National
• 1 hour ago• Lim_Rothanaksambath
កម្ពុជា-ថៃ នឹងចូលរួមកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការផ្សះផ្សា UNCLOS នៅសិង្ហបុរី ដើម្បីដោះស្រាយជម្លោះដែនសមុទ្រ

ភ្នំពេញ, ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦៖ គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងរៀបចំកិច្ចប្រជុំលើកដំបូងជាមួយប្រតិភូជាន់ខ្ពស់កម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើយោងតាមការប្រកាសជាផ្លូវការរបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ (PCA) និងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី៩ ខែកញ្ញា កន្លងទៅ។
នៅក្នុងកិច្ចប្រជុំជាប្រវត្តិសាស្ត្រនេះ ប្រតិភូកម្ពុជានឹងត្រូវដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា និង ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន ជាភ្នាក់ងាររង រួមជាមួយក្រុមការងារច្បាប់ និងអ្នកជំនាញអន្តរជាតិ។
តាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា សុន្ទរកថាបើកផ្លូវការរបស់ភាគីទាំងពីរនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០ ព្រឹក (ម៉ោងនៅកម្ពុជា) ត្រូវនឹងម៉ោង ០៩:០០ ព្រឹក (ម៉ោងនៅសិង្ហបុរី)។ ព្រឹត្តិការណ៍នេះនឹងត្រូវផ្សាយផ្ទាល់ជាសាធារណៈជា ៣ ភាសា រួមមាន៖ ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាថៃ ដោយក្នុងនោះ សុន្ទរកថាបើកតំណាងឱ្យភាគីកម្ពុជា នឹងត្រូវថ្លែងដោយផ្ទាល់ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។
កិច្ចប្រជុំផ្សះផ្សានេះ គឺជាជំហានដ៏សំខាន់មួយក្នុងដំណើរតាមសន្តិវិធី ដែលកម្ពុជាបានផ្តួចផ្តើមឡើងជាផ្លូវការកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ តាមរយៈការដាក់ពាក្យទាមទារឱ្យមានការផ្សះផ្សារដោយបង្ខំ (Compulsory Conciliation) under Annex V នៃអនុសញ្ញា UNCLOS ឆ្នាំ១៩៨២។
ចំណាត់ការផ្លូវច្បាប់អន្តរជាតិនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីភាគីថៃបានសម្រេចលុបចោលជាឯកតោភាគី នូវ «អនុស្សរណៈនៃការយោគយល់គ្នាចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០១» (MOU 2001) ដែលជាក្របខ័ណ្ឌការងារទ្វេភាគី ប្រើប្រាស់សម្រាប់ចរចាលើតំបន់ទាមទារត្រួតគ្នា (Overlapping Claims Area - OCA) ក្នុងឈូងសមុទ្រថៃ អស់រយៈពេលជាង ២ សវត្សរ៍មកហើយ។
យន្តការផ្សះផ្សារដោយបង្ខំក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា UNCLOS មិនមែនជាដំណើរការតុលាការ ឬការកាត់ក្តីនោះទេ ប៉ុន្តែជាការបង្កើតគណៈកម្មការអព្យាក្រឹតមួយដែលមានអ្នកជំនាញច្បាប់សមុទ្រអន្តរជាតិ ចូលរួមសម្របសម្រួល ស្ដាប់ហេតុផល និងជួយភាគីទាំងពីរស្វែងរកដំណោះស្រាយសមស្រប និងប្រកបដោយយុត្តិធម៌។
យន្តការប្រភេទនេះធ្លាប់ទទួលបានជោគជ័យជាប្រវត្តិសាស្ត្ររួចមកហើយ ក្នុងជម្លោះដែនសមុទ្ររវាង ប្រទេសទីម័រខាងកើត និងប្រទេសអូស្ត្រាលី (ឆ្នាំ២០១៦-២០១៨) ដែលអនុញ្ញាតឱ្យប្រទេសទាំងពីរឈានទៅដល់ការចុះហត្ថលេខាលើសន្ធិសញ្ញាបង្កើតព្រំដែនសមុទ្រអចិន្ត្រៃយ៍ជាមួយគ្នាដោយសន្តិវិធី ក្នុងឆ្នាំ២០១៨។

កម្ពុជាសង្ឃឹមថា ដំណើរការនេះអាចជួយកម្ពុជា និងថៃឱ្យឈានដល់ដំណោះស្រាយដ៏យុត្តិធម៌ និង យូរអង្វែងចំពោះទំនាស់លើដែនសមុទ្ររបស់ប្រទេសទាំងពីរ រួមទាំងឱកាសក្នុងការរុករកធនធនធានប្រេង និងឧស្ម័នដ៏ច្រើននៅក្នុងតំបន់ទាមទារត្រួតគ្នា ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ នៅក្នុងពេល ដ៏សំខាន់មួយសម្រាប់សន្តិសុខថាមពលក្នុងតំបន់។
កម្ពុជាជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិគឺជាមូលដ្ឋានគ្រឹះសម្រាប់ការដោះស្រាយជម្លោះរវាង រដ្ឋនានាដោយសន្តិវិធី។ កម្ពុជាចូលរួមក្នុងដំណើរការនេះដោយសុចរិត និងក្នុងស្មារតីសហប្រតិបត្តិការ ដោយ មានទំនុកចិត្តពេញលេញចំពោះគណៈកម្មការផ្សះផ្សានេះ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network