National
• 1 hour ago• Lim_Rothanaksambath
UNESCO សម្រេចថ្កោលទោសការបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកដោយយោធាថៃ និងទាមទារឱ្យទទួលខុសត្រូវតាមច្បាប់អន្តរជាតិ

ភ្នំពេញ, ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦៖ នៅក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក (WHC) លើកទី៤៨ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ គណៈប្រតិភូកម្ពុជាបានលើកឡើងនូវគំនិតផ្តួចផ្តើមសំខាន់ៗចំនួន២ គឺការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងការបង្កើតបណ្តាញ «ក្រុងបេតិកភណ្ឌមិត្តភាព» (Ancient Sister City) ដើម្បីពង្រឹងកិច្ចការពារបេតិកភណ្ឌ និងលើកកម្ពស់សន្តិភាពពិភពលោក។
សម័យប្រជុំបានអនុម័តជាឯកច្ឆ័ន្ទ ថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកទាំងឡាយក្នុងពេលជម្លោះប្រដាប់អាវុធ។ ការថ្កោលទោសជាឯកច្ឆ័ន្ធលើការបំផ្លិចបំផ្លាញក្នុងជម្លោះប្រដាប់អាវុធ សម័យប្រជុំដែលមានការចូលរួមពីប្រទេសជាសមាជិកចំនួន ១៦២ ព្រមទាំងអង្គការអន្តរជាតិដៃគូ បានសម្រេចអនុម័តជាឯកច្ឆ័ន្ធនូវសេចក្តីសម្រេចចិត្តមួយ កាលពីថ្ងៃទី២៨ ខែកក្កដា ដើម្បីថ្កោលទោសរាល់ការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធ។
សេចក្តីសម្រេចនេះផ្អែកលើមូលដ្ឋាននៃអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ និងអនុសញ្ញាទីក្រុងប៉ារីសឆ្នាំ១៩៧០ រួមទាំងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាច្រើនទៀត ដែលតម្រូវឱ្យរដ្ឋភាគីជម្លោះបញ្ឈប់ការប្រើប្រាស់តំបន់បេតិកភណ្ឌសម្រាប់គោលដៅយោធា។
.
ឯកឧត្តម សួស យ៉ារ៉ា ប្រធានប្រតិភូសន្នីសិទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី និងក្រុមប្រឹក្សាវប្បធម៌អាស៊ី (ICAPP-ACC) បានសង្កត់ធ្ងន់ថា ការបំផ្លិចបំផ្លាញនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកន្លងមក ត្រូវតែមានការទទួលខុសត្រូវស្របតាមច្បាប់អន្តរជាតិ។ គណៈប្រតិភូ ក៏បានលើកឡើងអំពីសារៈសំខាន់នៃការតភ្ជាប់អរិយធម៌ និងតំបន់បេតិកភណ្ឌពិភពលោក តាមរយៈបណ្តាញមិត្តភាពក្រុងបេតិកភណ្ឌ (Ancient Sister City) ដើម្បីលើកកម្ពស់សន្តិភាព និងការផ្សះផ្សាជម្លោះ ព្រមទាំងបានជំរុញឱ្យមានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌។
នៅក្នុងសម័យប្រជុំនេះ គណៈប្រតិភូថៃបានប្រើប្រាស់សិទ្ធិឆ្លើយតបក្នុងរយៈពេលខ្លីត្រឹម ១នាទី ដើម្បីការពារខ្លួនចំពោះការរិះគន់លើការបំពានតំបន់បេតិកភណ្ឌនាពេលកន្លងមក។ តំណាងភាគីថៃបានថ្លែងថា ខ្លួនផ្តោតលើការការពារតំបន់ទ្រនាប់ ជុំវិញបេតិកភណ្ឌទាំងមូល និងប្តេជ្ញាបន្តសហការជាមួយប្រទេសក្នុងតំបន់ ទោះបីជាមិនបានឆ្លើយតបចំៗទៅលើការបំផ្លិចបំផ្លាញដែលបង្កឡើងដោយយោធាថៃកាលពីអតីតកាលក៏ដោយ។
សូមជម្រាបផងដែរថា សម័យប្រជុំលើកទី៤៨ នេះ បានបញ្ចប់ទៅដោយជោគជ័យ ជាមួយនឹងការដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌថ្មីៗចំនួន ២៥ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងការអនុម័ត «សេចក្តីប្រកាសទីក្រុងប៊ូសាន» (Busan Declaration) ដែលកំណត់យក «កិច្ចសហប្រតិបត្តិការ» ជាគោលដៅយុទ្ធសាស្ត្រថ្មីសម្រាប់ UNESCO៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
សម័យប្រជុំបានអនុម័តជាឯកច្ឆ័ន្ទ ថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកទាំងឡាយក្នុងពេលជម្លោះប្រដាប់អាវុធ។ ការថ្កោលទោសជាឯកច្ឆ័ន្ធលើការបំផ្លិចបំផ្លាញក្នុងជម្លោះប្រដាប់អាវុធ សម័យប្រជុំដែលមានការចូលរួមពីប្រទេសជាសមាជិកចំនួន ១៦២ ព្រមទាំងអង្គការអន្តរជាតិដៃគូ បានសម្រេចអនុម័តជាឯកច្ឆ័ន្ធនូវសេចក្តីសម្រេចចិត្តមួយ កាលពីថ្ងៃទី២៨ ខែកក្កដា ដើម្បីថ្កោលទោសរាល់ការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធ។
សេចក្តីសម្រេចនេះផ្អែកលើមូលដ្ឋាននៃអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ និងអនុសញ្ញាទីក្រុងប៉ារីសឆ្នាំ១៩៧០ រួមទាំងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាច្រើនទៀត ដែលតម្រូវឱ្យរដ្ឋភាគីជម្លោះបញ្ឈប់ការប្រើប្រាស់តំបន់បេតិកភណ្ឌសម្រាប់គោលដៅយោធា។
.ឯកឧត្តម សួស យ៉ារ៉ា ប្រធានប្រតិភូសន្នីសិទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី និងក្រុមប្រឹក្សាវប្បធម៌អាស៊ី (ICAPP-ACC) បានសង្កត់ធ្ងន់ថា ការបំផ្លិចបំផ្លាញនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកន្លងមក ត្រូវតែមានការទទួលខុសត្រូវស្របតាមច្បាប់អន្តរជាតិ។ គណៈប្រតិភូ ក៏បានលើកឡើងអំពីសារៈសំខាន់នៃការតភ្ជាប់អរិយធម៌ និងតំបន់បេតិកភណ្ឌពិភពលោក តាមរយៈបណ្តាញមិត្តភាពក្រុងបេតិកភណ្ឌ (Ancient Sister City) ដើម្បីលើកកម្ពស់សន្តិភាព និងការផ្សះផ្សាជម្លោះ ព្រមទាំងបានជំរុញឱ្យមានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌។