National
• 1 hour ago• Lim_Rothanaksambath
ក្រសួងមហាផ្ទៃ ថ្លែងអំណរគុណ លោក Tom Andrews ដែលលើកឡើងពីទុក្ខលំបាកពលរដ្ឋភៀសសឹកតាមព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ, ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦៖ ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការមួយ កាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ដោយសម្ដែងនូវការដឹងគុណចំពោះលោក ថម អែនគ្រួស (Tom Andrews) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលបានបង្ហាញការយកចិត្តទុកដាក់ចំពោះវិបត្តិមនុស្សធម៌នៅតាមព្រំដែន។
ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ឱ្យដឹងថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូល ជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីថៃពុំបានអនុវត្តពេញលេញតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នោះទេ។ ក្រសួង បានបន្តកត់ត្រាទុក រាល់សកម្មភាពមិនស្មោះត្រង់របស់ភាគីថៃ ទន្ទឹមគ្នានឹងការបន្តយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយសារអំពើឈ្លានពាន ជាពិសេសពលរដ្ឋដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។
ជាក់ស្តែង គិតត្រឹមដើមខែសីហានេះ មានពលរដ្ឋភៀសសឹកសរុបជាង ៦៤ម៉ឺននាក់ ក្នុងនោះមាន ២០,២៨១នាក់ (ភាគច្រើនជាស្ត្រី និងកុមារ) នៅតែមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបាន ដោយសារការបំផ្លិចបំផ្លាញ និងការកាន់កាប់ដីធ្លីពីសំណាក់កងទ័ពថៃ។
យោងតាមរបាយការណ៍បច្ចុប្បន្នភាព ខេត្តចំនួន ៣ គឺឺ ឧត្តរមានជ័យ បន្ទាយមានជ័យ និងព្រះវិហារ ដែលកំពុងរងគ្រោះធ្ងន់ធ្ងរ រួមមាន៖ វិស័យអប់រំ និងសុខាភិបាល៖ សាលារៀនចំនួន ១៥កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាពចំនួន ៧កន្លែង នៅតែបន្តបិទទ្វារ។ ការខូចខាតទ្រព្យសម្បត្តិ៖ ផ្ទះសម្បែងជាង ១,៥០០ខ្នង សាលារៀន ២៦កន្លែង វត្តអារាម ១៩កន្លែង និងប្រាសាទបុរាណចំនួន ៤ ត្រូវបានរាយការណ៍ថាទទួលរងការខូចខាត។ ក្រៅពីនេះ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចជា ផ្លូវ ស្ពាន និងបណ្តាញអគ្គិសនី ក៏រងការបំផ្លិចបំផ្លាញផងដែរ។
ក្នុងនោះផងដែរ លោក ថម អែនគ្រួស បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់លោកអំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងវិបត្តិសេដ្ឋកិច្ច-សង្គមដែលពលរដ្ឋកម្ពុជាកំពុងជួបប្រទះ ជាពិសេសការបាត់បង់ការងារ និងលំនៅឋាន។ ក្រសួងមហាផ្ទៃ បានចាត់ទុកការលើកឡើងរបស់មន្ត្រី UN រូបនេះថា ជាការឆ្លុះបញ្ចាំងពីការពិតនៃទុក្ខលំបាករបស់ពលរដ្ឋ។
ក្រសួងមហាផ្ទៃបានអំពាវនាវឱ្យជនរួមជាតិទាំងក្នុង និងក្រៅប្រទេស រួបរួមគ្នាគាំទ្រការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយជម្លោះព្រំដែនតាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីស្ដារអធិបតេយ្យភាព និងនាំយកភាពប្រក្រតីជូនប្រជាពលរដ្ឋវិញ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network