National
• 1 hour ago• Lim_Rothanaksambath
UNESCO ប្រចាំកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលអន្តរជាតិស្តីពី «ការអប់រំអំពីអតីតកាលហិង្សា» លើកកម្ពស់សន្តិភាព ទប់ស្កាត់អំពើប្រល័យពូជសាសន៍

ភ្នំពេញ, ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦៖ អង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា បានស្វាគមន៍ប្រតិភូ សិក្ខាកាម អ្នករៀបចំគោលនយោបាយ និងអ្នកជំនាញអន្តរជាតិមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក អាហ្វ្រិក និងអឺរ៉ុប ក្នុងពិធីបើក «វគ្គបណ្ដុះបណ្ដាលគោលនយោបាយស្តីពីការអប់រំអំពីអតីតកាលហិង្សា» (Policy Training on Education about Violent Pasts) ស្ថិតក្រោម កម្មវិធីអន្តរជាតិស្តីពីការអប់រំអំពីអំពើប្រល័យពូជសាសន៍ និង Holocaust (IPHGE) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ នៅក្នុងរាជធានីភ្នំពេញ។
ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក Flavio Bonetti ប្រធានការិយាល័យអង្គការយូណេស្កូប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោកស្រី Ilana Weinberg តំណាងសារមន្ទីរចងចាំអំពើប្រល័យពូជសាសន៍សហរដ្ឋអាមេរិក (United States Holocaust Memorial Museum), តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងគរុបព្វជិត អ្នករៀបចំគោលនយោបាយ និងអ្នកជំនាញអប់រំជាច្រើនរូបមកពីជុំវិញពិភពលោក។
ផ្អែកលើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាច្រើនឆ្នាំរវាង អង្គការយូណេស្កូ និងកម្ពុជា អង្គការយូណេស្កូ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូជាតិ ដើម្បពង្រឹងការអប់រំអំពីអតីតកាលហិង្សា តាមរយៈការអភិវឌ្ឍកម្មវិធីសិក្សា ការបណ្ដុះបណ្ដាលគ្រូបង្រៀន និងការរៀបចំការសិក្សាដែលភ្ជាប់ទៅនឹងរមណីយដ្ឋានចងចាំ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក UNESCO Cambodia
កម្មវិធី IPHGE នេះត្រូវបានអនុវត្តដោយអង្គការយូណេស្កូ សហការជាមួយសារមន្ទីរចងចាំអំពើប្រល័យពូជសាសន៍សហរដ្ឋអាមេរិក ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងគោលបំណងផ្តល់ឱកាសពិចារណា និងឆ្លុះបញ្ចាំងពីរបៀបដែលការអប់រំអាចពង្រឹងការយល់ដឹងផ្នែកប្រវត្តិសាស្ត្រ ការផ្ដល់តម្លៃលើការយោគយល់ចិត្តគ្នា (Empathy) ការគិតបែបពិចារណា (Critical thinking) និងតម្លៃដែលគាំទ្រដល់សន្តិភាព។
ក្នុងអំឡុងពេលនៃវគ្គបណ្ដុះបណ្ដាលនេះ អ្នកចូលរួមទាំងអស់នឹងចុះទស្សនកិច្ចនៅតាម រមណីយដ្ឋានចងចាំនានាក្នុងប្រទេសកម្ពុជា, ទស្សនកិច្ច អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្ដីខ្មែរក្រហម - ECCC) និងផ្លាស់ប្ដូរបទពិសោធន៍ និងស្វែងរកវិធីសាស្ត្រថ្មីៗក្នុងការលើកកម្ពស់សន្តិភាព និង «ការអប់រំពលរដ្ឋសកល» (Global Citizenship Education)។
អង្គការយូណេស្កូ ក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក និង រដ្ឋាភិបាលកាណាដា សម្រាប់ការគាំទ្រយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ក្នុងការជម្រុញការអប់រំអំពីអតីតកាលហិង្សា៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក Flavio Bonetti ប្រធានការិយាល័យអង្គការយូណេស្កូប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោកស្រី Ilana Weinberg តំណាងសារមន្ទីរចងចាំអំពើប្រល័យពូជសាសន៍សហរដ្ឋអាមេរិក (United States Holocaust Memorial Museum), តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងគរុបព្វជិត អ្នករៀបចំគោលនយោបាយ និងអ្នកជំនាញអប់រំជាច្រើនរូបមកពីជុំវិញពិភពលោក។
ផ្អែកលើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាច្រើនឆ្នាំរវាង អង្គការយូណេស្កូ និងកម្ពុជា អង្គការយូណេស្កូ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូជាតិ ដើម្បពង្រឹងការអប់រំអំពីអតីតកាលហិង្សា តាមរយៈការអភិវឌ្ឍកម្មវិធីសិក្សា ការបណ្ដុះបណ្ដាលគ្រូបង្រៀន និងការរៀបចំការសិក្សាដែលភ្ជាប់ទៅនឹងរមណីយដ្ឋានចងចាំ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក UNESCO Cambodiaកម្មវិធី IPHGE នេះត្រូវបានអនុវត្តដោយអង្គការយូណេស្កូ សហការជាមួយសារមន្ទីរចងចាំអំពើប្រល័យពូជសាសន៍សហរដ្ឋអាមេរិក ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងគោលបំណងផ្តល់ឱកាសពិចារណា និងឆ្លុះបញ្ចាំងពីរបៀបដែលការអប់រំអាចពង្រឹងការយល់ដឹងផ្នែកប្រវត្តិសាស្ត្រ ការផ្ដល់តម្លៃលើការយោគយល់ចិត្តគ្នា (Empathy) ការគិតបែបពិចារណា (Critical thinking) និងតម្លៃដែលគាំទ្រដល់សន្តិភាព។