The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

ប្រយ័ត្នជាប់ទោសមិនដឹងខ្លួន! អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវឱ្យពលរដ្ឋប្រយ័ត្នករណីឆបោក Online Scams ក្រោមរូបភាពខ្ចីគណនីធនាគារ

ប្រយ័ត្នជាប់ទោសមិនដឹងខ្លួន! អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវឱ្យពលរដ្ឋប្រយ័ត្នករណីឆបោក Online Scams ក្រោមរូបភាពខ្ចីគណនីធនាគារ
ភ្នំពេញ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦៖ ក្នុងឱកាសចុះផ្សព្វផ្សាយច្បាប់ ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព ទីតាំងរស់នៅប្រមូលផ្តុំ សម្រាប់រដ្ឋបាលក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នចំពោះករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពនៃការខ្ចីគណនីធនាគារ ដើម្បីប្រើប្រាស់ តាមរយៈសាច់ញាតិ ក្នុងន័យដើម្បីផ្ទេរលុយខ្មៅ ចូលគណនីធនាគាររបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីលាងលុយខ្មៅ បំភាន់ភ្នែកសមត្ថកិច្ច ប្រើប្រាស់ស្របច្បាប់ក្នុងប្រទេសកម្ពុជា។

ដើម្បីចៀសវាងនូវការជាប់ពាក់ព័ន្ធនឹងករណីទាំងនេះ អភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមដល់បងប្អូនប្រជាពលរដ្ឋពីការប្រើប្រាស់គណនីធនាគារ ដើម្បីសំដៅធ្វើយ៉ាងណាកុំឱ្យករណីនេះកើតឡើង។


ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងមហាផ្ទៃប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងមហាផ្ទៃ
ជាក់ស្តែង ឧក្រិដ្ឋជនបានប្រើប្រាស់គ្រប់មធ្យោបាយ តាមរយៈការអូសទាញសាច់ញាតិ ឬបងប្អូនដែលធ្លាប់ធ្វើការងារជាមួយ ដើម្បីខ្ចីគណនីធនាគារ ជាថ្នូរទៅនឹងការផ្តល់ថវិកាមួយចំនួន ប្រើប្រាស់គណនីធនាគារស្របច្បាប់របស់បងប្អូនក្នុងរយៈពេលខ្លី ដើម្បីផ្ទេរលុយខ្មៅដែលបានមកពីការប្រព្រឹត្តបទល្មើសឆបោក ចូលមកគណនីធនាគារស្របច្បាប់។ ប្រសិនបើសមត្ថកិច្ចរកឃើញថាមានការជាប់ពាក់ព័ន្ធ នឹងត្រូវប្រឈមមុខផ្លូវច្បាប់។ នេះជាការសង្កត់ធ្ងន់របស់ ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ។

ឆ្លៀតឱកាសនេះ ឯកឧត្តម អ៊ុ រាត្រី ក៏បានអំពាវនាវម្តងហើយម្តងទៀតសូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ជាដើម ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បើមានការសង្ស័យថា ទីតាំងណាមួយដែលបង្កប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រាយការណ៍មកសមត្ថកិច្ច ដើម្បីបង្ក្រាបឱ្យបានទាន់ពេលវេលា៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1