National
• 1 hour ago• Lim_Rothanaksambath
កម្ពុជា ស្នើសុំការដោះស្រាយ ៣ ចំណុច ចំពោះវិវាទព្រំដែនសមុទ្រជាមួយថៃតាមយន្តការផ្សះផ្សាដោយបង្ខំនៃអនុសញ្ញា UNCLOS ដើម្បីសន្តិភាព និងប្រយោជន៍រួម

ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា បានថ្លែងបទបង្ហាញផ្លូវការនៅក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មការផ្សះផ្សា (Conciliation Commission) រវាងកម្ពុជា និងថៃ ដែលរៀបចំឡើងក្រោមឆ័ត្រនៃតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ដោយបានបញ្ជាក់ជាថ្មីនូវជំហរម៉ឺងម៉ាត់ និងស្មារតីសន្តិវិធីរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទដែនសមុទ្រដែលបានអូសបន្លាយជាច្រើនទសវត្សរ៍ ស្របតាមច្បាប់អន្តរជាតិ។
តាមរបាយការណ៍ភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជាក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នាព្រឹកនេះ បានឱ្យដឹងថា ការស្តារសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ មិនត្រឹមតែផ្តល់ប្រយោជន៍សម្រាប់ប្រជាជន នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់សហគមន៍អាស៊ានទាំងមូលទៀតផង។ កម្ពុជា បានជ្រើសរើសយកជម្រើសនេះ ដើម្បីស្វែងរកផ្លូវសន្តិភាពទៅមុខ ស្របតាមច្បាប់ អន្តរជាតិ ព្រោះកម្ពុជាមើលឃើញដំណើរការផ្សះផ្សានេះថាជាមធ្យោបាយមួយសម្រាប់ស្តារទំនុកចិត្តឡើងវិញ ហើយពុំមែនជាទម្រង់នៃការបង្កើនភាពតានតឹងនោះឡើយ។
កម្ពុជា សង្ឃឹមដោយស្មោះថា ប្រទេសថៃចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា ហើយស្របពេលគ្នានេះដែរ នឹងធ្វើសកម្មភាពឆ្ពោះទៅរកការកែលម្អទំនាក់ទំនងទ្វេភាគី តាមរយៈការអនុវត្ត យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ទាំងអស់ ជាពិសេសសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ដើម្បីសម្រេចបាននូវគោលដៅនេះ កម្ពុជាបានស្នើ ៣ចំនុច៖
ទី១. កម្ពុជាមានបំណងចុះសន្ធិសញ្ញា មួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ទី២. កម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃ សម្រាប់ការ អភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រម ព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្រ។
ទី៣. ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរ ទាំងលើព្រំដែនសមុទ្រ និងទាំងលើ ការអភិវឌ្ឍរួមគ្នា កម្ពុជាសូមស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការចរចាដើម្បីសម្រេចកិច្ចព្រមព្រៀងទាំងនេះនៅ ពេលក្រោយ ដោយអនុលោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរក្រោមអនុសញ្ញា UNCLOS។

ក្នុងនោះផងដែរ ភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំថា ការគោរពច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងស្ថាប័ននានាដែលលើកកម្ពស់ គោលការណ៍ទាំងនេះ បានចាក់ឫសយ៉ាងជ្រៅក្នុងបទពិសោធន៍ជាតិរបស់កម្ពុជា។ ការដែលយើងស្វែង រកដំណោះស្រាយតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ បៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាការឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់យើងលើ ស្ថាប័នអន្តរជាតិ ក្នុងនាមជាយន្តការដោះស្រាយវិវាទដ៏ស្មុគស្មាញរវាងរដ្ឋនានា ដោយសន្តិវិធី និងស្រប តាមច្បាប់អន្តរជាតិ។ បទពិសោធន៍នេះបានបង្ហាញថា បញ្ហាសំខាន់បំផុតសម្រាប់ជាតិ អាចដោះស្រាយបានតាម សន្តិវិធី និងតាមយន្តការពហុភាគី ជាជាងតាមការប្រើប្រាស់កម្លាំង ហើយក្របខ័ណ្ឌអន្តរជាតិអាចផ្តល់ មូលដ្ឋានគ្រឹះដ៏រឹងមាំនិងចីរកាល សម្រាប់ឱ្យរដ្ឋជិតខាងគ្នាដោះស្រាយទំនាស់របស់ខ្លួន។
ការប្តេជ្ញាចិត្តខាងលើ គឺជាកត្តាកំណត់អភិក្រមរបស់កម្ពុជា ក្នុងការរក្សា ទំនាក់ទំនងជាមួយព្រះរាជាណាចក្រថៃ។ ទំនាក់ទំនងរវាងកម្ពុជា-ថៃបាន និងកំពុងតែឆ្លងកាត់ដំណាក់ កាលដ៏លំបាក។ កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សាអាចជួយភាគីទាំងពីរក្នុងការបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ភាគីទាំងពីរ។
កម្ពុជាមានទំនុកចិត្តថា គណៈកម្មការផ្សះផ្សា ជាមួយនឹងសមាសភាពដ៏ឧត្តុង្គឧត្តម មានសមត្ថ ភាពគ្រប់គ្រាន់ក្នុងការជួយដល់កម្ពុជានិងថៃ ឱ្យសម្រេចបាននូវលទ្ធផលស្រដៀងគ្នានេះដែរ ពោលគឺ លទ្ធផលដែលនាំមកនូវ សន្តិភាព ស្ថិរភាព និងវិបុលភាពរួមសម្រាប់តំបន់យើង៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network