National
• 2 hours ago• Lim_Rothanaksambath
គណៈកម្មការ UNCLOS ដាក់ចេញវិធានការកសាងទំនុកចិត្តរវាងកម្ពុជា-ថៃ ជំរុញការដោះស្រាយវិវាទសមុទ្រ ខណៈកិច្ចប្រជុំលើកទី៣នឹងធ្វើឡើងនៅចុងខែវិច្ឆិកា

ភ្នំពេញ, ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦៖ តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) នៅទីក្រុងឡាអេ ប្រទេសហូឡង់ បានប្រកាសជាផ្លូវការថា គណៈកម្មការផ្សះផ្សា ដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ចប់ការរៀបចំសំណុំវិធានការកសាងទំនុកចិត្ត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៍ នៅក្នុងកិច្ចប្រជុំលើកទី២ ដោយជោគជ័យ។
សំណុំវិធានការកសាងទំនុកចិត្តនេះ មានគោលបំណងពង្រឹងកម្រិតនៃការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កើនទំនាក់ទំនង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការឈានទៅសម្រេចបានកិច្ចព្រមព្រៀងរួមមួយលើវិវាទដែនសមុទ្រ។ នេះជាការឆ្លុះបញ្ចាំងពីជំនឿទុកចិត្ត និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីទាំងពីរចំពោះកិច្ចសន្ទនា នីតិរដ្ឋ និងការចូលរួមដោយស្ថាបនាក្នុងដំណើរការផ្សះផ្សាផ្លូវការ។
តាមការកត់សម្កាល់គណៈកម្មការផ្សះផ្សាបានកត់សម្គាល់ថា វិធានការ និងការឯកភាពគ្នានាពេលកន្លងមកមិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយ ហេតុនេះបានលើកទឹកចិត្តឱ្យភាគីទាំងពីរខិតខំអនុវត្តការប្តេជ្ញាចិត្តទាំងនោះឡើងវិញ ដើម្បីបង្កើតបរិយាកាសល្អសម្រាប់ការចរចា។
គណៈកម្មការបានលើកទឹកចិត្តឱ្យកម្ពុជា និងថៃ ខិតខំដំឡើងកម្រិតតំណាងការទូតរបស់ខ្លួន ដោយការតែងតាំងតំណាងជាន់ខ្ពស់ម្នាក់ប្រចាំនៅរាជធានីនៃប្រទេសភាគីម្ខាងទៀត។ ទោះបីជាភាគីទាំងពីរមានសិទ្ធិការពារជំហរច្បាប់ និងកែតម្រូវព័ត៌មានមិនពិត ឬព័ត៌មានបំភាន់យ៉ាងណាក៏ដោយ ប៉ុន្តែភាគីទាំងពីរបានប្តេជ្ញាអនុវត្តការអត់ធ្មត់ខ្ពស់ក្នុងការធ្វើសេចក្តីថ្លែងការណ៍សាធារណៈ ដើម្បីជៀសវាងការបង្កើតអារម្មណ៍អវិជ្ជមានក្នុងចំណោមសាធារណជន ឬបង្កើនភាពតានតឹងរវាងប្រជាជននៃប្រទេសទាំងពីរ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation
កម្ពុជាបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការផ្សះផ្សានេះ ដែលជាគំនិតផ្តួចផ្តើមផ្ទាល់របស់កម្ពុជា ព្រមទាំងបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការផ្សះផ្សា និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ដោយជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិគឺជាមាគ៌ាដ៏ត្រឹមត្រូវតែមួយគត់ក្នុងការដោះស្រាយវិវាទរវាងរដ្ឋ និងរដ្ឋដោយសន្តិវិធី និងស្មើភាព។
ក្រោយចប់កិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ ប្រទេសហូឡង់ គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS នឹងរៀបចំកិច្ចប្រជុំលើកទី៣ ជាមួយភាគីទាំងពីរ កម្ពុជា និងថៃ ចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
សំណុំវិធានការកសាងទំនុកចិត្តនេះ មានគោលបំណងពង្រឹងកម្រិតនៃការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កើនទំនាក់ទំនង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការឈានទៅសម្រេចបានកិច្ចព្រមព្រៀងរួមមួយលើវិវាទដែនសមុទ្រ។ នេះជាការឆ្លុះបញ្ចាំងពីជំនឿទុកចិត្ត និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីទាំងពីរចំពោះកិច្ចសន្ទនា នីតិរដ្ឋ និងការចូលរួមដោយស្ថាបនាក្នុងដំណើរការផ្សះផ្សាផ្លូវការ។
តាមការកត់សម្កាល់គណៈកម្មការផ្សះផ្សាបានកត់សម្គាល់ថា វិធានការ និងការឯកភាពគ្នានាពេលកន្លងមកមិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយ ហេតុនេះបានលើកទឹកចិត្តឱ្យភាគីទាំងពីរខិតខំអនុវត្តការប្តេជ្ញាចិត្តទាំងនោះឡើងវិញ ដើម្បីបង្កើតបរិយាកាសល្អសម្រាប់ការចរចា។
គណៈកម្មការបានលើកទឹកចិត្តឱ្យកម្ពុជា និងថៃ ខិតខំដំឡើងកម្រិតតំណាងការទូតរបស់ខ្លួន ដោយការតែងតាំងតំណាងជាន់ខ្ពស់ម្នាក់ប្រចាំនៅរាជធានីនៃប្រទេសភាគីម្ខាងទៀត។ ទោះបីជាភាគីទាំងពីរមានសិទ្ធិការពារជំហរច្បាប់ និងកែតម្រូវព័ត៌មានមិនពិត ឬព័ត៌មានបំភាន់យ៉ាងណាក៏ដោយ ប៉ុន្តែភាគីទាំងពីរបានប្តេជ្ញាអនុវត្តការអត់ធ្មត់ខ្ពស់ក្នុងការធ្វើសេចក្តីថ្លែងការណ៍សាធារណៈ ដើម្បីជៀសវាងការបង្កើតអារម្មណ៍អវិជ្ជមានក្នុងចំណោមសាធារណជន ឬបង្កើនភាពតានតឹងរវាងប្រជាជននៃប្រទេសទាំងពីរ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperationកម្ពុជាបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការផ្សះផ្សានេះ ដែលជាគំនិតផ្តួចផ្តើមផ្ទាល់របស់កម្ពុជា ព្រមទាំងបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការផ្សះផ្សា និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ដោយជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិគឺជាមាគ៌ាដ៏ត្រឹមត្រូវតែមួយគត់ក្នុងការដោះស្រាយវិវាទរវាងរដ្ឋ និងរដ្ឋដោយសន្តិវិធី និងស្មើភាព។