National
• 19 hours ago• Lim_Rothanaksambath
មេដឹកនាំមីយ៉ាន់ម៉ា Min Aung Hlaing នឹងបំពេញទស្សនកិច្ចនៅប្រទេសថៃ ក្នុងខែសីហា

ភ្នំពេញ, ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦៖ យោងតាមរបាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) បានឱ្យដឹងថា មេដឹកនាំមីយ៉ាន់ម៉ា លោក Min Aung Hlaing នឹងធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ ក្នុងខែសីហា ខាងមុខនេះ។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសជិតខាងមួយនេះ ចាប់តាំងពីលោកត្រូវបានតែងតាំងជាប្រធានាធិបតីស៊ីវិល កាលពីខែមេសា កន្លងទៅ។
រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានបញ្ជាក់ពីដំណើរទស្សនកិច្ចនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងបាងកក កាលពីថ្ងៃពុធ។ លោកបានមានប្រសាសន៍ថា៖ «យើងកំពុងរៀបចំកម្មវិធីផ្លូវការ» ដោយមិនបានបញ្ជាក់ថា មេដឹកនាំមីយ៉ាន់ម៉ា នឹងត្រូវជួបពិភាក្សាជាមួយឥស្សរជនរូបណានោះទេ។ លោកបានបន្ថែមថា៖ «វាជារឿងល្អបំផុតក្នុងការនាំយកមីយ៉ាន់ម៉ាឱ្យវិលត្រឡប់មកក្នុងចរន្តរួមវិញ។ យើងជឿជាក់ថា បន្ទាប់ពីរយៈពេលប្រាំឆ្នាំ យើងចាំបាច់ត្រូវនិយាយគ្នា យើងត្រូវស្តាប់គ្នា ហើយពួកគេត្រូវការពន្យល់»។
លោក Min Aung Hlaing ត្រូវបានតែងតាំងជាប្រធានាធិបតីស៊ីវិលកាលពីខែមេសា បន្ទាប់ពីការបោះឆ្នោតដែលមានការរឹតត្បិតយ៉ាងខ្លាំង។ កាលពីមុន លោកគឺជាអ្នកដឹកនាំរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០២១ ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ដែលបង្កឱ្យមានសង្គ្រាមស៊ីវិល និងធ្វើឱ្យមីយ៉ាន់ម៉ាក្លាយជាប្រទេសដែលត្រូវបានគេរុញឱ្យនៅឯកោពីសហគមន៍អន្តរជាតិ។
ប្រទេសថៃបាននិងកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យទំនាក់ទំនងជាមួយមីយ៉ាន់ម៉ាមានលក្ខណៈធម្មតាឡើងវិញ ទាំងក្នុងកម្រិតទ្វេភាគី និងក្នុងក្របខ័ណ្ឌសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានសមាជិកទាំង ១១ ប្រទេស។ ដំណើរទស្សនកិច្ចនេះ កើតឡើងបន្ទាប់ពីប្រទេសថៃបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ១២ ខែកក្កដា ដែលមានការចូលរួមពីតំណាងមីយ៉ាន់ម៉ាជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារមក។
កាលពីពេលថ្មីៗនេះ លោក Min Aung Hlaing បានទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ឥណ្ឌា និងចិន ដែលជាដំណើរទស្សនកិច្ចថ្នាក់រដ្ឋលើកដំបូងរបស់លោកទៅកាន់ប្រទេសសមាជិកអាស៊ាន ចាប់តាំងពីលោកបានក្លាយជាមេដឹកនាំស៊ីវិលមក៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network