៏បានបង្ហាញថា កម្ពុជាជាភាគីដែលខ្សោយជាងខាងយោធា ប៉ុន្តែរងការវាយប្រហារ និងកំពុងស្វែងរកដំណោះស្រាយតាមការទូត និងច្បាប់អន្តរជាតិ។ ផ្ទុយទៅវិញ ថៃត្រូវបានបង្ហាញថាជាប្រទេសដែលមានអំណាចយោធាខ្លាំងជាង ប្រើកម្លាំង បង្ក fait accompli និងព្យាយាមកែប្រែស្ថានភាពនៅលើដី។
ជាមួយគ្នានេះ រូបថតដែលលោកបានថតនៅខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ក៏ត្រូវបានដាក់តាំងពិព័រណ៌នៅប្រទេសបារាំងផងដែរដើម្បីឱ្យសាធារណជនបានជ្រាប»៕
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Neth Pheaktraរាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



