The Khmer Daily Network Logo

SPORTS

1 week agoLim_Rothanaksambath

កំណត់ត្រាពិភពលោកថ្មីត្រូវបានបំបែក! Lionel Messi ក្លាយជាស្តេចស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ FIFA World Cup

កំណត់ត្រាពិភពលោកថ្មីត្រូវបានបំបែក! Lionel Messi ក្លាយជាស្តេចស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ FIFA World Cup
ភ្នំពេញ, ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦៖​ ពិភពបាល់ទាត់កំពុងតែផ្អើល និងកោតសរសើរជាថ្មីម្តងទៀត ខណៈដែលកំពូលកីឡាករអាហ្សង់ទីន Lionel Messi បានបង្កើតប្រវត្តិសាស្ត្រថ្មី ក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ១៨គ្រាប់ លើសកីឡាករ Miroslav Klose និង Mbappe ដែលស៊ុតបញ្ចូលទីបានត្រឹមតែ ១៦គ្រាប់។


ពេលនេះ ពិភពបាល់ទាត់កំពុងតែមានការភ្ញាក់ផ្អើល និងកោតសរសើរមិនដាច់ពីមាត់ម្តងទៀតហើយ បន្ទាប់ពីកំពូលកីឡាករឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi បានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យមិនធ្លាប់មាន នៅក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោក FIFA World Cup កាលពីពេលថ្មីៗ ដោយកីឡាករ Lionel Messi បានបំបែកកំណត់ត្រាចាស់ ក្នុងនាមជាកីឡាករដែល ស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រ World Cup ជាមួយតួលេខ ១៧ គ្រាប់។


ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រជុំវិញសកលលោក លាន់មាត់ថា «មិនគួរឱ្យជឿ» នោះគឺ Messi ទើបស៊ុតបញ្ចូលទីបាន ១៧ គ្រាប់ មិនយូរប៉ុន្មានផង Messi បានស៊ុតបន្ថែម ១គ្រាប់ទៀតភ្លាមៗ ធ្វើឱ្យចំនួនគ្រាប់បាល់សរុបរបស់លោក កើនឡើងរហូតដល់ ១៨ គ្រាប់។


នេះគឺជាការបំបែកកំណត់ត្រាផ្ទាល់ខ្លួន ក្នុងរយៈពេលដ៏ខ្លីបំផុត ដែលកាន់តែពង្រឹងឋានៈរបស់កីឡាកររូបនេះនៅចំណុចកំពូលនៃពិភពបាល់ទាត់ និងជាការបង្ហាញឱ្យឃើញពីទម្រង់លេងដ៏មុតស្រួច បើទោះបីជាឆ្លងកាត់ការប្រកួតច្រើនសម័យកាលក៏ដោយ។


គួររំលឹកឱ្យដឹងផងដែរថា កីឡាករ Lionel Messi ធ្លាប់ជាក្មេងប្រុសមានជំងឺខ្វះអរម៉ូនលូតលាស់ និងបានតស៊ូជម្នះឧបសគ្គរហូតទទួលបានជោគជ័យដ៏អស្ចារ្យបំផុតក្នុងអាជីព ដោយបានដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនលើកពានរង្វាន់ Copa América, ពានរង្វាន់ Finalissima និងជោគជ័យដ៏កំពូលចុងក្រោយ គឺការលើកពានរង្វាន់ FIFA World Cup ដែលជាការបំពេញក្តីសុបិនដ៏ធំបំផុតក្នុងជីវិតរបស់លោក កាលពីរដូវកាលមុន៕

រាយការណ៍ដោយ The Khmer Daily Network
End image 1
End image 2
End image 3