National
• 2 hours ago• Lim_Rothanaksambath
ក្រសួងបរិស្ថាន ប្រតិកម្មខ្លាំងៗចំពោះអ្នកផលិតមាតិកា TikTok ដែលជំរុញឱ្យបរិភោគសត្វ «ចាបព្រៃវែង» ជាសត្វជិតផុតពូជបំផុតលើលោក

ភ្នំពេញ, ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦៖ អ្នកនាំពាក្យក្រសួងបរិស្ថាន បានសម្តែងការសោកស្តាយ និងប្រតិកម្មយ៉ាងខ្លាំងចំពោះអ្នកផលិតមាតិកាលើបណ្តាញសង្គមដែលបានផ្សព្វផ្សាយរូបភាព ឬវីដេអូជំរុញឱ្យសាធារណជនបរិភោគ និងចាប់សត្វ «ចាបព្រៃវែង» (Yellow-breasted Bunting) ខណៈដែលសត្វប្រភេទនេះកំពុងស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជបំផុត (Critically Endangered) នៅលើពិភពលោក។
ប្រតិកម្មនេះបានធ្វើឡើងបន្ទាប់ពីមានការចែកចាយវីដេអូឃ្លីបមួយនៅលើគណនី TikTok ឈ្មោះ «Virak» ដែលបានបង្ហាញពីសកម្មភាពពាក់ព័ន្ធនឹងសត្វចាបព្រៃវែងក្នុងរូបភាពមិនសមស្រប។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍អំពាវនាវឱ្យម្ចាស់គណនីខាងលើ ក៏ដូចជាអ្នកផលិតមាតិកាដទៃទៀត ដែលជាអ្នកមានចំណេះដឹង ត្រូវចូលរួមផ្សព្វផ្សាយអប់រំពីការការពារសត្វកម្រ ជាជាងការជំរុញឱ្យមានការប្រមាញ់ ឬបរិភោគ។
ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា «ករណី Tik Tok ខាងលើនេះ មិនបានចូលរួមផ្តល់ចំណេះដឹង និងព័ត៌មានដែលមានប្រយោជន៍ដល់សង្គមនោះទេ។ ប្រសិនបើម្ចាស់គណនីមិនសុំទោស និងកែតម្រូវការផ្សាយរបស់ខ្លួន ឬមកចូលរួមអប់រំ និងការពារសត្វព្រៃទេនោះ វានឹងផ្តល់គំរូមិនល្អដល់សង្គម»។
សត្វចាបព្រៃវែង ឬចាបទ្រូងលឿង គឺជាសត្វស្លាបទេសន្តរប្រវេសន៍ ដែលតែងតែផ្លាស់ទីពីតំបន់ត្រជាក់ (ភាគខាងជើងនៃទ្វីបអាស៊ី និងអឺរ៉ុប) មកកាន់តំបន់ដីសើមក្នុងប្រទេសកម្ពុជា ដើម្បីរកចំណី និងស្នាក់នៅអំឡុងរដូវរងា។ បើទោះបីជាចំនួនសត្វប្រភេទនេះមានការធ្លាក់ចុះយ៉ាងគំហុកនៅលើសកលលោក ប៉ុន្តែនៅកម្ពុជា គេនៅតែសង្កេតឃើញវត្តមានពួកវាវិលត្រឡប់មករាប់ពាន់ក្បាលជារៀងរាល់ឆ្នាំ នៅក្នុងតំបន់ការពារធម្មជាតិនានា។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Ministry of Environment
មន្ត្រីជំនាញបានសង្កត់ធ្ងន់ថា ការបរិភោគសាច់សត្វព្រៃមិនត្រឹមតែបំផ្លាញជីវចម្រុះប៉ុណ្ណោះទេ ប៉ុន្តែវាក៏គ្មានអត្ថប្រយោជន៍ដល់សុខភាព និងអាចបង្កហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺសាហាវៗពីសត្វមកមនុស្សផងដែរ។ ក្រសួងបរិស្ថានក៏បានរំលឹកផងដែរថា ការផ្សព្វផ្សាយជំរុញឱ្យមានការជួញដូរ និងបរិភោគសត្វព្រៃ គឺជាសកម្មភាពខុសច្បាប់ ដែលត្រូវប្រឈមមុខនឹងវិធានការរដ្ឋបាល និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
ក្រសួងបរិស្ថាន ក៏ដូចជាអង្គការដៃគូអភិរក្សសត្វស្លាប (ដូចជា NatureLife Cambodia និង BirdLife) តែងតែជំរុញឱ្យសាធារណជនបញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់សត្វស្លាបគ្រប់ប្រភេទ បដិសេធការបរិភោគសាច់សត្វព្រៃ និងកុំជឿលើជំនឿខុសឆ្គងពីអត្ថប្រយោជន៍សាច់សត្វព្រៃ រាយការណ៍ជូនសមត្ថកិច្ចក្នុងករណីឃើញមានការលក់ដូរ ឬប្រមាញ់សត្វកម្រ។
តាមរយៈការអប់រំ និងការអនុវត្តច្បាប់ កម្ពុជាសង្ឃឹមថានឹងអាចរក្សាបាននូវវត្តមានសត្វចាបព្រៃវែងនេះ ដើម្បីជាមរតកធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ និងដើម្បីទាក់ទាញភ្ញៀវទេសចរដែលចូលចិត្តសង្កេតមើលសត្វស្លាប៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ប្រតិកម្មនេះបានធ្វើឡើងបន្ទាប់ពីមានការចែកចាយវីដេអូឃ្លីបមួយនៅលើគណនី TikTok ឈ្មោះ «Virak» ដែលបានបង្ហាញពីសកម្មភាពពាក់ព័ន្ធនឹងសត្វចាបព្រៃវែងក្នុងរូបភាពមិនសមស្រប។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍អំពាវនាវឱ្យម្ចាស់គណនីខាងលើ ក៏ដូចជាអ្នកផលិតមាតិកាដទៃទៀត ដែលជាអ្នកមានចំណេះដឹង ត្រូវចូលរួមផ្សព្វផ្សាយអប់រំពីការការពារសត្វកម្រ ជាជាងការជំរុញឱ្យមានការប្រមាញ់ ឬបរិភោគ។
ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា «ករណី Tik Tok ខាងលើនេះ មិនបានចូលរួមផ្តល់ចំណេះដឹង និងព័ត៌មានដែលមានប្រយោជន៍ដល់សង្គមនោះទេ។ ប្រសិនបើម្ចាស់គណនីមិនសុំទោស និងកែតម្រូវការផ្សាយរបស់ខ្លួន ឬមកចូលរួមអប់រំ និងការពារសត្វព្រៃទេនោះ វានឹងផ្តល់គំរូមិនល្អដល់សង្គម»។
សត្វចាបព្រៃវែង ឬចាបទ្រូងលឿង គឺជាសត្វស្លាបទេសន្តរប្រវេសន៍ ដែលតែងតែផ្លាស់ទីពីតំបន់ត្រជាក់ (ភាគខាងជើងនៃទ្វីបអាស៊ី និងអឺរ៉ុប) មកកាន់តំបន់ដីសើមក្នុងប្រទេសកម្ពុជា ដើម្បីរកចំណី និងស្នាក់នៅអំឡុងរដូវរងា។ បើទោះបីជាចំនួនសត្វប្រភេទនេះមានការធ្លាក់ចុះយ៉ាងគំហុកនៅលើសកលលោក ប៉ុន្តែនៅកម្ពុជា គេនៅតែសង្កេតឃើញវត្តមានពួកវាវិលត្រឡប់មករាប់ពាន់ក្បាលជារៀងរាល់ឆ្នាំ នៅក្នុងតំបន់ការពារធម្មជាតិនានា។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Ministry of Environmentមន្ត្រីជំនាញបានសង្កត់ធ្ងន់ថា ការបរិភោគសាច់សត្វព្រៃមិនត្រឹមតែបំផ្លាញជីវចម្រុះប៉ុណ្ណោះទេ ប៉ុន្តែវាក៏គ្មានអត្ថប្រយោជន៍ដល់សុខភាព និងអាចបង្កហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺសាហាវៗពីសត្វមកមនុស្សផងដែរ។ ក្រសួងបរិស្ថានក៏បានរំលឹកផងដែរថា ការផ្សព្វផ្សាយជំរុញឱ្យមានការជួញដូរ និងបរិភោគសត្វព្រៃ គឺជាសកម្មភាពខុសច្បាប់ ដែលត្រូវប្រឈមមុខនឹងវិធានការរដ្ឋបាល និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។