National

47 minutes agoLim_Rothanaksambath

កម្ពុជា បង្ហាញរបាយការណ៍ផលប៉ះពាល់លើជនស៊ីវិល និងច្រានចោលការចោទប្រកាន់គ្មានមូលដ្ឋានពីភាគីថៃ នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្ស UN

កម្ពុជា បង្ហាញរបាយការណ៍ផលប៉ះពាល់លើជនស៊ីវិល និងច្រានចោលការចោទប្រកាន់គ្មានមូលដ្ឋានពីភាគីថៃ នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្ស UN
ភ្នំពេញ, ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦៖ ក្នុងកិច្ចប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ផ្លូវការក្រោមរបៀបវារៈទី៣ នៃ «កិច្ចពិភាក្សាអន្តរកម្មលើរបាយការណ៍វិភាគរបស់ឧត្តមស្នងការ ស្តីពីសិទ្ធិមនុស្សរបស់ស្ត្រី និងកុមារ ក្នុងស្ថានភាពជម្លោះ និងក្រោយជម្លោះ» ដោយបានលាតត្រដាងពីផលប៉ះពាល់ធ្ងន់ធ្ងរនៃជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ មកលើប្រជាជនស៊ីវិល ព្រមទាំងច្រានចោលដាច់អហង្ការចំពោះការចោទប្រកាន់មិនពិតពីសំណាក់ភាគីថៃ។

ឯកឧត្តមតំណាងអចិន្ត្រៃយ៍បានគូសបញ្ជាក់ថា ជម្លោះប្រដាប់អាវុធបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ។ បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ២០,ទល់ ០០០ នាក់កំពុងបន្តភៀសខ្លួនពីផ្ទះសម្បែង ហើយផ្ទៃដីកម្ពុជាជាច្រើនបាននិងកំពុងរងការបំពុលបន្ថែមដោយគ្រាប់បែកចង្កោមថ្មីៗ ដែលជាលទ្ធផលនៃអំពើអរិភាពនៅតាមព្រំដែន។

Inline image
កម្ពុជា បដិសេធចោលទាំងស្រុងនូវការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ ដោយបានបំភ្លឺយ៉ាងច្បាស់អំពីដើមហេតុពិតប្រាកដនៃការចាប់ផ្តើមអំពើអរិភាពនៅតាមបណ្តោយព្រំដែន ស្ថានភាពគ្រាប់មីន និងការខូចខាតបេតិកភណ្ឌវប្បធម៌ ពិសេសប្រាសាទព្រះវិហារ របាយការណ៍ផ្ទៀងផ្ទាត់របស់ UN ពាក់ព័ន្ធនឹងការភៀសសឹក និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សកម្មភាពរំលោភបំពាន និងខុសច្បាប់របស់កងទ័ពថៃនៅលើទឹកដីកម្ពុជា ដែលកំពុងស្ថិតក្រោមការកាន់កាប់ខុសច្បាប់។

កម្ពុជា បានទទូចឱ្យមានការគោរពយ៉ាងពេញលេញចំពោះច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្ស ដើម្បីការពារជនស៊ីវិលពីសង្គ្រាម។ ជាមួយគ្នានេះ កម្ពុជាបានរំលឹក និងអំពាវនាវឱ្យភាគីពាក់ព័ន្ធគោរពឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2