National
• 17 minutes ago• Lim_Rothanaksambath
នាវា Villa Vie Odyssey ចាកចេញពីកម្ពុជាដោយសុវត្ថិភាព ប៉ុន្តែភ្ញៀវទេសចរនៅតែបន្តដំណើរកម្សាន្តនៅកម្ពុជា

ភ្នំពេញ, ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាផ្លូវការថា នាវាទេសចរណ៍ខ្នាតយក្ស Villa Vie Odyssey បានធ្វើដំណើរចាកចេញពីដែនទឹកកម្ពុជាប្រកបដោយភាពរលូន និងសុខសុវត្ថិភាព កាលពីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បន្ទាប់ពីទទួលបានការសម្របសម្រួល និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតពីរាជរដ្ឋាភិបាលកម្ពុជា។
អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងទេសចរណ៍បានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្តព្រះសីហនុ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងព័ត៌មាន ក្រសួងកសិកម្ម អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងវិស័យឯកជន ដើម្បីផ្តល់កិច្ចសម្រួលផ្នែកទិដ្ឋាការ (Type T) ការស្នាក់នៅ ការធ្វើដំណើរ មគ្គុទ្ទេសក៍ទេសចរណ៍ និងសេវាកម្មចាំបាច់នានា។
នៅលើនាវា Villa Vie Odyssey មានភ្ញៀវទេសចរអន្តរជាតិចំនួន ២០០នាក់ (ស្រី ១១៦នាក់) មកពី ១៥សញ្ជាតិ និងក្រុមនាវិកចំនួន ១៥៦នាក់ (ស្រី ១២នាក់) មកពី ១៦សញ្ជាតិ។ ក្នុងអំឡុងពេលស្នាក់នៅ ភ្ញៀវទេសចរ និងនាវិកទាំងអស់បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តមនុស្សធម៌ ភាពរួសរាយរាក់ទាក់ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ស្របពេលដែលនាវាបានចាកចេញ បច្ចុប្បន្នមានភ្ញៀវទេសចរអន្តរជាតិមួយចំនួនពីនាវានេះ បាននិងកំពុងបន្តធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា ដូចជា ខេត្តព្រះសីហនុ រាជធានីភ្នំពេញ ខេត្តកំពត និងខេត្តសៀមរាប។
ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចកក់ក្តៅ។ ការយកចិត្តទុកដាក់លើកនេះ បានឆ្លុះបញ្ចាំងពីការបន្តថែរក្សាកេរតំណែលមនុស្សធម៌ ដែលធ្លាប់បានស្តែងឡើងក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ក្នុងព្រឹត្តិការណ៍ទទួលនាវាទេសចរណ៍ Westerdam កាលពីពេលកន្លងទៅ ដែលធ្វើឱ្យពិភពលោកប្រសិទ្ធនាមថា «កម្ពុជាជាប្រទេសតូច ប៉ុន្តែមានបេះដូងធំ (A Small Country with a Big Heart)»។
ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism និងសារព័ត៌មានអន្តរជាតិ CBS News
រូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ Ministry of Tourism
គួរឱ្យដឹងផងដែរថា តាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ CBS News នៅថ្ងៃទី១ ខែវិច្ឆិកា កន្លងទៅ បានឱ្យដឹងថា នាវា Villa Vie Odyssey (ឬ MV Odyssey) បានជួបប្រទះវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរអស់រយៈពេលយ៉ាងតិច ៣ខែ មុនពេលធ្វើដំណើរមកដល់កម្ពុជា និងត្រូវបានបង្ខំចិត្តផ្អាកដំណើរកម្សាន្តជុំវិញពិភពលោកនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសារវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ។
បច្ចុប្បន្ន ស្ថាប័នផ្តល់កម្ចី (Lender) ឬម្ចាស់បំណុល បានចូលគ្រប់គ្រងនាវានេះជាផ្លូវការ និងបានកំណត់ឱ្យអ្នកដំណើរប្រមូលទ្រព្យសម្បត្តិផ្ទាល់ខ្លួនចេញពីលើកប៉ាល់។ នាវា Villa Vie Odyssey ត្រូវផ្លាស់ទីពីកម្ពុជាទៅកាន់ប្រទេសសិង្ហបុរី ដើម្បីរៀបចំការដាក់ដេញថ្លៃ (Auction)។ ទោះជាយ៉ាងណា លោក Mike Petterson ស្ថាបនិក និងជាប្រធានប្រតិបត្តិក្រុមហ៊ុន Villa Vie បានប្រាប់ CBS News ថា ក្រុមហ៊ុនកំពុងស្ថិតក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញរយៈពេលពី ៣០ ទៅ ៩០ ថ្ងៃ និងព្យាយាមស្វែងរកដៃគូប្រតិបត្តិការ ឬដើមទុនបន្ថែម ដើម្បីទាញយកនាវានេះត្រឡប់មកវិញ ស្របពេលដែលការដាក់ពាក្យសុំក្ស័យធន (Chapter 11 Bankruptcy) អាចនឹងត្រូវចំណាយប្រមាណ ៣លានដុល្លារអាមេរិក សម្រាប់រយៈពេល ៦០ ថ្ងៃដំបូងនៃការរៀបចំផ្លូវច្បាប់៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងទេសចរណ៍បានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្តព្រះសីហនុ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងព័ត៌មាន ក្រសួងកសិកម្ម អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងវិស័យឯកជន ដើម្បីផ្តល់កិច្ចសម្រួលផ្នែកទិដ្ឋាការ (Type T) ការស្នាក់នៅ ការធ្វើដំណើរ មគ្គុទ្ទេសក៍ទេសចរណ៍ និងសេវាកម្មចាំបាច់នានា។
នៅលើនាវា Villa Vie Odyssey មានភ្ញៀវទេសចរអន្តរជាតិចំនួន ២០០នាក់ (ស្រី ១១៦នាក់) មកពី ១៥សញ្ជាតិ និងក្រុមនាវិកចំនួន ១៥៦នាក់ (ស្រី ១២នាក់) មកពី ១៦សញ្ជាតិ។ ក្នុងអំឡុងពេលស្នាក់នៅ ភ្ញៀវទេសចរ និងនាវិកទាំងអស់បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តមនុស្សធម៌ ភាពរួសរាយរាក់ទាក់ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ស្របពេលដែលនាវាបានចាកចេញ បច្ចុប្បន្នមានភ្ញៀវទេសចរអន្តរជាតិមួយចំនួនពីនាវានេះ បាននិងកំពុងបន្តធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា ដូចជា ខេត្តព្រះសីហនុ រាជធានីភ្នំពេញ ខេត្តកំពត និងខេត្តសៀមរាប។
ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចកក់ក្តៅ។ ការយកចិត្តទុកដាក់លើកនេះ បានឆ្លុះបញ្ចាំងពីការបន្តថែរក្សាកេរតំណែលមនុស្សធម៌ ដែលធ្លាប់បានស្តែងឡើងក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ក្នុងព្រឹត្តិការណ៍ទទួលនាវាទេសចរណ៍ Westerdam កាលពីពេលកន្លងទៅ ដែលធ្វើឱ្យពិភពលោកប្រសិទ្ធនាមថា «កម្ពុជាជាប្រទេសតូច ប៉ុន្តែមានបេះដូងធំ (A Small Country with a Big Heart)»។
ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism និងសារព័ត៌មានអន្តរជាតិ CBS News
រូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ Ministry of Tourismគួរឱ្យដឹងផងដែរថា តាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ CBS News នៅថ្ងៃទី១ ខែវិច្ឆិកា កន្លងទៅ បានឱ្យដឹងថា នាវា Villa Vie Odyssey (ឬ MV Odyssey) បានជួបប្រទះវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរអស់រយៈពេលយ៉ាងតិច ៣ខែ មុនពេលធ្វើដំណើរមកដល់កម្ពុជា និងត្រូវបានបង្ខំចិត្តផ្អាកដំណើរកម្សាន្តជុំវិញពិភពលោកនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសារវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ។