National
• 1 hour ago• Lim_Rothanaksambath
សហព័ន្ធស្រូវអង្ករកម្ពុជា នាំយកក្រុមហ៊ុននាំចេញចំនួន១២ ចូលរួមតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris 2026 នៅបារាំង ពង្រីកទីផ្សារអឺរ៉ុប

ភ្នំពេញ, ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦៖ ក្រោមការដឹកនាំរបស់ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) គណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយក្រុមហ៊ុនសមាជិកនាំចេញអង្ករចំនួន ១២ បានអញ្ជើញចូលរួមតាំងបង្ហាញអង្ករ និងផលិតផលកែច្នៃពីអង្កររបស់កម្ពុជានៅក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិលំដាប់ពិភពលោក Salon International de l'Alimentation (SIAL Paris) 2026 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
នេះគឺជាការចូលរួមលើកទី៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងព្រឹត្តិការណ៍ SIAL Paris បន្ទាប់ពីការចូលរួមលើកទី១ ក្នុងឆ្នាំ២០១៤ និងលើកទី២ ក្នុងឆ្នាំ២០២៤។ ពិព័រណ៍ SIAL Paris គឺជាវេទិកាពាណិជ្ជកម្មអន្តរជាតិដ៏ធំបំផុតមួយសម្រាប់ឧស្សាហកម្មម្ហូបអាហារសកល ដែលប្រមូលផ្តុំអ្នកផលិត អ្នកផ្គត់ផ្គង់ អ្នកទិញ និងអ្នកជំនាញប្រមាណជិត ៣០៥,០០០នាក់ និងអ្នកតាំងពិព័រណ៍ជាង ៨,០០០ មកពីជុំវិញពិភពលោក។
ពន្លាជាតិរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានទីតាំងនៅ ស្ដង់ C006 អាគារលេខ ៨ (Hall ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង ព្រមទាំងតំណាងសហគ្រិនខ្មែរ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនរូបទៀត។
ការចូលរួមនិងការរៀបចំនេះទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពី ក្រសួងពាណិជ្ជកម្ម, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), និងស្ថាប័នសហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជួយសម្រួលដល់ការផ្សព្វផ្សាយ និងស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗនៅអឺរ៉ុប។
ក្នុងនោះ ក្រុមហ៊ុននាំចេញអង្ករទាំង ១២ ដែលបានចូលរួមក្នុងតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris 2026 នៅប្រទេសបារាំង រួមមាន៖
1. ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល លីមីធីត (D-017)
2. ក្រុមហ៊ុន អៀង ហ៊ាង អុីមផត អិចផត ខូអិលធីឌី (D-015)
3. ក្រុមហ៊ុន ឥណ្ឌូ ឆាយណា រ៉ាយស៍ មីល លីមីធីត (D-013)
4. ក្រុមហ៊ុន វង្ស ប៊ុនហេង អុីមផត អិចផត (D-011)
5. ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូអិលធីឌី (D-009)
6. ក្រុមហ៊ុន ខ្មែរ ហ៊្វូត គ្រុប (D-007)
7. ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា) (C-008)
8. ក្រុមហ៊ុន ហ្វេត រ៉ាយស៍ បាត់ដំបង អិលធីឌី (C-010)
9. ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន (C-012)
10. ក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍ (C-014)
11. ក្រុមហ៊ុន ប៊ីអអិម អាហ្រោ (C-016)
12. ក្រុមហ៊ុន ដេលី ហ្រ្វេស ហ៊្វូដ (ខេមបូឌា) (C-020)
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក សហព័ន្ធស្រូវអង្ករកម្ពុជា Cambodia Rice Federation - CRF
ការបង្ហាញខ្លួនរបស់វិស័យស្រូវអង្ករកម្ពុជាក្នុងវេទិកា SIAL Paris 2026 នេះ ធ្វើឡើងចំពេលដែលការនាំចេញអង្កររបស់កម្ពុជាកំពុងមានកំណើនវិជ្ជមានយ៉ាងខ្លាំងក្លា ព្រមទាំងជួយពង្រឹងម៉ាកយីហោ (Brand Recognition) នៃអង្ករក្រអូប និងអង្ករគុណភាពខ្ពស់របស់កម្ពុជា ដែលធ្លាប់ឈ្នះពានរង្វាន់អង្ករល្អាច់ដាច់គេប្រចាំពិភពលោក ឱ្យកាន់តែជ្រួតជ្រាបក្នុងទីផ្សារសហភាពអឺរ៉ុប ដែលជាទីគោលដៅនាំចេញដ៏សំខាន់របស់កម្ពុជា។
តាមរយៈព្រឹត្តិការណ៍នេះ ក្រុមហ៊ុនសមាជិកទាំង ១២ មិនត្រឹមតែមានឱកាសបង្ហាញពីសក្តានុពល និងគុណភាពផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មផ្ទាល់ជាមួយអ្នកទិញអន្តរជាតិ ដើម្បីជំរុញទំហំនៃការនាំចេញកសិផលខ្មែរឱ្យកាន់តែរីកចម្រើនថែមទៀតនាពេលអនាគត៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
នេះគឺជាការចូលរួមលើកទី៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងព្រឹត្តិការណ៍ SIAL Paris បន្ទាប់ពីការចូលរួមលើកទី១ ក្នុងឆ្នាំ២០១៤ និងលើកទី២ ក្នុងឆ្នាំ២០២៤។ ពិព័រណ៍ SIAL Paris គឺជាវេទិកាពាណិជ្ជកម្មអន្តរជាតិដ៏ធំបំផុតមួយសម្រាប់ឧស្សាហកម្មម្ហូបអាហារសកល ដែលប្រមូលផ្តុំអ្នកផលិត អ្នកផ្គត់ផ្គង់ អ្នកទិញ និងអ្នកជំនាញប្រមាណជិត ៣០៥,០០០នាក់ និងអ្នកតាំងពិព័រណ៍ជាង ៨,០០០ មកពីជុំវិញពិភពលោក។
ពន្លាជាតិរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានទីតាំងនៅ ស្ដង់ C006 អាគារលេខ ៨ (Hall ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង ព្រមទាំងតំណាងសហគ្រិនខ្មែរ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនរូបទៀត។
ការចូលរួមនិងការរៀបចំនេះទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពី ក្រសួងពាណិជ្ជកម្ម, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), និងស្ថាប័នសហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជួយសម្រួលដល់ការផ្សព្វផ្សាយ និងស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗនៅអឺរ៉ុប។
ក្នុងនោះ ក្រុមហ៊ុននាំចេញអង្ករទាំង ១២ ដែលបានចូលរួមក្នុងតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris 2026 នៅប្រទេសបារាំង រួមមាន៖
1. ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល លីមីធីត (D-017)
2. ក្រុមហ៊ុន អៀង ហ៊ាង អុីមផត អិចផត ខូអិលធីឌី (D-015)
3. ក្រុមហ៊ុន ឥណ្ឌូ ឆាយណា រ៉ាយស៍ មីល លីមីធីត (D-013)
4. ក្រុមហ៊ុន វង្ស ប៊ុនហេង អុីមផត អិចផត (D-011)
5. ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូអិលធីឌី (D-009)
6. ក្រុមហ៊ុន ខ្មែរ ហ៊្វូត គ្រុប (D-007)
7. ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា) (C-008)
8. ក្រុមហ៊ុន ហ្វេត រ៉ាយស៍ បាត់ដំបង អិលធីឌី (C-010)
9. ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន (C-012)
10. ក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍ (C-014)
11. ក្រុមហ៊ុន ប៊ីអអិម អាហ្រោ (C-016)
12. ក្រុមហ៊ុន ដេលី ហ្រ្វេស ហ៊្វូដ (ខេមបូឌា) (C-020)
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក សហព័ន្ធស្រូវអង្ករកម្ពុជា Cambodia Rice Federation - CRFការបង្ហាញខ្លួនរបស់វិស័យស្រូវអង្ករកម្ពុជាក្នុងវេទិកា SIAL Paris 2026 នេះ ធ្វើឡើងចំពេលដែលការនាំចេញអង្កររបស់កម្ពុជាកំពុងមានកំណើនវិជ្ជមានយ៉ាងខ្លាំងក្លា ព្រមទាំងជួយពង្រឹងម៉ាកយីហោ (Brand Recognition) នៃអង្ករក្រអូប និងអង្ករគុណភាពខ្ពស់របស់កម្ពុជា ដែលធ្លាប់ឈ្នះពានរង្វាន់អង្ករល្អាច់ដាច់គេប្រចាំពិភពលោក ឱ្យកាន់តែជ្រួតជ្រាបក្នុងទីផ្សារសហភាពអឺរ៉ុប ដែលជាទីគោលដៅនាំចេញដ៏សំខាន់របស់កម្ពុជា។