The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

វគ្គ Live Audition 2 របស់ OMG Talentcy បញ្ចប់ដោយជោគជ័យ ខណៈអាណាព្យាបាលរំភើបពេលឃើញយុវវ័យមានដុងសិល្បៈខ្ពស់

វគ្គ Live Audition 2 របស់ OMG Talentcy បញ្ចប់ដោយជោគជ័យ ខណៈអាណាព្យាបាលរំភើបពេលឃើញយុវវ័យមានដុងសិល្បៈខ្ពស់
ភ្នំពេញ, ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦៖ OMG Talentcy ថ្មីៗនេះ ទើបតែបានបញ្ចប់ការប្រកួតក្នុងវគ្គ Live Audition Round 2 របស់ខ្លួនដោយជោគជ័យ ដោយបេក្ខជន-បេក្ខនារីវ័យក្មេងជាច្រើនរូប បានចូលរួមបង្ហាញភាពក្លាហាន និងសមត្ថភាពសិល្បៈដ៏សម្បូរបែបនៅចំពោះមុខគណៈកម្មការជំនាញទាំង ៤ រូប គឺ Danet OMG, Jayma OMG, Denny និង HYUNG ដែលសុទ្ធសឹងជាបុគ្គលលេចធ្លោដែលមានបទពិសោធន៍រាប់ឆ្នាំនៅក្នុងវិស័យសិល្បៈរាំ ច្រៀង និងឧស្សាហកម្មកម្សាន្តនៅក្នុងប្រទេសកម្ពុជា។

គណៈកម្មការទាំង ៤ រូប មិនត្រឹមតែមកដើម្បីផ្តល់ពិន្ទុប៉ុណ្ណោះទេ ថែមទាំងបាននាំមកនូវបទពិសោធន៍ការងារជាក់ស្តែង និងស្នាដៃល្បីៗជាច្រើន ដើម្បីជួយតម្រង់ទិសបេក្ខជនឱ្យយល់ដឹងពីមូលដ្ឋានគ្រឹះនៃការក្លាយជាសិល្បករអាជីព។ ការផ្តល់មតិយោបល់ និងការជំរុញលើកទឹកចិត្តពីអ្នកជំនាញទាំងនេះ គឺជាស្ពានដ៏សំខាន់សម្រាប់យុវជនដែលមានក្តីស្រមៃ ចង់ឈានជើងចូលក្នុងវិស័យសិល្បៈឱ្យមានលក្ខណៈស្តង់ដារ និងវិជ្ជាជីវៈ។

ប្រាប់ឱ្យអ្នកសារព័ត៌មាន The Khmer Daily Network ដឹងក្នុងថ្ងៃប្រកួត Live Audition Round 2 កញ្ញា ចាន់ ដាណែត ស្ថាបនិក OMG Talentcy និង HYUNG មេក្រុម Spicy Name រំភើប បន្ទាប់ពីឃើញការបង្ហាញសមត្ថភាពរបស់បេក្ខជន-បេក្ខនារីវ័យក្មេងទាំងអស់គ្នា ព្រោះសមត្ថភាព ភាពក្លាហាន និងគំនិតច្នៃប្រឌិតនៃសិល្បៈរបស់ពួកគេពិតជារស់រវើក។

បន្ថែមពីលើការលើកឡើងរបស់ ស្ថាបនិក OMG Talentcy និងគណៈកម្មការជំនាញ អាណាព្យាបាលរបស់បេក្ខជន និងបេក្ខនារី ក៏បានចាត់ទុកកម្មវិធី OMG Talentcy ជាវេទិកាដ៏ស័ក្តិសមបំផុតក្នុងការបណ្តុះគ្រាប់ពូជសិល្បករជំនាន់ក្រោយឱ្យមានសមត្ថភាពឆ្ពោះទៅឆាកអន្តរជាតិនាពេលអនាគត។

Photos: The Khmer Daily NetworkPhotos: The Khmer Daily Network

សូមបញ្ជាក់ថា OMG Talentcy មិនត្រឹមតែជាកម្មវិធីប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែគឺជា ថ្នាលបណ្តុះបណ្តាល ដែលផ្តោតសំខាន់លើការអភិវឌ្ឍជំនាញសិល្បៈចម្រុះដល់កុមារ និងយុវជន។ តាមរយៈវគ្គ Live Audition នេះ កម្មវិធីនឹងស្វែងរកបេក្ខជនដែលមានសក្តានុពលបំផុត ដើម្បីបន្តដំណើរទៅកាន់វគ្គបន្តបន្ទាប់ទៀត ក្នុងគោលដៅប្រែក្លាយពួកគេទៅជាតារាដែលមានពន្លឺនាពេលអនាគត៕

ពីសារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3