National
• 1 hour ago• Lim_Rothanaksambath
កម្ពុជា អំពាវនាវបន្ទាន់ដល់សហគមន៍អន្តរជាតិឱ្យជួយបោសសម្អាតគ្រាប់បែកចង្កោមប្រភេទ M ដែលបន្សល់ពីយោធាថៃ

ភ្នំពេញ, ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦៖ ក្នុងកិច្ចប្រជុំកម្រិតអន្តរជាតិដ៏សំខាន់មួយនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ គណៈប្រតិភូកម្ពុជាបានអំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ដែលមានបទពិសោធន៍ និងជំនាញជុំវិញពិភពលោក ឱ្យបន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធានហិរញ្ញវត្ថុជាបន្ទាន់ ដើម្បីចូលរួមដោះស្រាយផលប៉ះពាល់ និងបោសសម្អាត គ្រាប់បែកចង្កោមប្រភេទ M ដែលត្រូវបានរកឃើញថ្មីនៅលើទឹកដីកម្ពុជា។
យោងតាមលទ្ធផលស្រាវជ្រាវ និងការងារបច្ចេកទេសរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបង្ហាញថា កូនគ្រាប់បែកចង្កោមដែលត្រូវបានរកឃើញថ្មីនៅលើទឹកដីកម្ពុជា គឺជាប្រភេទ M42, M46 និង M85 ដែលស្ថិតក្នុងត្រកូលគ្រាប់បែកចង្កោមប្រភេទ M (M-Series Cluster Submunitions)។ សំណល់យុទ្ធភណ្ឌផ្ទុះទាំងនេះ ត្រូវបានបន្សល់ទុកក្នុងអំឡុងពេលជម្លោះតាមព្រំដែនកម្ពុជា-ថៃ កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។
កូនគ្រាប់បែកចង្កោមប្រភេទ M ទាំងនេះ បង្កហានិភ័យខ្ពស់បំផុត និងគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារវាអាចផ្ទុះគ្រប់ពេលវេលា នៅពេលមានការប៉ះពាល់។ ស្ថានភាពនេះកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ សុវត្ថិភាពកុមារ និងកសិករដែលកំពុងរស់នៅ ឬប្រកបរបរកសិកម្មនៅក្នុងតំបន់រងផលប៉ះពាល់។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក លី ធុជ - Ly Thuch
រហូតមកដល់ពេលនេះ សំណល់កូនគ្រាប់បែកចង្កោមប្រភេទ M ដែលមិនទាន់ផ្ទុះទាំងនេះ បានបង្កឱ្យប្រជាពលរដ្ឋកម្ពុជាចំនួន ១០នាក់ រងគ្រោះថ្នាក់ ស្លាប់ និងរបួស ព្រមទាំងបានបង្ខំឱ្យប្រជាពលរដ្ឋជាង ២០,០០០ នាក់ត្រូវភៀសខ្លួន និងមិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានដើមវិញបាននៅឡើយ។
ការអំពាវនាវដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយគណៈប្រតិភូកម្ពុជា ក្នុងព្រឹត្តិការណ៍អម ក្រោមប្រធានបទ «From Evidence to Action: Advancing Cluster Munition Remnant Survey through Regional Cooperation»ក្នុងឱកាសនៃ កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (3rd Review Conference of the Convention on Cluster Munitions - CCM) ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា (CMAA) ដែលដឹកនាំគណៈប្រតិភូកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាកម្ពុជាមិនទាន់ជា រដ្ឋភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ក៏ដោយ ប៉ុន្តែកម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវគោលបំណងមនុស្សធម៌នៃអនុសញ្ញានេះ ហើយកម្ពុជាមិនដែលផលិត ឬប្រើប្រាស់គ្រាប់បែកចង្កោមឡើយ។ ឯកឧត្តមបានបន្ថែមថា កម្ពុជាបានចំណាយពេលជាង ៣៣ ឆ្នាំ ក្នុងការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម រំដោះផ្ទៃដីបានជាង ៣,៥០០ គីឡូម៉ែត្រការ៉េ ប៉ុន្តែការលេចឡើងនូវផលប៉ះពាល់ថ្មីជិត ៤,០០០ គីឡូម៉ែត្រការ៉េ ដែលក្នុងនោះប្រមាណ ៣,០០០ គីឡូម៉ែត្រការ៉េ រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម បានបង្កជាបន្ទុកមនុស្សធម៌បន្ថែមដ៏ធ្ងន់ធ្ងរ។
ទន្ទឹមនឹងនេះ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក៏បានលើកឡើងផងដែរថា ប្រជាពលរដ្ឋ និងគ្រួសារជនរងគ្រោះរាប់ម៉ឺនគ្រួសារនៅតាមបណ្តោយព្រំដែន ជាពិសេសក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ កំពុងរង់ចាំយុត្តិធម៌ និងការចូលរួមយ៉ាងសកម្មពីសហគមន៍អន្តរជាតិ ក្នុងការថ្កោលទោសការប្រើប្រាស់គ្រាប់បែកចង្កោម និងជួយផ្តល់ធនធានបោសសម្អាតឱ្យបានឆាប់រហ័ស ដើម្បីការពារអាយុជីវិតមនុស្ស៕
រាយការណ៍ សារព័ត៌មាន The Khmer Daily Network
យោងតាមលទ្ធផលស្រាវជ្រាវ និងការងារបច្ចេកទេសរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបង្ហាញថា កូនគ្រាប់បែកចង្កោមដែលត្រូវបានរកឃើញថ្មីនៅលើទឹកដីកម្ពុជា គឺជាប្រភេទ M42, M46 និង M85 ដែលស្ថិតក្នុងត្រកូលគ្រាប់បែកចង្កោមប្រភេទ M (M-Series Cluster Submunitions)។ សំណល់យុទ្ធភណ្ឌផ្ទុះទាំងនេះ ត្រូវបានបន្សល់ទុកក្នុងអំឡុងពេលជម្លោះតាមព្រំដែនកម្ពុជា-ថៃ កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។
កូនគ្រាប់បែកចង្កោមប្រភេទ M ទាំងនេះ បង្កហានិភ័យខ្ពស់បំផុត និងគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារវាអាចផ្ទុះគ្រប់ពេលវេលា នៅពេលមានការប៉ះពាល់។ ស្ថានភាពនេះកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ សុវត្ថិភាពកុមារ និងកសិករដែលកំពុងរស់នៅ ឬប្រកបរបរកសិកម្មនៅក្នុងតំបន់រងផលប៉ះពាល់។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក លី ធុជ - Ly Thuchរហូតមកដល់ពេលនេះ សំណល់កូនគ្រាប់បែកចង្កោមប្រភេទ M ដែលមិនទាន់ផ្ទុះទាំងនេះ បានបង្កឱ្យប្រជាពលរដ្ឋកម្ពុជាចំនួន ១០នាក់ រងគ្រោះថ្នាក់ ស្លាប់ និងរបួស ព្រមទាំងបានបង្ខំឱ្យប្រជាពលរដ្ឋជាង ២០,០០០ នាក់ត្រូវភៀសខ្លួន និងមិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានដើមវិញបាននៅឡើយ។