National
• 1 hour ago• Lim_Rothanaksambath
កម្ពុជា- UAE ចាប់ដៃគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាបរិស្ថានសកល ឆ្លើយតបការប្រែប្រួលអាកាសធាតុ

ភ្នំពេញ, ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦៖ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតសាធារណរដ្ឋអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំកម្ពុជា នៅទីស្តីការក្រសួងបរិស្ថាន ដោយបានពិភាក្សាលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដោះស្រាយការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល។
ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសកល ហើយដើម្បីឆ្លើយតបនឹងបញ្ហាសកលនេះ កម្ពុជា បានប្តេជ្ញាចិត្តរួមគ្នាជាមួយពិភពលោក ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ កិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម លើវិស័យបរិស្ថាន បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម និងស៊ីជម្រៅ ផងដែរ។
រូបភាព៖ ទំព័រហ្វេសប៊ុក Ministry of Environment
កម្ពុជាទទួលបានជោគជ័យ ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមរយៈការចូលរួមពីសិស្សនុសិស្សទូទាំងប្រទេសមានការប្តេជ្ញាចិត្តមិនប្រើថង់ប្លាស្ទិក បានច្រើន។ ជាមួយគ្នានេះក្រសួងបរិស្ថាន បាននិងធ្វើការអនុវត្តច្បាប់តឹងរ៉ឹងក្នុងការគ្រប់គ្រងនិងទប់ការបំពុលដី ទឹក និងខ្យល់ និងបន្តទៅពង្រីកវិសាលភាពបៃតង តាមរយៈការដាំដើមឈើយ៉ាងតិចឱ្យបានជាង ១លានដើមក្នុង១ឆ្នាំ ហើយដោយឡែកនៅឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបាន រៀបចំចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដើម្បីយកទៅដាំតាមទីតាំងនានាតាមមូលដ្ឋាន និងដាំស្តារព្រៃ ចំនួន៥លានដើម។ យុទ្ធនាការបង្កើនគម្របបៃតង ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីកម្ពុជាឈានឆ្ពោះទៅសម្រេចបាន គម្របបៃតងកាន់ច្រើន និងក្លាយជាប្រទេសអាព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។
ជាមួយគ្នានោះផងដែរ ឯកឧត្តមឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើរ និងជំនឿយ៉ាងមុតមាំថា ក្រសួងបរិស្ថានប្រាកដជាសម្រេចបានទៅតាមយុទ្ធសាស្រ្តរបស់ខ្លួន ហើយនឹងបានរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកលជាមួយនឹងអេមីរ៉ាតអារ៉ាប់រួមដែរ។
ឯកឧត្តមបានលើកឡើងពីការប្តេជ្ញាចិត្តរួមគ្នាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាបរិស្ថានសកល និងលើការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការជំរុញថាមពលកកកើតឡើងវិញ និងការអភិវឌ្ឍដោយចីរភាព៕
ពីសារព័ត៌មាន The Khmer Daily Network
ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសកល ហើយដើម្បីឆ្លើយតបនឹងបញ្ហាសកលនេះ កម្ពុជា បានប្តេជ្ញាចិត្តរួមគ្នាជាមួយពិភពលោក ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ កិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម លើវិស័យបរិស្ថាន បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម និងស៊ីជម្រៅ ផងដែរ។
រូបភាព៖ ទំព័រហ្វេសប៊ុក Ministry of Environmentកម្ពុជាទទួលបានជោគជ័យ ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមរយៈការចូលរួមពីសិស្សនុសិស្សទូទាំងប្រទេសមានការប្តេជ្ញាចិត្តមិនប្រើថង់ប្លាស្ទិក បានច្រើន។ ជាមួយគ្នានេះក្រសួងបរិស្ថាន បាននិងធ្វើការអនុវត្តច្បាប់តឹងរ៉ឹងក្នុងការគ្រប់គ្រងនិងទប់ការបំពុលដី ទឹក និងខ្យល់ និងបន្តទៅពង្រីកវិសាលភាពបៃតង តាមរយៈការដាំដើមឈើយ៉ាងតិចឱ្យបានជាង ១លានដើមក្នុង១ឆ្នាំ ហើយដោយឡែកនៅឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបាន រៀបចំចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដើម្បីយកទៅដាំតាមទីតាំងនានាតាមមូលដ្ឋាន និងដាំស្តារព្រៃ ចំនួន៥លានដើម។ យុទ្ធនាការបង្កើនគម្របបៃតង ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីកម្ពុជាឈានឆ្ពោះទៅសម្រេចបាន គម្របបៃតងកាន់ច្រើន និងក្លាយជាប្រទេសអាព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។