National
• 2 hours ago• Lim_Rothanaksambath
កម្ពុជា ទាក់ទាញវិនិយោគិនចិន ២៥ស្ថាប័ន មកសិក្សាឱកាសវិនិយោគខ្នាតធំ ខណៈយន្តការថ្មី «Open Day with DPM» ចាប់ផ្តើមថ្ងៃនេះ

ភ្នំពេញ, ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦៖ កម្ពុជា បន្តបង្ហាញសក្តានុពលដ៏ទាក់ទាញរបស់ខ្លួនទៅកាន់វិនិយោគិនអន្តរជាតិ ជាពិសេសពីប្រទេសចិន។ កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ច និងវិនិយោគពីសាធារណរដ្ឋប្រជាមានិតចិន ចំនួន ២៥ស្ថាប័ន ដើម្បីសិក្សាអំពីកាលានុវត្តភាពយុទ្ធសាស្ត្រ និងការបោះទុនវិនិយោគទ្រង់ទ្រាយធំនៅកម្ពុជា។
គណៈប្រតិភូដ៏ធំនេះ ដឹកនាំដោយលោកបណ្ឌិត Wang Boyong អនុប្រធាន និងជាអគ្គលេខាធិការនៃវិទ្យាស្ថានចិនសម្រាប់នវានុវត្តន៍ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ (CIIDS) ដែលជាវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ (Think Tank) ដ៏លេចធ្លោមួយមានទីស្នាក់ការនៅទីក្រុងប៉េកាំង។ ជំនួបនេះត្រូវបានសម្របសម្រួលដោយសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA)។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់យ៉ាងច្បាស់ពីចំណុចខ្លាំងរបស់កម្ពុជា ដែលរួមមាន សុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។ អ្វីដែលពិសេសជាងនេះទៅទៀត គឺក្របខ័ណ្ឌច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់នូវការលើកទឹកចិត្តខ្ពស់ និងកិច្ចសម្រួលនានាដល់អ្នកវិនិយោគ រួមផ្សំជាមួយកម្លាំងពលកម្មវ័យក្មេងដ៏មានសក្តានុពល។
ឯកឧត្តមបានបញ្ជាក់ទៅកាន់គណៈប្រតិភូថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី តែងតែចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន និងជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម»។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Chanthol Sun DPM
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រកាសពីគំនិតផ្តួចផ្តើមថ្មីមួយគឺកម្មវិធី «Open Day with DPM» ដែលនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១ ខែកញ្ញានេះ។ កម្មវិធីនេះ គឺជាយន្តការថ្មីមួយទៀតក្នុងការបង្កើនតម្លាភាព និងការថែទាំវិនិយោគប្រកបដោយភាពបុរេសកម្ម ដោយអនុញ្ញាតឱ្យវិនិយោគិនមានឱកាសជួបពិភាក្សាដោយផ្ទាល់ជាមួយរូបឯកឧត្តម។
ជាឆ្លើយតប តំណាងគណៈប្រតិភូចិនបានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានដាក់សំណួរបច្ចេកទេសមួយចំនួនពាក់ព័ន្ធនឹងបរិយាកាសវិនិយោគ ដើម្បីតម្រង់ទិសការបោះទុនរបស់ពួកគេ។ តាមរយៈការពន្យល់យ៉ាងលម្អិតពីសំណាក់ថ្នាក់ដឹកនាំ CDC គណៈប្រតិភូបានសម្តែងនូវទំនុកចិត្តយ៉ាងមុតមាំចំពោះសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងមានផែនការជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគយុទ្ធសាស្ត្របន្ទាប់។
សូមបញ្ជាក់ថា វិទ្យាស្ថាន CIIDS ដែលដឹកនាំគណៈប្រតិភូមកកម្ពុជានាពេលនេះ គឺជាស្ថាប័នផ្តល់ប្រឹក្សាយោបល់ផ្នែកគោលនយោបាយដ៏សំខាន់ដល់រដ្ឋាភិបាលចិន ជាពិសេសលើមាគ៌ានៃការអភិវឌ្ឍប្រកបដោយសន្តិភាព និងនវានុវត្តន៍។ ការមកដល់នៃស្ថាប័នទាំង ២៥ នេះ ត្រូវបានគេមើលឃើញថា ជាសញ្ញាវិជ្ជមានបន្ថែមទៀតសម្រាប់លំហូរទុនវិនិយោគពីចិនមកកាន់កម្ពុជានៅក្នុងឆ្នាំ ២០២៦ នេះ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
គណៈប្រតិភូដ៏ធំនេះ ដឹកនាំដោយលោកបណ្ឌិត Wang Boyong អនុប្រធាន និងជាអគ្គលេខាធិការនៃវិទ្យាស្ថានចិនសម្រាប់នវានុវត្តន៍ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ (CIIDS) ដែលជាវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ (Think Tank) ដ៏លេចធ្លោមួយមានទីស្នាក់ការនៅទីក្រុងប៉េកាំង។ ជំនួបនេះត្រូវបានសម្របសម្រួលដោយសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA)។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់យ៉ាងច្បាស់ពីចំណុចខ្លាំងរបស់កម្ពុជា ដែលរួមមាន សុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។ អ្វីដែលពិសេសជាងនេះទៅទៀត គឺក្របខ័ណ្ឌច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់នូវការលើកទឹកចិត្តខ្ពស់ និងកិច្ចសម្រួលនានាដល់អ្នកវិនិយោគ រួមផ្សំជាមួយកម្លាំងពលកម្មវ័យក្មេងដ៏មានសក្តានុពល។
ឯកឧត្តមបានបញ្ជាក់ទៅកាន់គណៈប្រតិភូថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី តែងតែចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន និងជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម»។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Chanthol Sun DPMជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រកាសពីគំនិតផ្តួចផ្តើមថ្មីមួយគឺកម្មវិធី «Open Day with DPM» ដែលនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១ ខែកញ្ញានេះ។ កម្មវិធីនេះ គឺជាយន្តការថ្មីមួយទៀតក្នុងការបង្កើនតម្លាភាព និងការថែទាំវិនិយោគប្រកបដោយភាពបុរេសកម្ម ដោយអនុញ្ញាតឱ្យវិនិយោគិនមានឱកាសជួបពិភាក្សាដោយផ្ទាល់ជាមួយរូបឯកឧត្តម។