National
• 1 hour ago• Lim_Rothanaksambath
កម្ពុជា អន្តរាគមន៍ និងផ្តល់ទិដ្ឋាការដល់ភ្ញៀវទេសចរ ២០០នាក់ នៃនាវា Villa Vie Odyssey (វីឡា វី អូឌីសេ) ក្រោយក្រុមហ៊ុនផ្អាកដំណើរការដោយសារវិបត្តិប្រេង

ភ្នំពេញ, ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦៖ ព្រះរាជាណាចក្រកម្ពុជា បានបង្ហាញស្មារតីមនុស្សធម៌យ៉ាងជ្រាលជ្រៅស្តែងចេញពី «ប្រទេសតូច តែបេះដូងធំ» តាមរយៈការចុះអន្តរាគមន៍ផ្ទាល់ និងផ្តល់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតដល់ភ្ញៀវទេសចរអន្តរជាតិប្រមាណ ២០០ នាក់ ស្រី ១១៦ នាក់ មកពី ១៥ សញ្ជាតិ ព្រមទាំងនាវិក និងក្រុមការងារចំនួន ១៥៦ នាក់ ស្រី ១២ នាក់ មកពី ១៦ សញ្ជាតិ នៃនាវាទេសចរណ៍ខ្នាតយក្ស Villa Vie Odyssey បន្ទាប់ពីនាវានេះបានជួបប្រទះបញ្ហាហិរញ្ញវត្ថុ និងប្រេងឥន្ធនៈ រហូតឈានទៅផ្អាកដំណើរការជាបណ្តោះអាសន្ន ក្នុងអំឡុងពេលចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ផ្អែកតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម សាមុត សុធារិទ្ធ អភិបាលស្តីទីនៃគណៈអភិបាលខេត្តព្រះសីហនុ, ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងតំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ បានចុះទៅសាកសួរសុខទុក្ខផ្ទាល់ ស្តាប់នូវក្តីកង្វល់ និងសំណូមពររបស់ភ្ញៀវទេសចរអន្តរជាតិ និងក្រុមនាវិក ដើម្បីសម្របសម្រួល និងឆ្លើយតបចំពោះតម្រូវការចាំបាច់នានា។
នៅក្នុងប្រតិបត្តិការនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្តល់ទិដ្ឋាការប្រភេទទេសចរណ៍ (Type T Visa) ជូនដល់ភ្ញៀវទេសចរទាំងអស់ ដើមឡើយឱ្យពួកគេអាចចុះសម្រាក និងដើរកម្សាន្តនៅក្នុងខេត្តព្រះសីហនុ ដោយក្តីស្ងប់ចិត្ត។ កិច្ចអន្តរាគមន៍នេះ ក៏ទទួលបានការសម្របសម្រួលយ៉ាងជិតស្និទ្ធពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ផងដែរ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia និង Sar Sokha
គួរឱ្យដឹងផងដែរថា នាវា Villa Vie Odyssey (ឬ MV Odyssey) មានប្រវែង ១៩៦ ម៉ែត្រ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាមេរិក ចុះបញ្ជីនៅប្រទេសបាហាម៉ាស (Bahamas)។ នាវានេះបានចាប់ផ្តើមចេញដំណើរដំបូងពីកំពង់ផែនៃប្រទេសអៀរឡង់ខាងជើង កាលពីខែតុលា ឆ្នាំ២០២៤ ក្នុងគោលដៅដឹកអ្នកទេសចរជុំវិញពិភពលោករយៈពេល ៣ ឆ្នាំពេញ ដោយគ្រោងឆ្លងកាត់ ១៤៧ ប្រទេស និងចូលចត ២៤២ កំពង់ផែ។ កម្ពុជា គឺជាប្រទេសទី៣២ នៃដំណើរផ្លូវនេះ។
មូលហេតុចម្បងដែលនាំឱ្យក្រុមហ៊ុនសម្រេចចិត្តផ្អាកដំណើរការនៅកម្ពុជា គឺដោយសារ វិបត្តិប្រេងឥន្ធនៈឡើងថ្លៃខ្លាំង។ ដើមឡើយ ចំណាយលើប្រេងមានត្រឹមតែប្រមាណ ៧០ ម៉ឺនដុល្លារក្នុងមួយខែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ចំណាយនេះបានកើនឡើងជាង ៣ ដង ពោលគឺចន្លោះពី ២ លាន ទៅជាង ៣ លានដុល្លារក្នុងមួយខែ (មិនទាន់គិតបញ្ចូលប្រាក់ខែបុគ្គលិក អាហារ និងសេវាកម្ម)។ ដើម្បីចៀសវាងការខាតបង់កាន់តែធ្ងន់ធ្ងរទៅមុខទៀត ក្រុមហ៊ុនបានសម្រេចចិត្តផ្អាកដំណើរការ និងសុខចិត្តទូទាត់សំណងសងទៅកាន់ភ្ញៀវទេសចរវិញ។
អ្នកទេសចរនៅលើនាវានេះ ភាគច្រើនជាអ្នកចូលនិវត្តន៍ដែលមានប្រាក់សន្សំ និងមួយផ្នែកទៀតជាអ្នកធ្វើការតាមអនឡាញ (Digital Nomads) ដូចជា អ្នកនិពន្ធ អ្នកប្រឹក្សាយោបល់ និងម្ចាស់ភាគហ៊ុនក្រុមហ៊ុន ដែលជ្រើសរើសការរស់នៅលើនាវាព្រោះមានតម្លៃសមរម្យ បើប្រៀបធៀបនឹងថ្លៃចំណាយរស់នៅប្រចាំថ្ងៃនៅអឺរ៉ុប ឬអាមេរិក។
ក្រោយទទួលបានការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតពីរាជរដ្ឋាភិបាល និងអាជ្ញាធរកម្ពុជា ក្រុមភ្ញៀវទេសចរអន្តរជាតិទាំងអស់បានសម្តែងនូវក្តីរំភើប និងការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត។ អ្នកទេសចរអាចជ្រើសរើសបន្តស្នាក់នៅកម្ពុជាដើម្បីធ្វើដំណើរ Visit កម្សាន្ត ឬរៀបចំសំបុត្រយន្តហោះត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួន។
ព្រឹត្តិការណ៍នេះ មិនត្រឹមតែស្តែងឱ្យឃើញពីបេះដូងដ៏ទូលំទូលាយរបស់ប្រជាជាតិកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវការចងចាំដ៏ល្អឥតខ្ចោះ និងរូបភាពផ្លូវការដ៏ប្រពៃនៃវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកផងដែរ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ផ្អែកតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម សាមុត សុធារិទ្ធ អភិបាលស្តីទីនៃគណៈអភិបាលខេត្តព្រះសីហនុ, ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងតំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ បានចុះទៅសាកសួរសុខទុក្ខផ្ទាល់ ស្តាប់នូវក្តីកង្វល់ និងសំណូមពររបស់ភ្ញៀវទេសចរអន្តរជាតិ និងក្រុមនាវិក ដើម្បីសម្របសម្រួល និងឆ្លើយតបចំពោះតម្រូវការចាំបាច់នានា។
នៅក្នុងប្រតិបត្តិការនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្តល់ទិដ្ឋាការប្រភេទទេសចរណ៍ (Type T Visa) ជូនដល់ភ្ញៀវទេសចរទាំងអស់ ដើមឡើយឱ្យពួកគេអាចចុះសម្រាក និងដើរកម្សាន្តនៅក្នុងខេត្តព្រះសីហនុ ដោយក្តីស្ងប់ចិត្ត។ កិច្ចអន្តរាគមន៍នេះ ក៏ទទួលបានការសម្របសម្រួលយ៉ាងជិតស្និទ្ធពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ផងដែរ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia និង Sar Sokhaគួរឱ្យដឹងផងដែរថា នាវា Villa Vie Odyssey (ឬ MV Odyssey) មានប្រវែង ១៩៦ ម៉ែត្រ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាមេរិក ចុះបញ្ជីនៅប្រទេសបាហាម៉ាស (Bahamas)។ នាវានេះបានចាប់ផ្តើមចេញដំណើរដំបូងពីកំពង់ផែនៃប្រទេសអៀរឡង់ខាងជើង កាលពីខែតុលា ឆ្នាំ២០២៤ ក្នុងគោលដៅដឹកអ្នកទេសចរជុំវិញពិភពលោករយៈពេល ៣ ឆ្នាំពេញ ដោយគ្រោងឆ្លងកាត់ ១៤៧ ប្រទេស និងចូលចត ២៤២ កំពង់ផែ។ កម្ពុជា គឺជាប្រទេសទី៣២ នៃដំណើរផ្លូវនេះ។