International
• 2 days ago• Lim_Rothanaksambath
នៅលើប្រព័ន្ធផ្សព្វផ្សាយ ផ្ទុះការរិះគន់ បុត្រីព្រះរាជាថៃ ព្រះនាង Sirivannavari Nariratana ចំពោះកាយវិការមិនសមរម្យ ក្នុងទស្សនកិច្ចផ្លូវរដ្ឋ

ភ្នំពេញ, ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦៖ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានផ្ទុះការរិះគន់យ៉ាងចាស់ដៃទៅលើបុត្រីព្រះរាជាថៃ ព្រះនាង Sirivannavari Nariratana Rajakanya (សិរិវណ្ណវររី នារីរ័ត្ន រាជកញ្ញា) ជាបុត្រីតែម្នាក់គត់របស់ព្រះរាជាថៃ Vajiralongkorn ជាមួយអតីតមហេសី Sujarinee Vivacharawongse។
ព្រះនាង Sirivannavari Nariratana ក៏បានយាងអមព្រះរាជដំណើរព្រះមហាក្សត្រ និងព្រះមហេសីថៃ ក្នុងព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នារាជធានីប៉ារីស ប្រទេសបារាំង ដើម្បីប្រារព្ធខួបលើកទី ១៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ផងដែរ។
យ៉ាងណាមិញ ព្រះរាជវត្តមានរបស់ព្រះនាងក្នុងព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនេះ បែរជាផ្ទុះការរិះគន់ទៅវិញ អំឡុងពេលព្រះនាងអមដំណើរព្រះមហាក្សត្រ ចូលរួមពិធីលៀងសាយភោជនជាផ្លូវការដែលរៀបចំឡើងដោយប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង នៅវិមានអេលីហ្សេ ព្រះនាង Sirivannavari Nariratana បានគ្រងឈុត ថៃឌុសិត ពណ៌ប្រផេះ។
រូបភាព៖ សារព័ត៌មានក្រៅស្រុក
ក្នុងអត្ថបទព័ត៌មានមួយរបស់សារព័ត៌មានថៃ gavroche-thailande បានបញ្ជាក់ថា ឈុត "ថៃឌុសិត" (Thai Dusit) ជាសម្លៀកបំពាក់ប្រពៃណីសម្រាប់ពិធីជប់លៀងពេលល្ងាចជាផ្លូវការ និងព្រឹត្តិការណ៍ដែលតម្រូវឱ្យមានការស្លៀកពាក់បែបថ្លៃថ្នូរ ហើយឈុតនេះធ្វើឡើងពីសូត្រថៃត្បាញដោយដៃ ជ្រលក់ពណ៌អញ្ច័នធម្មជាតិ ដែលបង្ហាញពីភាពផ្ចិតផ្ចង់នៃសិប្បកម្មវាយនភណ្ឌរបស់ថៃ។ ប៉ុន្តែ អ្វីដែលអ្នកប្រើប្រាស់បណ្តាញសង្គមផ្ទុះការរិះគន់ខ្លាំងនោះគឺឈុត "ថៃឌុសិត" ដែលព្រះនាង Sirivannavari Nariratana គ្រងចូលពិធីលៀងសាយភោជនជាផ្លូវការនេះ ហាក់មិនប្រណីតខ្លាំង និងរៀបរយ ស័ក្កសមជាឈុតថៃប្រើប្រាស់ក្នុងពិធីផ្លូវការឡើយ។
រឹតតែធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមនៅលើប្រព័ន្ធផ្សព្វផ្សាយ ផ្ទុះការរិះគន់កាន់តែខ្លាំង គឺ បុត្រីព្រះរាជាថៃ ព្រះនាង Sirivannavari Nariratana បានបង្ហាញកាយវិការមិនសមរម្យអំឡុងពេលព្រះនាងយាងអមព្រះរាជដំណើរព្រះមហាក្សត្រ និងព្រះមហេសីថៃ ដោយព្រះនាងបានឈប់ឈរកាច់រាង បង្អួតសម្រស់ឈុតថៃចំពោះមុខស្ថាប័នសារព័ត៌មានអន្តរជាតិ ដែលកាយវិការបែបនេះ ហាក់ផ្ទុយពីរបៀបរបបនៃការចូលរួមពិធីផ្លូវការ ពិសេសព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនេះតែម្តង។
ជាងនេះទៅទៀត នៅលើប្រព័ន្ធផ្សព្វផ្សាយក៏ផ្ទុះការរិះគន់ចំពោះសកម្មភាពមួយទៀតរបស់ ព្រះនាង Sirivannavari Nariratana អំឡុងពេល ព្រះមហាក្សត្រ និងព្រះមហេសីថៃ យាងបំពេញព្រះរាជដំណើរយាងតាមព្រះរាជនាវា (ជិះទូក ឬកប៉ាល់) តាមដងទន្លេ Seine ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី៣០ ខែមិថុនា ដោយព្រះនាង Sirivannavari Nariratana បានតែងព្រះកាយស្រស់ស្អាត ទាន់សម័យ ជាមួយវ៉ែនតាខ្មៅ មើលទៅហាក់បីដូចជាព្រះនាងកំពុងស្ថិតនៅព្រះរាជដំណើរកម្សាន្តមិនមែនផ្លូវការ ទាំងដែលការពិតព្រះនាងកំពុងស្ថិតក្នុងព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ៕
ពីសារព័ត៌មាន The Khmer Daily Network
ព្រះនាង Sirivannavari Nariratana ក៏បានយាងអមព្រះរាជដំណើរព្រះមហាក្សត្រ និងព្រះមហេសីថៃ ក្នុងព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នារាជធានីប៉ារីស ប្រទេសបារាំង ដើម្បីប្រារព្ធខួបលើកទី ១៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ផងដែរ។
យ៉ាងណាមិញ ព្រះរាជវត្តមានរបស់ព្រះនាងក្នុងព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនេះ បែរជាផ្ទុះការរិះគន់ទៅវិញ អំឡុងពេលព្រះនាងអមដំណើរព្រះមហាក្សត្រ ចូលរួមពិធីលៀងសាយភោជនជាផ្លូវការដែលរៀបចំឡើងដោយប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង នៅវិមានអេលីហ្សេ ព្រះនាង Sirivannavari Nariratana បានគ្រងឈុត ថៃឌុសិត ពណ៌ប្រផេះ។
រូបភាព៖ សារព័ត៌មានក្រៅស្រុកក្នុងអត្ថបទព័ត៌មានមួយរបស់សារព័ត៌មានថៃ gavroche-thailande បានបញ្ជាក់ថា ឈុត "ថៃឌុសិត" (Thai Dusit) ជាសម្លៀកបំពាក់ប្រពៃណីសម្រាប់ពិធីជប់លៀងពេលល្ងាចជាផ្លូវការ និងព្រឹត្តិការណ៍ដែលតម្រូវឱ្យមានការស្លៀកពាក់បែបថ្លៃថ្នូរ ហើយឈុតនេះធ្វើឡើងពីសូត្រថៃត្បាញដោយដៃ ជ្រលក់ពណ៌អញ្ច័នធម្មជាតិ ដែលបង្ហាញពីភាពផ្ចិតផ្ចង់នៃសិប្បកម្មវាយនភណ្ឌរបស់ថៃ។ ប៉ុន្តែ អ្វីដែលអ្នកប្រើប្រាស់បណ្តាញសង្គមផ្ទុះការរិះគន់ខ្លាំងនោះគឺឈុត "ថៃឌុសិត" ដែលព្រះនាង Sirivannavari Nariratana គ្រងចូលពិធីលៀងសាយភោជនជាផ្លូវការនេះ ហាក់មិនប្រណីតខ្លាំង និងរៀបរយ ស័ក្កសមជាឈុតថៃប្រើប្រាស់ក្នុងពិធីផ្លូវការឡើយ។