National
• 22 hours ago• Lim_Rothanaksambath
កម្ពុជា និង វៀតណាម ចុះ MOU ផ្លូវការលើគម្រោងសាងសង់ «សាលាមិត្តភាពកម្ពុជា-វៀតណាម» នៅទីក្រុងហូជីមិញ

ភ្នំពេញ, ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦៖ រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរទីក្រុងហូជីមិញ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាផ្លូវការ ស្តីពីការអនុវត្តគម្រោងសាងសង់ និងកែលម្អ «សាលាមិត្តភាពកម្ពុជា-វៀតណាម» ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ក្នុងគោលដៅបម្រើដល់ការសិក្សា និងការបង្រៀនរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូសរុបប្រមាណជាង ៥,៥០០នាក់។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ នាទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម រវាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន (Vo Van Dien) មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលវៀតណាម។
គម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមនេះ នឹងមានការសាងសង់អគារថ្មី និងការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ក្នុងបរិវេណ "សាលាមិត្តភាពកម្ពុជា-វៀតណាម" រួមមាន៖ ការសាងសង់បន្ទប់សិក្សាថ្មីចំនួន៨០បន្ទប់ បន្ទប់ពិសោធន៍ចំនួន០១ និងបន្ទប់កុំព្យូទ័រចំនួន០១ សម្រាប់សាលាបឋមសិក្សា និងសាងសង់បន្ទប់សិក្សាថ្មីចំនួន ២៤បន្ទប់ បន្ទប់ពិសោធន៍ចំនួន០១ បន្ទប់កុំព្យូទ័រចំនួន០១ សម្រាប់សាលាអនុវិទ្យាល័យ រួមទាំងជួសជុលបន្ទប់រៀនដែលមានស្រាប់ចំនួន ១៥បន្ទប់នៅក្នុងអគារសម្តេចតេជោ សាងសង់អគារកីឡាពហុបំណងចំនួន ០១ និងអគាររដ្ឋបាលរួមចំនួន ០១ ព្រមទាំងបំពាក់សម្ភារបរិក្ខារចាំបាច់មួយចំនួនទៀតសម្រាប់បម្រើដល់ការបង្រៀន និងរៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជាង ៥,៥០០នាក់។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ
គម្រោងសាងសង់អគារសិក្សាមិត្តភាពនេះ ធ្លាប់ត្រូវបានរៀបចំពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់យ៉ាងអធិកអធម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា កាលពីដើមឆ្នាំ២០២៦ កន្លងទៅ។
ក្នុងបេសកកម្មការងារនាទីក្រុងហូជីមិញនេះដែរ នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង ក៏បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ត្រាន់ វ៉ាន់បាយ (Tran Van Bay) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហការអភិវឌ្ឍន៍រវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ ឱ្យកាន់តែជិតស្និទ្ធថែមទៀត៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ នាទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម រវាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន (Vo Van Dien) មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលវៀតណាម។
គម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមនេះ នឹងមានការសាងសង់អគារថ្មី និងការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ក្នុងបរិវេណ "សាលាមិត្តភាពកម្ពុជា-វៀតណាម" រួមមាន៖ ការសាងសង់បន្ទប់សិក្សាថ្មីចំនួន៨០បន្ទប់ បន្ទប់ពិសោធន៍ចំនួន០១ និងបន្ទប់កុំព្យូទ័រចំនួន០១ សម្រាប់សាលាបឋមសិក្សា និងសាងសង់បន្ទប់សិក្សាថ្មីចំនួន ២៤បន្ទប់ បន្ទប់ពិសោធន៍ចំនួន០១ បន្ទប់កុំព្យូទ័រចំនួន០១ សម្រាប់សាលាអនុវិទ្យាល័យ រួមទាំងជួសជុលបន្ទប់រៀនដែលមានស្រាប់ចំនួន ១៥បន្ទប់នៅក្នុងអគារសម្តេចតេជោ សាងសង់អគារកីឡាពហុបំណងចំនួន ០១ និងអគាររដ្ឋបាលរួមចំនួន ០១ ព្រមទាំងបំពាក់សម្ភារបរិក្ខារចាំបាច់មួយចំនួនទៀតសម្រាប់បម្រើដល់ការបង្រៀន និងរៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជាង ៥,៥០០នាក់។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញគម្រោងសាងសង់អគារសិក្សាមិត្តភាពនេះ ធ្លាប់ត្រូវបានរៀបចំពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់យ៉ាងអធិកអធម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា កាលពីដើមឆ្នាំ២០២៦ កន្លងទៅ។