National
• 1 hour ago• Lim_Rothanaksambath
ក្រសួងពាណិជ្ជកម្ម ផ្សារភ្ជាប់ SMEs កម្ពុជា ជាមួយបណ្តាញចែកចាយក្នុងស្រុក និងទីផ្សារប្រទេសចិន ក្រោមយុទ្ធនាការជាតិ #MadeInCambodia

ភ្នំពេញ, ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦៖ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំ «កិច្ចជំនួបផ្សារភ្ជាប់អាជីវកម្មរវាងបណ្តាញអ្នកចែកចាយផលិតផលខ្មែរក្នុងស្រុក និងទីផ្សារប្រទេសចិន ជាមួយសហគ្រាសធុនតូច និងមធ្យម (SMEs)» ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការផលិតផលជាតិ #MadeInCambodia កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
កិច្ចជំនួបថ្នាក់ដឹកនាំ និងពាណិជ្ជករដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវអនុរដ្ឋលេខាធិការ លោក លោកស្រីអគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនៃនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងក្រុមហ៊ុនចែកចាយ ខេអេច (KH Distribution), ក្រុមហ៊ុន X Capital Investment Co., Ltd., ក្រុមហ៊ុន Grab Cambodia និងតំណាងម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) ជាច្រើនរូប។
ក្នុងឱកាសនៃកិច្ចជំនួបនេះ តំណាងក្រុមហ៊ុនដៃគូ និងអ្នកចែកចាយធំៗចំនួន ៣ បានឡើងធ្វើជាវាគ្មិនកិត្តិយសដើម្បីចែករំលែកបទពិសោធន៍ និងទិសដៅយុទ្ធសាស្ត្រ រួមមាន៖ ក្រុមហ៊ុន ខេអេច (KH Distribution)៖ ដែលជាក្រុមហ៊ុនចែកចាយផលិតផលឈានមុខក្នុងស្រុក, ក្រុមហ៊ុន X Capital Investment Co., Ltd.៖ ដែលជាក្រុមហ៊ុនសម្រួល និងបើកផ្លូវទីផ្សារពាណិជ្ជកម្មទៅកាន់ប្រទេសចិន និងក្រុមហ៊ុន Grab Cambodia៖ ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា និងដឹកជញ្ជូនបែបឌីជីថល។
វាគ្មិនទាំង ៣ ស្ថាប័នបានផ្តោតសំខាន់លើការបង្ហាញពី លក្ខខណ្ឌ បែបបទ នីតិវិធី បទដ្ឋានបច្ចេកទេស និងគោលដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុននីមួយៗ ក្នុងការជួយសម្រួល បើកផ្លូវ និងជំរុញផលិតផលស្អាតស្អំរបស់ខ្មែរឱ្យមានវត្តមាននៅក្នុងបណ្តាញចែកចាយធំៗ ព្រមទាំងពង្រីកវិសាលភាពទីផ្សារទាំងក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស ជាពិសេសទីផ្សារប្រទេសចិនឱ្យកាន់តែទូលំទូលាយ។
កិច្ចជំនួបផ្សារភ្ជាប់អាជីវកម្មនេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់សហគ្រាសកម្ពុជា បណ្តាញអ្នកចែកចាយ និងដៃគូអាជីវកម្មទាំងក្នុងស្រុក និងប្រទេសចិន ក្នុងការបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្ទាល់ (B2B) ដើម្បីពង្រីកចំណែកទីផ្សារផលិតផលកែច្នៃក្នុងស្រុក, លើកកម្ពស់សង្វាក់ផលិតកម្ម ការកែច្នៃ និងស្តង់ដារគុណភាព, បង្កើនការប្រកួតប្រជែង ការប្រើប្រាស់ និងការចែកចាយផលិតផលកម្ពុជាយ៉ាងទូលំទូលាយ និងគាំទ្រដល់យុទ្ធនាការផលិតផលជាតិ #MadeInCambodia ដែលក្រសួងពាណិជ្ជកម្មកំពុងជំរុញយ៉ាងសកម្ម៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network