National
• 1 day ago• Lim_Rothanaksambath
Oxfam ចាត់ទុក យុវជនជាកម្លាំងសំខាន់ក្នុងការដឹកនាំអនាគតថាមពលស្អាតរបស់កម្ពុជា

ភ្នំពេញ, ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦៖ អង្គការ អុកស្វាម បានការគាំទ្រការបង្កើត បណ្តាញយុវជនកម្ពុជាសម្រាប់អន្តរកាលថាមពល (CETYN) ជាបណ្តាញមួយដែលដឹកនាំដោយក្រុមយុវជន ដើម្បីផ្តល់សិទ្ធិអំណាចដល់ សិស្ស និស្សិត និងអ្នកជំនាញវ័យក្មេង ក្នុងការទទួលបាននូវជំនាញ ឱកាស និងកិច្ចសហការនានា ក្នុងវិស័យថាមពលនៅកម្ពុជា។
កម្មវិធីដ៏សំខាន់មួយនៃបណ្តាញនេះគឺ កម្មវិធីយុវទូតថាមពលស្អាត ដែលបានបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងរយៈពេល ៤ សប្តាហ៍ ដោយផ្តោតលើបញ្ហាការប្រែប្រួលអាកាសធាតុ វិស័យថាមពលនៅកម្ពុជា អន្តរកាលថាមពលប្រកបដោយយុត្តិធម៌ ប្រសិទ្ធភាពថាមពល និងរថយន្តអគ្គិសនី។
រូបភាព៖ ទំព័រហ្វេសប៊ុក Oxfam in Cambodia
កម្មវិធីនេះក៏រួមបញ្ចូលការទស្សនកិច្ចសិក្សា និងការបង្កើត និងបង្ហាញគម្រោងរបស់យុវជននៅក្នុង វេទិកាយុវជនថាមពលស្អាតថ្នាក់ជាតិផងដែរ។
ជាក់ស្តែង នៅថ្ងៃទី២៧ ខែមិថុនា កន្លងទៅ មានអ្នកចូលរួមជាង ៨០នាក់ បានចូលរួមវេទិកាយុវជនថាមពលស្អាតថ្នាក់ជាតិនៅទីក្រុងភ្នំពេញ ដែលក្នុងនោះផងដែរយុវទូតថាមពលស្អាត ១៦ នាក់បានបង្ហាញដំណោះស្រាយដ៏មានភាពច្នៃប្រឌិតរបស់ពួកគាត់។
តាមរយៈព្រឹត្តិការណ៍នេះ បានភ្ជាប់យុវជន អ្នកស្រាវជ្រាវ និងអ្នកដឹកនាំ ដែលសង្កត់ធ្ងន់ថា យុវជនគឺជាកម្លាំងសំខាន់ក្នុងការដឹកនាំអនាគតថាមពលស្អាតរបស់កម្ពុជា៕
ពីសារព័ត៌មាន The Khmer Daily Network
កម្មវិធីដ៏សំខាន់មួយនៃបណ្តាញនេះគឺ កម្មវិធីយុវទូតថាមពលស្អាត ដែលបានបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងរយៈពេល ៤ សប្តាហ៍ ដោយផ្តោតលើបញ្ហាការប្រែប្រួលអាកាសធាតុ វិស័យថាមពលនៅកម្ពុជា អន្តរកាលថាមពលប្រកបដោយយុត្តិធម៌ ប្រសិទ្ធភាពថាមពល និងរថយន្តអគ្គិសនី។
រូបភាព៖ ទំព័រហ្វេសប៊ុក Oxfam in Cambodiaកម្មវិធីនេះក៏រួមបញ្ចូលការទស្សនកិច្ចសិក្សា និងការបង្កើត និងបង្ហាញគម្រោងរបស់យុវជននៅក្នុង វេទិកាយុវជនថាមពលស្អាតថ្នាក់ជាតិផងដែរ។