National
• 2 hours ago• Lim_Rothanaksambath
ក្រសួងអប់រំ និង UNICEF ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការអប់រំឌីជីថល ឱ្យធនធានកម្ពុជាមានសមត្ថភាពប្រកួតប្រជែងក្នុងកម្រិតតំបន់ និងអន្តរជាតិ

ភ្នំពេញ, ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត Maha Damaj តំណាងថ្មីនៃអង្គការយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា នាវិទ្យាស្ថានជាតិអប់រំ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែស៊ីជម្រៅ។
ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានលើកឡើងពីវឌ្ឍនភាព និងទិសដៅការងារសំខាន់ៗជាច្រើន ដែលក្នុងនោះ លោកស្រីបណ្ឌិត Maha Damaj តំណាងថ្មី UNICEF បានធ្វើការវាយតម្លៃលើភាពជាដៃគូ ដោយបានសម្តែងនូវសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងយូរអង្វែងរវាង UNICEF និងក្រសួងអប់រំ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០។ ការគាំទ្រកុមារងាយរងគ្រោះនៅកម្ពុជា ដោយបានប្តេជ្ញាបន្តជំរុញសិទ្ធិ សុខុមាលភាព និងការអប់រំប្រកបដោយបរិយាបន្ន ដោយផ្តោតលើកុមារងាយរងគ្រោះ កុមារជនជាតិភាគតិច (តាមរយៈការអប់រំពហុភាសា) និងកុមារមានពិការភាព តាមរយៈកិច្ចសហការអន្តរវិស័យជាមួយក្រសួងសុខាភិបាល និងបន្តជំរុញការអនុវត្តកម្មវិធីរួម៖ ជំរុញការអនុវត្ត «កម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា-យូនីសេហ្វ ២០២៤-២០២៨» និង «មូលនិធិភាពជាដៃគូអភិវឌ្ឍន៍សមត្ថភាព (CDPF ដំណាក់កាលទី៣)» ឱ្យទទួលបានជោគជ័យ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រីបណ្ឌិត Maha Damaj ក្នុងឱកាសចាប់ផ្តើមបេសកកម្មការងារ និងតួនាទីថ្មីជាតំណាង UNICEF ប្រចាំនៅកម្ពុជា និងបានលើកឡើងអំពីការផ្លាស់ប្តូរវិធីសាស្ត្របង្រៀន ផ្តោតលើ «គន្លងថ្មីនៃការអប់រំ» ដោយផ្លាស់ប្តូរពីការទន្ទេញមេរៀន មកជាការជំរុញការគិតបែបស៊ីជម្រៅ ការវិភាគ និងការអនុវត្តជាក់ស្តែង ព្រមទាំងការពង្រឹងការអប់រំកុមារតូច។ ការអប់រំឌីជីថល និង AI ដែលជំរុញការបំប្លែងការអប់រំទៅជាប្រព័ន្ធឌីជីថល ការរៀបចំក្របខណ្ឌសមត្ថភាព ICT និងបញ្ញាសិប្បនិម្មិត (AI) សម្រាប់គ្រូបង្រៀន និងការអនុវត្តស្តង់ដាសាលារៀនគំរូ។ កិច្ចសហប្រតិបត្តិការពហុភាគី ដោយ
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់ UNICEF ដែលជាដៃគូយុទ្ធសាស្ត្រ ភ្នាក់ងារសម្របសម្រួលក្រុមការងារផ្នែកអប់រំ (ESWG) និងភ្នាក់ងារជំនួយសម្រាប់ភាពជាដៃគូសកលផ្នែកអប់រំ (GPE) ដោយសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ UNESCO និងធនាគារពិភពលោក (World Bank)។
ជំនួបនេះបានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល និងស្មារតីសហការខ្ពស់ ដោយភាគីទាំងពីរប្តេជ្ញារួមគ្នាលើកកម្ពស់គុណភាពអប់រំ និងអភិបាលកិច្ចសាលារៀនឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍធនធានមនុស្សកម្ពុជាឱ្យមានសមត្ថភាពប្រកួតប្រជែងក្នុងកម្រិតតំបន់ និងអន្តរជាតិ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network