National
• 1 month ago• Lim_Rothanaksambath
កម្ពុជា រៀបចំកែលម្អបរិយាកាសធុរកិច្ច ដើម្បីទាក់ទាញអ្នកធុរកិច្ច ខណៈការបង្ក្រាបបទល្មើស Scam Online កំពុងរឹតបន្តឹងយ៉ាងខ្លាំង

ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញយុទ្ធនាការបោសសម្អាតការឆបោកតាមអនឡាញតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ជាដល់សមត្ថកិច្ចពាក់ព័ន្ធធ្វើការបង្ក្រាបនៅទូទាំងប្រទេស ដើម្បីបោសសម្អាតក្រុមជនឆបោកទាំងនោះ។
មកទល់ពេលនេះ យុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ (online scams) របស់រាជរដ្ឋាភិបាលកម្ពុជា កំពុងនឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ដោយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានសង្កត់ធ្ងន់កាលពីពេលថ្មីៗថា យុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនៅកម្ពុជា ត្រូវតែដើរទន្ទឹមគ្នានឹងការបង្ក្រាប និងដកតំណែងមន្ត្រីខិលខូចទាំងឡាយណាដែលពាក់ព័ន្ធ ព្រោះមន្ត្រីអសកម្មទាំងនោះ គឺជាក្តីអន្តរាយសម្រាប់ប្រទេសជាតិ។ ជុំវិញបញ្ហានេះ សម្តេចតេជោ បានផ្តល់យោបល់ឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដកតំណែងមន្ត្រីដែលជាប់ពាក់ព័ន្ធ និងចោទប្រកាន់ពួកគេចំពោះមុខច្បាប់នៅតុលាការ ព្រមទាំងបង្កកទ្រព្យសម្បត្តិផងដែរ។
ទន្ទឹមនឹងការរឹតបន្តឹងលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ (online scams) នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងខិតខំកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ដោយបានសម្រាលបន្ទុកអាជីវកម្មជាបន្តបន្ទាប់។
ថ្លែងក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែឧសភា ម្សិលមិញ សម្តេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដោយសម្លឹងឆ្ពោះទៅសម្រេច «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។ ក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលនៅតែចាត់ទុកវិស័យឯកជនជាដៃគូសំខាន់ និងមិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ខណៈការកែច្នៃផលិតផលកសិកម្មត្រូវបានចាត់ទុកជាការងារអាទិភាព ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មជាតិ, លើកកម្ពស់ភាពប្រកួតប្រជែង, បង្កើតការងារ, និងលើកស្ទួយជីវភាពប្រជាកសិករខ្មែរ។
ជាមួយគ្នានោះផងដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញ និងកំពុងជំរុញការអនុវត្តគោលនយោបាយ និងផែនការសកម្មភាពក្នុងវិស័យកសិកម្មនិយាយជារួម និងអនុវិស័យកសិឧស្សាហកម្មនិយាយដោយឡែក, សម្រាប់ជំរុញការកែច្នៃផលិតផលកសិកម្ម សំដៅប្រែក្លាយពីការនាំចេញវត្ថុធាតុដើមទាំងស្រុង ទៅជាការកែច្នៃវត្ថុធាតុដើមក្នុងស្រុក ឱ្យទៅជាផលិតផលពាក់កណ្ដាលសម្រេច និងផលិតផលសម្រេច សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងបម្រើដល់ការនាំចេញ។
ជាក់ស្ដែង រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការកែលម្អខ្សែច្រវាក់ផលិតកម្មកសិកម្ម, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកសិកម្ម, ការផ្តល់ឥណទានសម្បទាន, ការសម្រួលដល់កសិពាណិជ្ជកម្ម, ការកែទម្រង់ការគ្រប់គ្រងធនធានដីកសិកម្ម ព្រៃឈើ និងជលផល, ការពង្រឹងអភិបាលកិច្ចស្ថាប័ន, និងការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យកសិកម្ម។
ក្នុងនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុក រោងចក្រផលិតកែច្នៃជ័រកៅស៊ូកម្រិតអន្តរជាតិ ជាសមិទ្ធផលថ្មី ដែលនឹងចូលរួមលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ និងផលចំណេញរបស់វិនិយោគិន និងធុរជនក្នុងស្រុក តាមរយៈការពង្រីកទីផ្សារជ័រកៅស៊ូ ការបង្កើតការងារ និងការកាត់បន្ថយការពឹងផ្អែកលើឈ្មួញកណ្តាល៕

ពីសារព័ត៌មាន៖ The Khmer Daily