National
• 4 hours ago• Lim_Rothanaksambath
កម្ពុជាគ្រោងធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីនាវា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយ Lydia Marine Trading និង VEGA Register

ភ្នំពេញ, ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនអន្តរជាតិ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការក្នុងការធ្វើទំនើបកម្ម និងជំរុញបរិវត្តកម្មឌីជីថលលើប្រព័ន្ធចុះបញ្ជីនាវារបស់កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមស្តង់ដារអន្តរជាតិ។
កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម អៀង វេងស៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉េង ពោធិ៍នារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Lydia Marine Trading Inc. និងក្រុមហ៊ុន VEGA Register ដែលដឹកនាំដោយលោក Uwe Zirbes។
កិច្ចពិភាក្សានេះមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួង តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងតំណាងកំពង់ផែស្វយ័តភ្នំពេញ (PPAP)។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT
គោលបំណងសំខាន់នៃជំនួបនេះ ភាគីទាំងពីរបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យនាវាចរណ៍នៅកម្ពុជា ជាពិសេស គឺការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីនាវា ដោយរៀបចំប្រព័ន្ធគ្រប់គ្រងនាវាឱ្យមានភាពរឹងមាំ និងងាយស្រួលគ្រប់គ្រង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលមកជំនួសការងាររដ្ឋបាលបែបប្រពៃណី ដើម្បីបង្កើនល្បឿន សុក្រឹតភាព និងតម្លាភាពក្នុងការចុះបញ្ជីនាវា។
ការបោះជំហានឆ្ពោះទៅរកការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងវិស័យនាវាចរណ៍នេះ ត្រូវបានគេមើលឃើញថា នឹងជួយលើកកម្ពស់មុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ ក្នុងនាមជារដ្ឋម្ចាស់ទង់ជាតិ (Flag State) ដែលមានការគ្រប់គ្រងប្រកបដោយស្តង់ដារខ្ពស់៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម អៀង វេងស៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉េង ពោធិ៍នារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Lydia Marine Trading Inc. និងក្រុមហ៊ុន VEGA Register ដែលដឹកនាំដោយលោក Uwe Zirbes។
កិច្ចពិភាក្សានេះមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួង តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងតំណាងកំពង់ផែស្វយ័តភ្នំពេញ (PPAP)។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWTគោលបំណងសំខាន់នៃជំនួបនេះ ភាគីទាំងពីរបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យនាវាចរណ៍នៅកម្ពុជា ជាពិសេស គឺការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីនាវា ដោយរៀបចំប្រព័ន្ធគ្រប់គ្រងនាវាឱ្យមានភាពរឹងមាំ និងងាយស្រួលគ្រប់គ្រង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលមកជំនួសការងាររដ្ឋបាលបែបប្រពៃណី ដើម្បីបង្កើនល្បឿន សុក្រឹតភាព និងតម្លាភាពក្នុងការចុះបញ្ជីនាវា។