National
• 1 day ago• Lim_Rothanaksambath
កម្ពុជាបង្ហាញការប្តេជ្ញាចិត្តខ្ពស់ចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ក្រោយចូលរួមសន្និសីទចីរភាព នៅទីក្រុងហាំប៊ួគ

ភ្នំពេញ, ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦៖ កាលពីថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាំប៊ួគ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមក្នុងសន្និសីទស្តីពីចីរភាពទីក្រុងហាំប៊ួគឆ្នាំ២០២៦ (Hamburg Sustainability Conference - HSC 2026) ។
ឯកឧត្តម Frank-Walter Steinmeier ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានអញ្ជើញជាអធិបតីក្នុងការបើកជាផ្លូវការនូវសន្និសីទនេះ ក្រោមប្រធានបទ “សក្តានុពលនៃកិច្ចសហប្រតិបត្តិការ ៖ ជំរុញវឌ្ឍនភាពប្រកបដោយចីរភាពរួមគ្នា” ។
សន្និសីទនេះ មានការចូលរួមពីតំណាងជាន់ខ្ពស់នៃរដ្ឋាភិបាល, អង្គការអន្តរជាតិ, វិស័យឯកជន និងសង្គមស៊ីវិល ក្នុងគោលបំណងជំរុញកិច្ចសន្ទនាកម្រិតខ្ពស់, ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals - SDGs) ។
សន្និសីទស្តីពីចីរភាពទីក្រុងហាំប៊ួគឆ្នាំ២០២៦ ផ្តោតលើប្រធានបទគន្លឹះសម្រាប់ពិភាក្សាចំនួន ៣ រួមមាន ៖ ១) ភាពធននៃសេដ្ឋកិច្ច, បច្ចេកវិទ្យា និងអនាគតនៃភពផែនដី (Resilient Economies, Technology and the Future of Our Planet), ២) ហានិភ័យ, ភាពមិនប្រាកដប្រជា និងជម្លោះ (Risk, Uncertainty and Conflict) និង ៣) អនាគតនៃកិច្ចសហការ, ពហុភាគីនិយម និងអភិបាលកិច្ច (Ensuring the Future of Human Collaboration: Multilateralism and Governance) ។ ប្រធានបទទាំង ៣ នេះ មានសង្គតិភាពទៅនឹងអាទិភាពអភិវឌ្ឍន៍ជាតិ និងការពង្រឹងភាពជាដៃគូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពទាំងនៅថ្នាក់តំបន់ និងសកល របស់កម្ពុជា ។
ប្រភព និង រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Bärbel Kofler រដ្ឋលេខាធិការនៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ)។ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងកម្ពុជា និងអាល្លឺម៉ង់ ដោយបានផ្តោតសំខាន់លើការត្រៀមរៀបចំកិច្ចពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ។ ភាគីទាំងពីរ ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការបន្តពង្រឹងភាពជាដៃគូដ៏យូរអង្វែងរវាងកម្ពុជា និងអាល្លឺម៉ង់ ព្រមទាំងការលើកកម្ពស់ស័ក្តិសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ។
ការចូលរួមរបស់ឯកឧត្តមទេសរដ្ឋមន្ត្រីក្នុងសន្និសីទនេះ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញារបស់កម្ពុជាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។
ទន្ទឹមនឹងនេះ ក៏បានឆ្លុះបញ្ចាំងអំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងសកល តាមរយៈការលើកម្ពស់ភាពជាដៃគូប្រកបដោយបរិយាបន្ន, គណនេយ្យភាពទ្វេទិស និងស័ក្តិសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ឯកឧត្តម Frank-Walter Steinmeier ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានអញ្ជើញជាអធិបតីក្នុងការបើកជាផ្លូវការនូវសន្និសីទនេះ ក្រោមប្រធានបទ “សក្តានុពលនៃកិច្ចសហប្រតិបត្តិការ ៖ ជំរុញវឌ្ឍនភាពប្រកបដោយចីរភាពរួមគ្នា” ។
សន្និសីទនេះ មានការចូលរួមពីតំណាងជាន់ខ្ពស់នៃរដ្ឋាភិបាល, អង្គការអន្តរជាតិ, វិស័យឯកជន និងសង្គមស៊ីវិល ក្នុងគោលបំណងជំរុញកិច្ចសន្ទនាកម្រិតខ្ពស់, ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals - SDGs) ។
សន្និសីទស្តីពីចីរភាពទីក្រុងហាំប៊ួគឆ្នាំ២០២៦ ផ្តោតលើប្រធានបទគន្លឹះសម្រាប់ពិភាក្សាចំនួន ៣ រួមមាន ៖ ១) ភាពធននៃសេដ្ឋកិច្ច, បច្ចេកវិទ្យា និងអនាគតនៃភពផែនដី (Resilient Economies, Technology and the Future of Our Planet), ២) ហានិភ័យ, ភាពមិនប្រាកដប្រជា និងជម្លោះ (Risk, Uncertainty and Conflict) និង ៣) អនាគតនៃកិច្ចសហការ, ពហុភាគីនិយម និងអភិបាលកិច្ច (Ensuring the Future of Human Collaboration: Multilateralism and Governance) ។ ប្រធានបទទាំង ៣ នេះ មានសង្គតិភាពទៅនឹងអាទិភាពអភិវឌ្ឍន៍ជាតិ និងការពង្រឹងភាពជាដៃគូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពទាំងនៅថ្នាក់តំបន់ និងសកល របស់កម្ពុជា ។
ប្រភព និង រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodiaឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Bärbel Kofler រដ្ឋលេខាធិការនៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ)។ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងកម្ពុជា និងអាល្លឺម៉ង់ ដោយបានផ្តោតសំខាន់លើការត្រៀមរៀបចំកិច្ចពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ។ ភាគីទាំងពីរ ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការបន្តពង្រឹងភាពជាដៃគូដ៏យូរអង្វែងរវាងកម្ពុជា និងអាល្លឺម៉ង់ ព្រមទាំងការលើកកម្ពស់ស័ក្តិសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ។