National
• 2 hours ago• Lim_Rothanaksambath
កម្ពុជា ប្តេជ្ញាចិត្តលើកកម្ពស់សិទ្ធិមនុស្ស និងការអភិវឌ្ឍដោយបរិយាបន្ន ក្នុងសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នៅហ្សឺណែវ

ភ្នំពេញ, ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦៖ ក្នុងសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ (UN Human Rights Council) នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស តំណាងកម្ពុជាបានថ្លែងបទអន្តរាគមន៍បញ្ជាក់ឡើងវិញនូវជំហរ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ ការពារសិទ្ធិមនុស្ស និងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។
នៅក្នុងកិច្ចពិភាក្សាទូទៅក្រោម របៀបវារៈទី០៣ (Agenda Item 3) ដែលផ្តោតលើ "ការលើកកម្ពស់ និងកិច្ចការពារសិទ្ធិមនុស្សទាំងអស់ រួមទាំងសិទ្ធិស៊ីវិល នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងសិទ្ធិទទួលបានការអភិវឌ្ឍ" លោក ឃាង ម៉េងឈុន លេខាធិការទីពីរ នៃស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ថ្លែងសេចក្តីថ្លែងការណ៍ផ្លូវការ។
នៅក្នុងបទអន្តរាគមន៍នោះ តំណាងកម្ពុជាបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR)។
ក្នុងនោះផងដែរ លោក ឃាង ម៉េងឈុន បានរៀបរាប់ឡើងវិញពីការប្តេជ្ញាចិត្តឥតប្រែប្រួលរបស់កម្ពុជា ក្នុងការការពារ និងលើកកម្ពស់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងកាតព្វកិច្ចអន្តរជាតិ។
បន្ថែមពីកលើនោះ លេខាធិការទីពីរ នៃស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ក៏បានរំលេចពីការខិតខំប្រឹងប្រែងជាក់ស្តែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យគន្លឹះចំនួន ៥ រួមមាន៖
1. ការគាំទ្រសហគមន៍ជនជាតិដើមភាគតិច៖ ការការពារសិទ្ធិ ដីធ្លី វប្បធម៌ និងការលើកកម្ពស់កម្រិតជីវភាពជនជាតិដើមភាគតិច។
2. ការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage - UHC)៖ ការពង្រីកប្រព័ន្ធគាំពារសង្គម និងការផ្តល់សេវាថែទាំសុខភាពឱ្យកាន់តែទូលំទូលាយ និងមានសមធម៌។
3. ការកាត់បន្ថយភាពក្រីក្រ៖ ការអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងកម្មវិធីជំនួយសង្គម ដើម្បីកាត់បន្ថយអត្រាភាពក្រីក្រជាបន្តបន្ទាប់។
4. ការជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន៖ ការធានាថាការលូតលាស់សេដ្ឋកិច្ចផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប ដោយ "មិនទុកនរណាម្នាក់ចោលឡើយ"។
5. ការលើកកម្ពស់សមភាពយេនឌ័រ៖ ការបង្កើនតួនាទី សិទ្ធិអំណាច និងកលានុវត្តភាពរបស់ស្ត្រី ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network