National
• 44 minutes ago• Lim_Rothanaksambath
កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS បានបញ្ចប់ កម្ពុជា និងថៃ ព្រមព្រៀងរៀបចំកិច្ចប្រជុំលើក២ នៅទីក្រុងឡាអេ នាខែតុលាខាងមុខនេះ

ភ្នំពេញ, ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា បានអញ្ជើញមកដល់មាតុប្រទេសវិញហើយ កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ នៅសាធារណរដ្ឋសិង្ហបុរី។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ បានឱ្យដឹងថា កិច្ចប្រជុំលើកដំបូងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងភាគីកម្ពុជា និងថៃ ដែលបានបិទបញ្ចប់នៅប្រទេសសិង្ហបុរី គឺភាគីទាំងពីរ នឹងបន្តកិច្ចពិភាក្សាដើម្បីរកដំណោះស្រាយមធ្យោបាយល្អបំផុតសម្រាប់ជម្លោះដែនសមុទ្ររវាងប្រទេសជិតខាងគ្នា។
នេះគឺជាការថ្លែងបញ្ជាក់របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ក្នុងឱកាសថ្លែងប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីបានវិលត្រឡប់អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងភាគីកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានលើកឡើងថា ក្នុងកិច្ចប្រជុំរយៈពេល៣ថ្ងៃនេះគឺសម្រាប់ថ្ងៃទី១រសៀលថ្ងៃទី១៤ ជាកិច្ចប្រជុំរួមគ្នារវាងភាគីទាំងពីរ និងគណៈកម្មាធិការដែលនិយាយច្រើនទៅលើនីតិវិធី ហើយភាគីទាំងពីរ បានពិភាក្សា និងឯកភាពគ្នា ទៅលើលក្ខខណ្ឌការងាររបស់គណៈកម្មការ។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ដោយសារតែមានការឯកភាពគ្នានោះទាំងកម្ពុជា និងថៃ បានចុះហត្ថលេខាទៅលើលក្ខណខណ្ឌការងារ របស់គណៈកម្មការនេះ ក្នុងនោះ កិច្ចប្រជុំនេះក៏បានជជែកផងដែរពីទម្រង់ និងបែបបទនិងកិច្ចការងារដែលយើងត្រូវធ្វើបន្ទាប់ទៀត ហើយក្រៅពីនេះក៏មានការជជែកគ្នាពីកិច្ចប្រជុំបន្តបន្ទាប់ទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនបានថ្លែងដែរថាក្រៅពីនេះក្នុងកិច្ចប្រជុំក៏បានពិភាក្សាគ្នាផងដែរទៅនឹងវិធាននៃនីតិវិធីសម្រាប់ឱ្យគណៈកម្មការធ្វើការងារ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបញ្ជាក់បន្ថែមថា ចំពោះថ្ងៃទី២គឺជាថ្ងៃចាប់ផ្តើមដំបូងនៃកិច្ចប្រជុំផ្សះផ្សានេះ ដែលពេលព្រឹកជាពិធីបើកជាផ្លូវការ ដោយរដ្ឋមន្រ្តីក្រសួងការបរទេសរវាងប្រទេសទាំងពីរ បានថ្លែងសេចក្តីថ្លែងការណ៍របស់ខ្លួន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងសេចក្តីថ្លែងការណ៍នេះដែរកម្ពុជាបានបញ្ជាក់ប្រាប់ដល់អង្គពិធី ពីមូលហេតុនៃសេចក្តីសម្រេចរបស់កម្ពុជាក្នុងការដំណើរការនៃការបង្កើតសម្របសម្រួលដោយបង្ខំនេះ។ ក្រៅពីនេះ ក៏បានបញ្ជាក់ពីគោលដៅរបស់កម្ពុជា ក៏ដូចជាការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះច្បាប់អន្តរជាតិ»។
ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានជម្រាបជូនថា កិច្ចប្រជុំនេះធ្វើឡើងទាំងចំហ និងបិទទ្វារ រវាងភាគីទាំងពីរគឺកម្ពុជា និងថៃ ជាមួយនឹងគណៈកម្មការ សម្របសម្រួល ហើយក្នុងកិច្ចប្រជុំនេះភាគីទាំងពីរ ក៏មានលទ្ធភាពបង្ហាញពីគោលបំណង និង គោលជំហររៀងៗខ្លួនពាក់ព័ន្ធទៅនឹងដែនជម្លោះព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបន្ដថា រាល់កិច្ចប្រជុំបិទទ្វារជាកិច្ចប្រជុំសម្ងាត់ មិនអាចបញ្ចេញព័ត៌មានក្នុងកិច្ចពិភាក្សាបាននោះទេ។ ក្នុងពេលវេលានោះដែរ ភាគីនីមួយៗមានឱកាសជួបគណៈកម្មការដោយឡែករៀងៗខ្លួនរយៈពេល៣ម៉ោង ក្នុងនេះ កម្ពុជា បានបញ្ជាក់អំពីប្រវត្តិ នៃ ជម្លោះ ទឡ្ហីករណ៍ និងជំហររបស់កម្ពុជា ក៏ដូចជាគោលដៅដែលកម្ពុជាចង់បានពីការសម្រុះសម្រួលរបស់គណៈកម្មការ ដែលគណៈកម្មការមានសំណួរជាច្រើន ក្នុងនោះទាំងក្រុមការងារកម្ពុជា ក៏ដូចជាក្រុមមេធាវីបរទេសនាំគ្នាជួយឆ្លើយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងបញ្ជាក់ជូនអំពីថ្ងៃទី៣នៃកិច្ចប្រជុំដែលត្រូវនឹងព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ គឺមានការជួបប្រជុំគ្នាសារជាថ្មីម្តងទៀតរវាងកម្ពុជា និងថៃ ជាមួយនឹងគណៈកម្មការ ហើយកិច្ចប្រជុំនេះបានផ្តោតជាសំខាន់ទៅលើទម្រង់ និងកម្មវិធីសម្រាប់កិច្ចប្រជុំលើកទី២ ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ហើយកិច្ចប្រជុំនេះដែរមានរយៈពេល៤ថ្ងៃកន្លះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់បន្ថែមថា៖ «សម្រាប់កិច្ចប្រជុំ៣ថ្ងៃនេះទាំងភាគីកម្ពុជា-ថៃ ពុំមានការធ្វើអត្ថាធិបាយ ឬមានធាតុបញ្ចូលអ្វីបន្ថែមទៅលើសេចក្តីព្រាងនៃសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការនោះទេ។ ព្រឹកថ្ងៃទី១៦ ខែកញ្ញានេះដែរ ភាគីទាំងពីរបានបន្តការជជែកគ្នាអំពីសេចក្តីព្រាងកម្មវិធីសម្រាប់កិច្ចប្រជុំ៥បន្តទៀត»៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network