National
• 2 hours ago• Lim_Rothanaksambath
ក.អ.ក. ជំរុញការវិនិយោគមជ្ឈមណ្ឌលពាណិជ្ជកម្ម បច្ចេកវិទ្យា LED និងខ្សែច្រវាក់ផលិតកម្មអាគុយរថយន្តអគ្គិសនី ជាមួយក្រុមហ៊ុនយក្សចិន ៣ នៅស៊ិនជិន

ភ្នំពេញ, ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦៖ ក្នុងបេសកកម្មគោះទ្វារទាក់ទាញ និងជំរុញការវិនិយោគ នៅសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានជួបពិភាក្សាការងារដោយឡែកពីគ្នា កាលរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនធំៗចំនួន៣ នៅទីក្រុងស៊ិនជិន ខេត្តក្វាងទុង ដើម្បីរុញច្រានការវិនិយោគលើវិស័យអភិវឌ្ឍន៍ក្រុង បច្ចេកវិទ្យាឆ្លាតវៃ និងឧស្សាហកម្មអាគុយរថយន្តអគ្គិសនី (EV)។
តាមសេចក្តីប្រកាសព័ត៌មានផ្លូវការ ជំនួបធុរកិច្ចជាន់ខ្ពស់ទាំង ៣ រួមមាន៖
• ក្រុមហ៊ុន Hong Kong Causeway Bay Group៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជួបពិភាក្សាជាមួយលោក Chen Zhi ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ដែលជាអ្នកវិនិយោគល្បីល្បាញលើការអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់ប្រជុំជនប្រមូលផ្តុំ (Integrated Urban Development)។ ភាគីទាំងពីរបានពិភាក្សាលើសក្តានុពលនៃការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិនៅកម្ពុជា តាមបណ្តោយហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ។
• ក្រុមហ៊ុន Shenzhen Zhouming Technology Co., Ltd. (Unilumin Group)៖ ឯកឧត្តមបានជួបលោក Qi Xiaoming តំណាងក្រុមហ៊ុនចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនស៊ិនជិន ដែលជាក្រុមហ៊ុនឈានមុខលើបច្ចេកវិទ្យាអេក្រង់ LED និងប្រព័ន្ធភ្លើងបំភ្លឺឆ្លាតវៃ។ កម្ពុជាបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបង្កើតរោងចក្រដំឡើងឧបករណ៍អគ្គិសនី និង LED សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅអាស៊ាន ព្រមទាំងការអនុវត្តបច្ចេកវិទ្យាភ្លើងសាធារណៈឆ្លាតវៃ និងអេក្រង់ឌីជីថលតាមពហុកីឡដ្ឋាន និងអាកាសយានដ្ឋានអន្តរជាតិ។
• ក្រុមហ៊ុន Hubei Wanrun New Energy Technology Co., Ltd.៖ ឯកឧត្តមបានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនចុះបញ្ជីក្នុងទីផ្សារ STAR Market នៃផ្សារភាគហ៊ុនសៀងហៃ ដែលជាអ្នកផលិតធាតុផ្សំកាតូត (Cathode Materials) សម្រាប់អាគុយលីចូម (Lithium-ion Battery) ដ៏ធំ។ ជំនួបនេះជាជំហានយុទ្ធសាស្ត្រសំខាន់ក្នុងការរុញច្រានកម្ពុជាចូលទៅក្នុង «ខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មរថយន្តអគ្គិសនី (EV Supply Chain)» និងការទាក់ទាញរោងចក្រផលិតធាតុផ្សំអាគុយមកតាំងមូលដ្ឋាននៅកម្ពុជា។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Chanthol Sun DPM
ក្នុងជំនួបទាំងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីគោលនយោបាយបើកចំហ ស្ថិរភាពនយោបាយ និងកិច្ចសម្រួលការវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងបានអញ្ជើញគណៈគ្រប់គ្រងក្រុមហ៊ុនទាំងបីឱ្យមកបំពេញទស្សនកិច្ចសិក្សាស្រាវជ្រាវផ្ទាល់នៅកម្ពុជា ដើម្បីប្រែក្លាយជំនួបនេះឱ្យទៅជាគម្រោងវិនិយោគជាក់ស្តែងនាពេលឆាប់ៗខាងមុខ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
តាមសេចក្តីប្រកាសព័ត៌មានផ្លូវការ ជំនួបធុរកិច្ចជាន់ខ្ពស់ទាំង ៣ រួមមាន៖
• ក្រុមហ៊ុន Hong Kong Causeway Bay Group៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជួបពិភាក្សាជាមួយលោក Chen Zhi ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ដែលជាអ្នកវិនិយោគល្បីល្បាញលើការអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់ប្រជុំជនប្រមូលផ្តុំ (Integrated Urban Development)។ ភាគីទាំងពីរបានពិភាក្សាលើសក្តានុពលនៃការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិនៅកម្ពុជា តាមបណ្តោយហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ។
• ក្រុមហ៊ុន Shenzhen Zhouming Technology Co., Ltd. (Unilumin Group)៖ ឯកឧត្តមបានជួបលោក Qi Xiaoming តំណាងក្រុមហ៊ុនចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនស៊ិនជិន ដែលជាក្រុមហ៊ុនឈានមុខលើបច្ចេកវិទ្យាអេក្រង់ LED និងប្រព័ន្ធភ្លើងបំភ្លឺឆ្លាតវៃ។ កម្ពុជាបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបង្កើតរោងចក្រដំឡើងឧបករណ៍អគ្គិសនី និង LED សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅអាស៊ាន ព្រមទាំងការអនុវត្តបច្ចេកវិទ្យាភ្លើងសាធារណៈឆ្លាតវៃ និងអេក្រង់ឌីជីថលតាមពហុកីឡដ្ឋាន និងអាកាសយានដ្ឋានអន្តរជាតិ។
• ក្រុមហ៊ុន Hubei Wanrun New Energy Technology Co., Ltd.៖ ឯកឧត្តមបានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនចុះបញ្ជីក្នុងទីផ្សារ STAR Market នៃផ្សារភាគហ៊ុនសៀងហៃ ដែលជាអ្នកផលិតធាតុផ្សំកាតូត (Cathode Materials) សម្រាប់អាគុយលីចូម (Lithium-ion Battery) ដ៏ធំ។ ជំនួបនេះជាជំហានយុទ្ធសាស្ត្រសំខាន់ក្នុងការរុញច្រានកម្ពុជាចូលទៅក្នុង «ខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មរថយន្តអគ្គិសនី (EV Supply Chain)» និងការទាក់ទាញរោងចក្រផលិតធាតុផ្សំអាគុយមកតាំងមូលដ្ឋាននៅកម្ពុជា។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Chanthol Sun DPMក្នុងជំនួបទាំងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីគោលនយោបាយបើកចំហ ស្ថិរភាពនយោបាយ និងកិច្ចសម្រួលការវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងបានអញ្ជើញគណៈគ្រប់គ្រងក្រុមហ៊ុនទាំងបីឱ្យមកបំពេញទស្សនកិច្ចសិក្សាស្រាវជ្រាវផ្ទាល់នៅកម្ពុជា ដើម្បីប្រែក្លាយជំនួបនេះឱ្យទៅជាគម្រោងវិនិយោគជាក់ស្តែងនាពេលឆាប់ៗខាងមុខ៕