National
• 2 hours ago• Lim_Rothanaksambath
ក្រុម ROMDUOL$3NCH3Y ឈ្នះជ័យលាភីការប្រកួតសន្តិសុខសាយប័រថ្នាក់ជាតិឆ្នាំ២០២៦ ត្រៀមទៅប្រកួតនៅអន្តរជាតិ

ភ្នំពេញ, ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរកឃើញក្រុមយុវជនឆ្នើមផ្នែកបច្ចេកវិទ្យាចំនួន ៣ក្រុម ដែលទទួលបានជ័យលាភីក្នុងការប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ (Cambodia National Cybersecurity Competition 2026) ដើម្បីតំណាងឱ្យកម្ពុជាទៅប្រកួតប្រជែងក្នុងកម្រិតតំបន់។
ពិធីបិទ និងប្រគល់ពានរង្វាន់នេះ បានប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Oakwood Premier Phnom Penh ក្រោមអធិបតីភាព ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ តំណាងក្រុមហ៊ុនដៃគូ និងបេក្ខជនសរុបប្រមាណ ១២០នាក់។
កម្មវិធីដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងមូលនិធិសាងសង់សមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍ (មូលនិធិ ស.អ.) នេះ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (១៥-១៦ សីហា)។ ការប្រកួតឆ្នាំនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានបេក្ខភាពចូលរួមសរុបចំនួន ១៥៧ក្រុម (ស្មើនឹង ៥៤៧នាក់) មកពីតាមបណ្ដាក្រសួង-ស្ថាប័នរដ្ឋ វិស័យឯកជន និងគ្រឹះស្ថានអប់រំនានា។ បន្ទាប់ពីការជម្រុះយ៉ាងស្វិតស្វាញ មានតែ ៣៤ក្រុមប៉ុណ្ណោះដែលបានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ។
ក្រោយការប្រកួតយ៉ាងស្វិតស្វាញ ក្រុមជ័យលាភីចំនួន ៣ ដោយជ័យលាភីលេខ ១ បានទៅលើក្រុម ROMDUOL$3NCH3Y ទទួលបានពានរង្វាន់ និងប្រាក់រង្វាន់ ២,០០០ ដុល្លារអាម៉េរិក, ជ័យលាភីលេខ ២ បានទៅលើក្រុម NO NAME ទទួលបានមេដាយ និងប្រាក់រង្វាន់ ១,០០០ ដុល្លារអាម៉េរិក និងជ័យលាភីលេខ ៣ បានទៅលើក្រុម WILLHACK4COFFEE ទទួលបានមេដាយ និងប្រាក់រង្វាន់ ៥០០ ដុល្លារអាម៉េរិក។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications
អ្វីដែលពិសេសជាងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានប្រកាសជ្រើសរើសក្រុមឆ្នើមចំនួន ២ក្រុមបន្ថែមទៀត សរុបជា ៥ក្រុម ដើម្បីទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេសកម្រិតខ្ពស់ពីគ្រូបង្គោលរយៈពេល ១០សប្ដាហ៍។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពពួកគេឱ្យកាន់តែខ្លាំងក្លា ដើម្បីត្រៀមខ្លួនតំណាងឱ្យប្រទេសកម្ពុជា ទៅចូលរួមប្រកួតប្រជែងផ្នែកសន្តិសុខសាយប័រក្នុងកម្រិតតំបន់អាស៊ាន និងអន្តរជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម លីវ សុផាណារិទ្ធិ បានគូសបញ្ជាក់ថា ការរៀបចំកម្មវិធីនេះ គឺជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងប្រៃសណីយ៍ ក្នុងការលើកកម្ពស់ "មូលធនឌីជីថល"។
ឯកឧត្តមបានបន្ថែមថា ការបណ្ដុះបណ្ដាលអ្នកជំនាញផ្នែកសន្តិសុខសាយប័រ គឺជាកត្តាចាំបាច់បំផុតក្នុងយុគសម័យសេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បីធានាបាននូវសុវត្ថិភាព និងទំនុកចិត្តលើការប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជា។
សូមបញ្ជាក់ផងដែរថា កម្មវិធីនេះទទួលបានការគាំទ្រ និងសហការឧបត្ថម្ភពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនដូចជា Viettel (Cambodia) (Metfone), F5 Network, BYTEDC Solutions, Grab, ធនាគារ ឈីហ្វ, POSITRON MULTIVERSE, Veilron Technologies និង CHAMPION GROUP៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ពិធីបិទ និងប្រគល់ពានរង្វាន់នេះ បានប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Oakwood Premier Phnom Penh ក្រោមអធិបតីភាព ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ តំណាងក្រុមហ៊ុនដៃគូ និងបេក្ខជនសរុបប្រមាណ ១២០នាក់។
កម្មវិធីដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងមូលនិធិសាងសង់សមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍ (មូលនិធិ ស.អ.) នេះ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (១៥-១៦ សីហា)។ ការប្រកួតឆ្នាំនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានបេក្ខភាពចូលរួមសរុបចំនួន ១៥៧ក្រុម (ស្មើនឹង ៥៤៧នាក់) មកពីតាមបណ្ដាក្រសួង-ស្ថាប័នរដ្ឋ វិស័យឯកជន និងគ្រឹះស្ថានអប់រំនានា។ បន្ទាប់ពីការជម្រុះយ៉ាងស្វិតស្វាញ មានតែ ៣៤ក្រុមប៉ុណ្ណោះដែលបានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ។
ក្រោយការប្រកួតយ៉ាងស្វិតស្វាញ ក្រុមជ័យលាភីចំនួន ៣ ដោយជ័យលាភីលេខ ១ បានទៅលើក្រុម ROMDUOL$3NCH3Y ទទួលបានពានរង្វាន់ និងប្រាក់រង្វាន់ ២,០០០ ដុល្លារអាម៉េរិក, ជ័យលាភីលេខ ២ បានទៅលើក្រុម NO NAME ទទួលបានមេដាយ និងប្រាក់រង្វាន់ ១,០០០ ដុល្លារអាម៉េរិក និងជ័យលាភីលេខ ៣ បានទៅលើក្រុម WILLHACK4COFFEE ទទួលបានមេដាយ និងប្រាក់រង្វាន់ ៥០០ ដុល្លារអាម៉េរិក។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunicationsអ្វីដែលពិសេសជាងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានប្រកាសជ្រើសរើសក្រុមឆ្នើមចំនួន ២ក្រុមបន្ថែមទៀត សរុបជា ៥ក្រុម ដើម្បីទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេសកម្រិតខ្ពស់ពីគ្រូបង្គោលរយៈពេល ១០សប្ដាហ៍។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពពួកគេឱ្យកាន់តែខ្លាំងក្លា ដើម្បីត្រៀមខ្លួនតំណាងឱ្យប្រទេសកម្ពុជា ទៅចូលរួមប្រកួតប្រជែងផ្នែកសន្តិសុខសាយប័រក្នុងកម្រិតតំបន់អាស៊ាន និងអន្តរជាតិ។