National
• 1 hour ago• Lim_Rothanaksambath
ក្រុមហ៊ុន Selfie Travel Asia ត្រៀមបើកជើងហោះហើរដឹកជញ្ជូនភ្ញៀវទេសចរពីរដ្ឋធានីអាស្ដាណា មកកាន់ខេត្តព្រះសីហនុឡើងជាថ្មី

ភ្នំពេញ, ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦៖ ក្នុងអំឡុងពេលនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Kursad Bakir ស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Selfie Travel Asia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធ នឹងការពង្រីកវិស័យអាកាសចរណ៍ និងទេសចរណ៍ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ។
នៅក្នុងជំនួបនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី និងបានគោរពរាយការណ៍អំពីប្រតិបត្តិការអាជីវកម្មស្នូលរបស់ខ្លួនក្នុងវិស័យអាកាសចរណ៍ និងការផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ។
លោកបានបញ្ជាក់ជូនថា កន្លងមកក្រុមហ៊ុនធ្លាប់បានបើកដំណើរការជើងហោះហើរដឹកជញ្ជូនភ្ញៀវទេសចរពីរដ្ឋធានីអាស្ដាណា (Astana) សាធារណរដ្ឋកាហ្សាក់ស្ថាន មកកាន់ខេត្តព្រះសីហនុរួចមកហើយ មុននឹងត្រូវអាក់ខានទៅវិញកាលពីឆ្នាំ២០២៤។ អាស្រ័យហេតុនេះ ក្រុមហ៊ុនមានបំណងយ៉ាងមុតមាំក្នុងការរៀបចំ និងបើកដំណើរការសេវាដឹកជញ្ជូននេះឡើងវិញ ព្រមទាំងបានស្នើសុំការគាំទ្រ និងកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឱ្យអាជីវកម្មនេះអាចដំណើរការបានដោយរលូន។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia និង Huot Hak ហួត ហាក់
ជាការឆ្លើយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ។ សម្តេចធិបតី បានណែនាំឱ្យក្រុមហ៊ុនធ្វើការពិភាក្សាដោយផ្ទាល់ជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សារៀបចំ និងកំណត់ប្រភេទ «ផលិតផលទេសចរណ៍ជាកញ្ចប់» (Packaged Tourist Products) ឱ្យបានច្បាស់លាស់ មានភាពទាក់ទាញ និងមានការប្រកួតប្រជែងខ្ពស់ ដោយគូសបញ្ជាក់ថា កម្ពុជាមានសក្តានុពលទេសចរណ៍ចម្រុះជាច្រើនប្រភេទ ដូចជា អេកូទេសចរណ៍ ទេសចរណ៍បែបឆ្នេរសមុទ្រ ព្រមទាំងវប្បធម៌ ប្រពៃណី និងប្រាសាទបុរាណដ៏អស្ចារ្យ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងសាជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់ការគាំទ្រយ៉ាងពេញលេញដល់គ្រប់តួអង្គ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ ហើយបានជំរុញឱ្យក្រុមហ៊ុនបន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីប្រែក្លាយផែនការស្តារជើងហោះហើរនេះ ឱ្យទៅជាសកម្មភាពជាក់ស្តែង និងទទួលបានជោគជ័យជាផ្លែផ្កាជូនភាគីទាំងសងខាង៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
នៅក្នុងជំនួបនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី និងបានគោរពរាយការណ៍អំពីប្រតិបត្តិការអាជីវកម្មស្នូលរបស់ខ្លួនក្នុងវិស័យអាកាសចរណ៍ និងការផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ។
លោកបានបញ្ជាក់ជូនថា កន្លងមកក្រុមហ៊ុនធ្លាប់បានបើកដំណើរការជើងហោះហើរដឹកជញ្ជូនភ្ញៀវទេសចរពីរដ្ឋធានីអាស្ដាណា (Astana) សាធារណរដ្ឋកាហ្សាក់ស្ថាន មកកាន់ខេត្តព្រះសីហនុរួចមកហើយ មុននឹងត្រូវអាក់ខានទៅវិញកាលពីឆ្នាំ២០២៤។ អាស្រ័យហេតុនេះ ក្រុមហ៊ុនមានបំណងយ៉ាងមុតមាំក្នុងការរៀបចំ និងបើកដំណើរការសេវាដឹកជញ្ជូននេះឡើងវិញ ព្រមទាំងបានស្នើសុំការគាំទ្រ និងកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឱ្យអាជីវកម្មនេះអាចដំណើរការបានដោយរលូន។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia និង Huot Hak ហួត ហាក់ជាការឆ្លើយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ។ សម្តេចធិបតី បានណែនាំឱ្យក្រុមហ៊ុនធ្វើការពិភាក្សាដោយផ្ទាល់ជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សារៀបចំ និងកំណត់ប្រភេទ «ផលិតផលទេសចរណ៍ជាកញ្ចប់» (Packaged Tourist Products) ឱ្យបានច្បាស់លាស់ មានភាពទាក់ទាញ និងមានការប្រកួតប្រជែងខ្ពស់ ដោយគូសបញ្ជាក់ថា កម្ពុជាមានសក្តានុពលទេសចរណ៍ចម្រុះជាច្រើនប្រភេទ ដូចជា អេកូទេសចរណ៍ ទេសចរណ៍បែបឆ្នេរសមុទ្រ ព្រមទាំងវប្បធម៌ ប្រពៃណី និងប្រាសាទបុរាណដ៏អស្ចារ្យ។