Volleyball
• 19 hours ago• Lim_Rothanaksambath
ប្រវត្តិសាស្ត្រលើកដំបូង! ក្រុមកីឡាបាល់ទះកម្ពុជា ឈ្នះមេដាយមាស ពីការប្រកួត SEA V-CUP លើកទី៦ ជើងទី១ នៅហ្វីលីពីន

ភ្នំពេញ, ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦៖ ជាប្រវត្តិសាស្ត្រលើកដំបូងបង្អស់របស់កម្ពុជា ដោយ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានក្លាយជាជើងឯកពានរង្វាន់បាល់ទះអាស៊ានកម្រិតទី១ SEA V. League ឆ្នាំ ២០២៦ (SEA V-CUP លើកទី៦ ជើងទី១) បន្ទាប់ពីបានយកឈ្នះក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅ Candon City Arena ប្រទេសហ្វីលីពីន នៅរសៀលថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៦.៣០នាទី (ម៉ោងនៅកម្ពុជា) ក្នុងលទ្ធផល ៣-២។
លទ្ធផលល្អលើសពីការរំពឹងទុកនេះ ធ្វើឱ្យកម្ពុជាទទួលបានឈ្នះជើងឯក និងទទួលបានពានរង្វាន់មេដាយមាស ចំណែក ឥណ្ឌូណេស៊ី បានទទួលមេដាយប្រាក់ និងថៃ មេដាយសំរិទ្ធ។ បន្ថែមពីលើនោះ កីឡាករបាល់ទះកម្ពុជា ២ រូប ក៏បានឈ្នះពានរង្វាន់ឯកត្តជន ក្នុងកម្មវិធីប្រកួត SEA V-CUP លើកទី៦ ផងដែរ គឺ ទី១. កីឡាករ វឿន វាសនា ទទួលបានពានរង្វាន់ The best Outside Hitter និងពាន MVP និង ទី២.កីឡាករ សួន ចាន់ណារ៉ូ ទទួលបានពានរង្វាន់ The Best Setter។
សមិទ្ធផលនេះ គឺជាមោទកភាពជាតិដ៏ធំធេង ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ការតស៊ូ និងសាមគ្គីភាពរបស់កីឡាករ ក៏ដូចជា ការយកចិត្តទុកដាក់ខ្ពស់លើវិស័យកីឡានៅកម្ពុជា។
ក្នុងនោះផងដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ ក៏បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានបង្កើតប្រវត្តិសាស្ត្រថ្មី ដណ្តើមបានជ័យជម្នះក្នុងពានរង្វាន់ SEA V-League (SEA V-CUP) លើកទី៦ ជើងទី១ ឆ្នាំ២០២៦៕
ពីសារព័ត៌មាន The Khmer Daily Network