National
16 June 2026 7:40 AM• 3 hours ago• Lim_Rothanaksambath
បោសសម្អាត និងការពារ! កម្ពុជាបន្តពង្រឹង Online Scams ខណៈទិដ្ឋាការសាកល្បងសម្រាប់ទេសចរចិនកំពុងចាប់ផ្ដើម

ភ្នំពេញ, ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦៖ ស្របពេលរាជរដ្ឋាភិបាល កំពុងប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលជាយុទ្ធនាការយ៉ាងជាក់លាក់របស់រាជរដ្ឋាភិបាលក្នុងការបង្ហាញសុឆន្ទៈ ការជំរុញរួមគ្នាធ្វើពីគ្រប់ក្រសួងស្ថាប័ន ដើម្បីសម្អាតផ្ទះឱ្យបានស្អាត ថែរក្សាឱ្យបានល្អ ដែលគោលដៅយ៉ាងច្បាស់គឺ “លុបបំបាត់សេដ្ឋកិច្ចខ្មៅ ឈានទៅថែរក្សា និងបង្កើនសេដ្ឋកិច្ចស ឱ្យបានច្រើន” ទំព័រហ្វេសប៊ុកផ្លូវការ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ក៏បានបង្ហាញជំហរក្នុងការអនុវត្តការងារ និងបានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ផងដែរ។
តាមការបង្ហោះឱ្យដឹងលើទំព័រហ្វេសប៊ុកផ្លូវការ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី១៥ ខែមិថុនា ម្សិលមិញ បានឱ្យដឹងថា លោកវរសេនីយ៍ឯក ងួន កុសល បានណែនាំការងារជំនាញ ផ្សព្វផ្សាយប្រកាសថ្មី ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា លេខ ៨៧៣ ប្រក ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ និងការអនុវត្តការងារ (Cambodia e-Arrival) ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។
លោកវរសេនីយ៍ឯក បានសូមឱ្យកម្លាំងមន្ត្រីទាំងអស់យកចិត្តទុកដាក់ជាមួយនឹងការពិនិត្យ ដូចជាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា (Smart Gate) ឱ្យដំណើរការដោយរលូន ដោយយោងតាមការណែនាំរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ត្រូវបានលើកលែងការផ្តល់ទិដ្ឋាការដល់ជនជាតិចិន ដែលកាន់លិខិតឆ្លងដែនប្រទេសចិន (ចិនដីគោក ហុងកុង និងម៉ាកាវ) រយៈពេល ១៤ ថ្ងៃ។ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ត្រី សុខធា នាយប៉ុស្តិ៍ ក៏បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ក្រែងលោមានការភ័ន្តច្រឡំក្នុងការបំពេញបែបបទ។
លោកវរសេនីយ៍ឯក ងួន កុសល នាយរងប៉ុស្តិ៍ ក៏បានផ្សព្វផ្សាយបទបញ្ជារបស់ថ្នាក់ដឹកនាំ និងមតិណែនាំរបស់ឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ ជូនដល់កម្លាំងក្រោមឱវាទរបស់ប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ៖
• កម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវតែចូលរួមយ៉ាងសកម្មបំផុតក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅប្រទេសកម្ពុជា និងចូលរួមសហការបណ្តេញចេញជនបរទេសដែលពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
• ការរៀបចំបែបបទលើលិខិតបទដ្ឋាននានា ដែលឆ្លងកាត់ច្រកទ្វារ គ្រប់គ្រង និងកត់ត្រាទិន្នន័យតាមប្រព័ន្ធបច្ចេកវិទ្យា។
• ចូលរួមអនុវត្តតាមវិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល។
• សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារ ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទឆ្លងកាត់តាមច្រកទ្វារ។
• សម្រួលបែបបទចេញ-ចូល និងផ្តល់សេវាកម្មឱ្យឆាប់រហ័សជូនភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយស្នាមញញឹម រួសរាយ រាក់ទាក់ ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ការយកចិត្តទុកដាក់លើការងារជំនាញឱ្យបានត្រឹមត្រូវ និងសហការគ្រប់អង្គភាព ស្ថាប័ន អង្គការ និងស្ថានទូតពាក់ព័ន្ធនានា៕