National
• 2 hours ago• Lim_Rothanaksambath
សាធារណរដ្ឋឥស្លាមម៉ូរីតានី បញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា ស្របជាមួយការពង្រឹងកិច្ចសហប្រតិបត្តិការ UNESCO និង OIF

ភ្នំពេញ, ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦៖ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង និងជាអនុប្រធានគណៈកម្មការនយោបាយនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Moulaty LEMHAIMID ឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍នៃសាធារណរដ្ឋឥស្លាមម៉ូរីតានី ប្រចាំ UNESCO និង OIF នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
ជំនួបនេះផ្តោតលើការរឹតចំណងមិត្តភាព ការទូតពហុភាគី ព្រមទាំងការបញ្ជាក់ពីការចូលរួមរបស់ម៉ូរីតានី ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជំនួបទ្វេភាគីនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយមិត្តភាព និងការជឿទុកចិត្តទៅវិញទៅមក ដោយភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅលើទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ (UNESCO) និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។
ភាគីទាំងពីរបានស្វាគមន៍ចំពោះផ្លែផ្កា និងលទ្ធផលវិជ្ជមានដែលសម្រេចបានកន្លងមក ក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ូរីតានី។ ការបញ្ជាក់ជាថ្មីនូវឆន្ទៈផ្នែកនយោបាយយ៉ាងមុតមាំ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត លើវិស័យដែលមានផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ។
ក្នុងនោះ លោកជំទាវ Moulaty LEMHAIMID បានបញ្ជាក់ផ្លូវការពីការត្រៀមខ្លួនជាស្រេចរបស់ សាធារណរដ្ឋឥស្លាមម៉ូរីតានី ក្នុងការចាត់គណៈប្រតិភូចូលរួមក្នុង កិច្ចប្រជុំកំពូលលើកទី២០ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
គួរឱ្យដឹងផងដែរថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល OIF លើកទី២០ នាខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ការទូតដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជា។ នេះជាលើកទីមួយហើយដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ និងជាលើកទីពីរសម្រាប់តំបន់អាស៊ី បន្ទាប់ពីប្រទេសវៀតណាមកាលពីឆ្នាំ១៩៩៧។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក David Luy
កិច្ចប្រជុំកំពូលនេះរំពឹងថានឹងទទួលស្វាគមន៍ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូមកពីប្រទេសសមាជិកពេញសិទ្ធិ សមាជិកសហការ និងសង្កេតការណ៍ចំនួន ៩០ ប្រទេសជុំវិញពិភពលោក។ ប្រធានបទដឹកនាំនៃកិច្ចប្រជុំកំពូលលើកនេះ គឺ "ការវិនិយោគឡើងវិញលើសន្តិភាព ដើម្បីសេចក្តីថ្លៃថ្នូរ រក្សាបាននូវស្ថិរភាព និងវិបុលភាពរួម" (Reinvest in Peace for Shared Prosperity and Lasting Stability)។
ការទទួលធ្វើជាម្ចាស់ផ្ទះនេះ ក៏ជាការសម្តែងនូវការដឹងគុណ និងបន្តមរតកប្រវត្តិសាស្ត្ររបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គជាព្រះបិតាស្ថាបនិកមួយព្រះអង្គនៃចលនាហ្វ្រង់កូហ្វូនីពហុភាគី។ កម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៃ OIF ចាប់តាំងពីឆ្នាំ១៩៩៣ ហើយតែងតែដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃសន្តិភាព ពហុភាគីនិយម ការអប់រំ និងវប្បធម៌ ទាំងក្នុងក្របខ័ណ្ឌ OIF និង UNESCO៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ជំនួបនេះផ្តោតលើការរឹតចំណងមិត្តភាព ការទូតពហុភាគី ព្រមទាំងការបញ្ជាក់ពីការចូលរួមរបស់ម៉ូរីតានី ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជំនួបទ្វេភាគីនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយមិត្តភាព និងការជឿទុកចិត្តទៅវិញទៅមក ដោយភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅលើទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ (UNESCO) និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។
ភាគីទាំងពីរបានស្វាគមន៍ចំពោះផ្លែផ្កា និងលទ្ធផលវិជ្ជមានដែលសម្រេចបានកន្លងមក ក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ូរីតានី។ ការបញ្ជាក់ជាថ្មីនូវឆន្ទៈផ្នែកនយោបាយយ៉ាងមុតមាំ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត លើវិស័យដែលមានផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ។
ក្នុងនោះ លោកជំទាវ Moulaty LEMHAIMID បានបញ្ជាក់ផ្លូវការពីការត្រៀមខ្លួនជាស្រេចរបស់ សាធារណរដ្ឋឥស្លាមម៉ូរីតានី ក្នុងការចាត់គណៈប្រតិភូចូលរួមក្នុង កិច្ចប្រជុំកំពូលលើកទី២០ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
គួរឱ្យដឹងផងដែរថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល OIF លើកទី២០ នាខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ការទូតដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជា។ នេះជាលើកទីមួយហើយដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ និងជាលើកទីពីរសម្រាប់តំបន់អាស៊ី បន្ទាប់ពីប្រទេសវៀតណាមកាលពីឆ្នាំ១៩៩៧។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក David Luyកិច្ចប្រជុំកំពូលនេះរំពឹងថានឹងទទួលស្វាគមន៍ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូមកពីប្រទេសសមាជិកពេញសិទ្ធិ សមាជិកសហការ និងសង្កេតការណ៍ចំនួន ៩០ ប្រទេសជុំវិញពិភពលោក។ ប្រធានបទដឹកនាំនៃកិច្ចប្រជុំកំពូលលើកនេះ គឺ "ការវិនិយោគឡើងវិញលើសន្តិភាព ដើម្បីសេចក្តីថ្លៃថ្នូរ រក្សាបាននូវស្ថិរភាព និងវិបុលភាពរួម" (Reinvest in Peace for Shared Prosperity and Lasting Stability)។