National
• 2 hours ago• Lim_Rothanaksambath
កម្ពុជា និងអ្នករាយការណ៍ពិសេស UN ពិភាក្សាលើកិច្ចសហប្រតិបត្តិការសិទ្ធិមនុស្ស និងប្តេជ្ញាចិត្តលើវឌ្ឍនភាពសង្គម

ភ្នំពេញ, ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦៖ ក្នុងស្មារតីពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
ជំនួបនេះធ្វើឡើងក្នុងគោលបំណងបូកសរុបលទ្ធផលនៃបេសកកម្មផ្លូវការលើកដំបូងរបស់លោក Thomas Andrews នៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា។ ក្នុងអំឡុងពេលនេះ លោកអ្នករាយការណ៍ពិសេសបានជួបជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល ចុះទស្សនកិច្ចនៅខេត្តសៀមរាប បន្ទាយមានជ័យ មណ្ឌលឃុំឃាំង និងបានពិនិត្យស្ថានភាពប្រជាជនភៀសសឹកនៅតំបន់ព្រំដែន។
លោកជំទាវ អ៊ាត សោភា បានបង្ហាញការកោតសរសើរចំពោះវិធីសាស្ត្រការងាររបស់លោក Andrews ដែលបានវាយតម្លៃស្ថានភាពសិទ្ធិមនុស្សដោយផ្អែកលើតុល្យភាព និងការចុះអង្កេតផ្ទាល់ដល់ទីតាំងជាក់ស្តែង។
លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានលើកឡើងពីដំណើរវិវត្តន៍របស់កម្ពុជា ចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍ រហូតទទួលបានសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨។ លោកជំទាវបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារសិទ្ធិពលរដ្ឋ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ដែលជាគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
លោកជំទាវ ក៏បានរំលឹកថា កម្ពុជាជាប្រទេសអាស៊ីតែមួយគត់ដែលមានការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR) ប្រចាំការជិត ៣ទសវត្សរ៍មកនេះ និងបានសហការជាមួយអ្នករាយការណ៍ពិសេសចំនួន ៨រូបរួចមកហើយ ដែលនេះសបញ្ជាក់ពីភាពបើកចំហ និងតម្លាភាពរបស់កម្ពុជា។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation
ភាគីទាំងពីរ បានជជែកដេញដោលលើប្រធានបទសំខាន់ៗមួយចំនួន រួមមាន៖ សេរីភាពនៃការបញ្ចេញមតិ សំដៅដល់ការលើកកម្ពស់សិទ្ធិជាមូលដ្ឋានក្នុងសង្គមប្រជាធិបតេយ្យ, ការផ្តល់អំណាចដល់ស្ត្រីក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ច និងកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ និងការបង្កើនលទ្ធភាពទទួលបានសេវាយុត្តិធម៌។
លោក Thomas Andrews បានសម្តែងក្តីសង្ឃឹមចំពោះដំណោះស្រាយឆាប់រហ័សសម្រាប់ប្រជាជនភៀសសឹកនៅតំបន់ព្រំដែន ដើម្បីឱ្យពួកគេអាចវិលត្រឡប់មកវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
លោក Thomas Andrews បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញក្នុងបេសកកម្មរបស់លោក។ លោកបានកត់សម្គាល់ដោយក្តីរីករាយថា កម្ពុជាបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗចំនួន ៨ ក្នុងចំណោម ៩ និងបានអនុវត្តអនុសាសន៍ជាង ៨៤% នៃយន្តការពិនិត្យឡើងវិញជាសកល (UPR)។
ជាទីបញ្ចប់ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសន្ទនាប្រកបដោយស្ថាបនា និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដើម្បីធានាថាការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាកាន់តែមានវឌ្ឍនភាពបន្ថែមទៀត៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ជំនួបនេះធ្វើឡើងក្នុងគោលបំណងបូកសរុបលទ្ធផលនៃបេសកកម្មផ្លូវការលើកដំបូងរបស់លោក Thomas Andrews នៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា។ ក្នុងអំឡុងពេលនេះ លោកអ្នករាយការណ៍ពិសេសបានជួបជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល ចុះទស្សនកិច្ចនៅខេត្តសៀមរាប បន្ទាយមានជ័យ មណ្ឌលឃុំឃាំង និងបានពិនិត្យស្ថានភាពប្រជាជនភៀសសឹកនៅតំបន់ព្រំដែន។
លោកជំទាវ អ៊ាត សោភា បានបង្ហាញការកោតសរសើរចំពោះវិធីសាស្ត្រការងាររបស់លោក Andrews ដែលបានវាយតម្លៃស្ថានភាពសិទ្ធិមនុស្សដោយផ្អែកលើតុល្យភាព និងការចុះអង្កេតផ្ទាល់ដល់ទីតាំងជាក់ស្តែង។
លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានលើកឡើងពីដំណើរវិវត្តន៍របស់កម្ពុជា ចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍ រហូតទទួលបានសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨។ លោកជំទាវបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារសិទ្ធិពលរដ្ឋ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ដែលជាគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
លោកជំទាវ ក៏បានរំលឹកថា កម្ពុជាជាប្រទេសអាស៊ីតែមួយគត់ដែលមានការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR) ប្រចាំការជិត ៣ទសវត្សរ៍មកនេះ និងបានសហការជាមួយអ្នករាយការណ៍ពិសេសចំនួន ៨រូបរួចមកហើយ ដែលនេះសបញ្ជាក់ពីភាពបើកចំហ និងតម្លាភាពរបស់កម្ពុជា។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperationភាគីទាំងពីរ បានជជែកដេញដោលលើប្រធានបទសំខាន់ៗមួយចំនួន រួមមាន៖ សេរីភាពនៃការបញ្ចេញមតិ សំដៅដល់ការលើកកម្ពស់សិទ្ធិជាមូលដ្ឋានក្នុងសង្គមប្រជាធិបតេយ្យ, ការផ្តល់អំណាចដល់ស្ត្រីក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ច និងកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ និងការបង្កើនលទ្ធភាពទទួលបានសេវាយុត្តិធម៌។