National
• 3 hours ago• Lim_Rothanaksambath
លោក លៀក លីដា៖ បើចង់ឱ្យរឿង «ប្រវត្តិសាស្ត្រភ្នំខ្មោច» ចូលទៅ Netflix លុះត្រាតែបង្កើតចំនួនកំណត់ Netflix និងជំរុញឱ្យក្លាយជា Worldwide Content

ភ្នំពេញ, ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦៖ លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Entertainment និងជាអ្នកដឹកនាំរឿងល្បីឈ្មោះ បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនជនរួមជាតិ និងសាធារណជនទាំងអស់ ឱ្យជួយគាំទ្រ និងចូលរួមទស្សនាភាពយន្តប្រវត្តិសាស្ត្រខ្នាតធំ គឺរឿង «សោកនាដកម្មភ្នំខ្មោច» ឱ្យបានផុសផុល ដើម្បីបង្កើតបានជាចំនួនកំណត់ (Metrics/Views) តាមលក្ខខណ្ឌរបស់ក្រុមហ៊ុន Netflix ដែលជាស្ពានចងក្រង និងបោះជំហាននាំយករឿងរ៉ាវប្រវត្តិសាស្ត្រខ្មែរមួយនេះ ឱ្យក្លាយជាមាតិកាកម្រិតពិភពលោក (Worldwide Content)។
បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ Leak Ly Da កាលពីថ្ងៃទី១៨ ខែតុលា កន្លងទៅ ចាងហ្វាងផលិតកម្មរូបនេះបានបញ្ជាក់ថា «បើបងប្អូនទាំងអស់គ្នាពិតជាចង់ឲ្យរឿងប្រវត្តិសាស្ត្រភ្នំខ្មោចមួយនេះបានចូលទៅក្នុង Netflix លុះត្រាតែបងប្អូនទាំងអស់គ្នាជួយនាំគ្នាគាំទ្រនិងចូលរួមទស្សនាដើម្បីបង្កើតចំនួនកំណត់របស់ក្រុមហ៊ុន Netflix ដែលអាចធ្វើឲ្យរឿងមួយនេះក្លាយទៅជា worldwide content»។
លោកបានបន្ថែមថា ក្នុងនាមជាអ្នកដឹកនាំរឿង និងក្រុមការងារទាំងមូល បានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពរួចហើយ ក្នុងការផលិតស្នាដៃប្រវត្តិសាស្ត្រនេះឡើង ដោយរំពឹងយ៉ាងមុតមាំថា ការជ្រោមជ្រែងពីមហាជននឹងក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការបើកទ្វារឱ្យវិស័យភាពយន្តកម្ពុជាបោះជំហានទៅកាន់ឆាកអន្តរជាតិ។

ជាក់ស្ដែង ការព្យាយាមនាំយករឿង «សោកនាដកម្មភ្នំខ្មោច» ទៅកាន់វេទិកាពិភពលោកដូចជា Netflix មិនត្រឹមតែជួយលើកស្ទួយវិស័យសិល្បៈភាពយន្តជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមធ្យោបាយដ៏មានឥទ្ធិពលក្នុងការបង្ហាញការពិតនៃប្រវត្តិសាស្ត្រ និងទុក្ខលំបាករបស់ប្រជាជនកម្ពុជាជូនដល់ទស្សនិកជនអន្តរជាតិបានស្គាល់កាន់តែទូលំទូលាយផងដែរ។
សូមជម្រាបថា ខ្សែភាពយន្តប្រវត្តិសាស្ត្រខ្នាតធំ រឿង «សោកនាដកម្មភ្នំខ្មោច» ត្រូវបានចងក្រង និងផលិតឡើងដោយផ្អែកលើការដកស្រង់ពីសៀវភៅ «ភ្នំដងរែក ទីពុំអាចភ្លេច» ដែលជាស្នាដៃនិពន្ធដោយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលត្រូវបាន សម្ពោធជាផ្លូវការនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ក៏ដូចជាការប្រមូលផ្ដុំសាច់រឿងរស់រានមានជីវិតពិតៗរបស់ជនរងគ្រោះ និងជនភៀសខ្លួនខ្មែរក្នុងអំឡុងឆ្នាំ១៩៧៩ ដែលបានភៀសខ្លួនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុន្តែត្រូវប្រឈមមុខនឹងសោកនាដកម្មដ៏រន្ធត់នៅតំបន់ភ្នំខ្មោច។
តាមគម្រោង ភាពយន្តប្រវត្តិសាស្ត្រខ្នាតធំរឿង «សោកនាដកម្មភ្នំខ្មោច» គ្រោងនឹងចាក់បញ្ចាំងជូនទស្សនិកជនទស្សនាតាមបណ្ដារោងភាពយន្តនានាទូទាំងប្រទេសកម្ពុជា ចាប់ពី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network