National
• 2 hours ago• Lim_Rothanaksambath
ការពិត ៦ ចំនុច Thomas Andrews បង្ហាញទៅពិភពលោកទាក់ទងជនភៀសសឹក និងស្ថានភាពរំលោភបំពានរបស់យោធាថៃមកលើកម្ពុជា

ភ្នំពេញ, ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានចែករំលែកប្រសាសន៍របស់ លោក Thomas Andrews ជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ទាក់ទងនឹងជនភៀសសឹក និងស្ថានភាពនៃការរំលោភបំពានរបស់យោធាថៃមកលើអធិបតេត្យនិងបូរណភាពដែនដីកម្ពុជា។
ប្រសាសន៍ទាំងនេះជាការថ្លែងរបស់លោក Thomas Andrews នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ ខាងក្រោមជាប្រសាសន៍ ៦ចំនុច របស់លោក Thomas Andrews ជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដែលបានបង្ហាញទៅពិភពលោក។
«ខ្ញុំបានទៅសាកសួរសុខទុក្ខនៅទីតាំងតាំងទីលំនៅថ្មីមួយដែលសាងសង់ដោយអាជ្ញាធរកម្ពុជា ហើយបានមើលកុមារៗឈរតម្រង់ជួររង់ចាំទទួលអាហារពេលព្រឹក នៅក្នុងកម្មវិធីផ្ដល់អាហាររបស់កម្មវិធីស្បៀងអាហារពិភពលោក។ ... អ្វីដែលរំជួលចិត្តបំផុតនោះ គឺខ្ញុំបានជួបជាមួយក្រុមគ្រួសារជាច្រើនដែលបានរៀបរាប់ទាំងទឹកភ្នែកនូវអ្វីៗគ្រប់យ៉ាងដែលពួកគេបានបាត់បង់ រួមទាំងអ្នកម្តាយដែលបាននិយាយអំពីភាពរន្ធត់នៃភូមិឋានរបស់ពួកគេដែលត្រូវបានទម្លាក់គ្រាប់បែក ឬការឈឺចាប់ខ្លោចផ្សានៅពេលឃើញផ្ទះសម្បែងរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញដោយគ្រឿងចក្រឈូសឆាយ»។
«ខ្ញុំបានធ្វើដំណើរទៅកាន់ជាយក្រុងជាប់ព្រំដែនមួយ ហើយបានឃើញរបាំង និងលួសបន្លាដែលរារាំងអ្នកស្រុក រួមទាំងអ្នកខ្លះដែលខ្ញុំបានជួបនិយាយផ្ទាល់ មិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។ ... ខ្ញុំបានឃើញផ្ទះសម្បែងដែលធ្លុះធ្លាយដោយស្នាមគ្រាប់កាំភ្លើង រោងជាង និងឃ្លាំងដែលត្រូវបានបំផ្លិចបំផ្លាញ ហើយថែមទាំងមានគ្រាប់បែកមិនទាន់ផ្ទុះនៅកណ្តាលគំនរបាក់បែកទៀតផង»។
«ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥០.០០០ នាក់ បានបាត់បង់ទីលំនៅនៅក្នុងតំបន់ព្រំដែនកាលពីចុងឆ្នាំមុន ដែលក្នុងនោះជាង ២០.០០០ នាក់ នៅតែបន្តស្ថិតក្នុងស្ថានភាពគ្មានទីលំនៅនៅឡើយ»។
«ខ្ញុំបានជួបនិយាយជាមួយប្រជាពលរដ្ឋ ដែលពួកគេបានប្រាប់ខ្ញុំថា ពួកគេមិនអាចត្រឡប់ទៅផ្ទះវិញបានទេ ព្រោះភូមិ និងក្រុងរបស់ពួកគេត្រូវបានកាន់កាប់ដោយទាហានថៃ»។
«យោងតាមច្បាប់អន្តរជាតិ អ្នកដែលត្រូវបង្ខំឱ្យចាកចេញពីទីលំនៅដោយសារជម្លោះប្រដាប់អាវុធ មានសិទ្ធិវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ។ ... កិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ រវាងប្រទេសថៃ និងកម្ពុជា បានចែងថា ប្រជាពលរដ្ឋត្រូវតែទទួលបានការអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះសម្បែង និងការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគេវិញ ប្រកបដោយសុវត្ថិភាព និងដោយគ្មានការរារាំង»។
«វាជារឿងចាំបាច់បំផុតដែលប្រទេសថៃ និងកម្ពុជា ត្រូវសហការគ្នាដើម្បីពន្លឿនការវិលត្រឡប់របស់ប្រជាពលរដ្ឋដែលបាត់បង់ទីលំនៅ។ ពួកគេត្រូវការ និងសមនឹងទទួលបានការវិលត្រឡប់ទៅផ្ទះវិញ»៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network