National
• 1 hour ago• Lim_Rothanaksambath
ទេសាភិបាលធនាគារជាតិនៃកម្ពុជា ជួបថ្នាក់ដឹកនាំ Visa ពង្រឹងសុវត្ថិភាពទូទាត់ឌីជីថល ជំរុញបរិយាបន្នហិរញ្ញវត្ថុ MSMEs និងជំនួបកំពូល Black Swan Summit

ភ្នំពេញ, ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា (NBC) បានអនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនប័ណ្ណទូទាត់អន្តរជាតិ Visa ដឹកនាំដោយ លោកស្រី Ana Vasconcellos អនុប្រធានប្រចាំតំបន់អាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីរស់ៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នាអគារវត្តភ្នំ ធនាគារជាតិនៃកម្ពុជា។
ជំនួបនេះបានផ្តោតសំខាន់លើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ព្រមទាំងការស្វែងរកកលានុវត្តភាពថ្មីៗក្នុងការពង្រីកដែនសហប្រតិបត្តិការ ការពង្រឹងសុវត្ថិភាពនៃប្រព័ន្ធទូទាត់ឌីជីថល និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជាពិសេសការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា។
ការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន ដើម្បីបង្កើនទំនុកចិត្ត និងទប់ស្កាត់ការក្លែងបន្លំ
នៅក្នុងកិច្ចពិភាក្សា លោកស្រី Ana Vasconcellos បានលើកឡើងពីសមត្ថភាពបច្ចេកវិទ្យា និងដំណោះស្រាយទំនើបៗរបស់ក្រុមហ៊ុន Visa ក្នុងការស្វែងរក និងទប់ស្កាត់ប្រតិបត្តិការសង្ស័យ ព្រមទាំងហានិភ័យនៃការក្លែងបន្លំ (Fraud Risk Detection)។
លោកស្រីបានបញ្ជាក់ថា បច្ចេកវិទ្យាទាំងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់សេវា និងពង្រឹងទំនុកចិត្តសាធារណៈលើការប្រាសប្រព័ន្ធទូទាត់ឌីជីថលឱ្យកាន់តែមានសុវត្ថិភាពខ្ពស់។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ធនាគារជាតិ នៃកម្ពុជា - National Bank of Cambodia
នាឱកាសនោះដែរ លោកជំទាវបណ្ឌិត ជា សិរី បានគូសបញ្ជាក់ពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា ជាពិសេសការអភិវឌ្ឍប្រព័ន្ធបាគង (Bakong) និងការពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន (Cross-border Payment) ជាមួយបណ្តាប្រទេសក្នុងតំបន់ និងដៃគូអន្តរជាតិ ដែលបានសម្រួលដល់ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងការផ្ទេរប្រាក់ឱ្យកាន់តែមានភាពរហ័ស និងចំណាយទាប។
គ្រោងរៀបចំជំនួបកំពូលអន្តរជាតិ «Black Swan Summit» នាខែវិច្ឆិកា ឆ្នាំ២០២៦
ជាមួយគ្នានេះ លោកជំទាវទេសាភិបាល បានជម្រាបជូនគណៈប្រតិភូ Visa អំពីគម្រោងនៃការរៀបចំកិច្ចប្រជុំកម្រិតអន្តរជាតិ «Black Swan Summit» ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។ ព្រឹត្តិការណ៍នេះនឹងត្រូវរៀបចំឡើងស្របពេលដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន លើកទី២០ (20th Francophonie Summit)។
លោកជំទាវបណ្ឌិត បានបញ្ជាក់បន្ថែមថា កិច្ចប្រជុំកំពូល «Black Swan Summit» នឹងក្លាយជាវេទិកាសកលដ៏សំខាន់មួយ សម្រាប់ចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរទស្សនទាន និងបង្ហាញពីនវានុវត្តន៍នៃប្រព័ន្ធទូទាត់ឌីជីថលរបស់កម្ពុជា ព្រមទាំងផ្តល់ឱកាសមាសដល់ប្រតិភូ និងភ្ញៀវអន្តរជាតិបានសាកល្បងប្រើប្រាស់សេវាទូទាត់ឌីជីថលដ៏ទំនើបរបស់កម្ពុជាដោយផ្ទាល់៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ជំនួបនេះបានផ្តោតសំខាន់លើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ព្រមទាំងការស្វែងរកកលានុវត្តភាពថ្មីៗក្នុងការពង្រីកដែនសហប្រតិបត្តិការ ការពង្រឹងសុវត្ថិភាពនៃប្រព័ន្ធទូទាត់ឌីជីថល និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជាពិសេសការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា។
ការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន ដើម្បីបង្កើនទំនុកចិត្ត និងទប់ស្កាត់ការក្លែងបន្លំ
នៅក្នុងកិច្ចពិភាក្សា លោកស្រី Ana Vasconcellos បានលើកឡើងពីសមត្ថភាពបច្ចេកវិទ្យា និងដំណោះស្រាយទំនើបៗរបស់ក្រុមហ៊ុន Visa ក្នុងការស្វែងរក និងទប់ស្កាត់ប្រតិបត្តិការសង្ស័យ ព្រមទាំងហានិភ័យនៃការក្លែងបន្លំ (Fraud Risk Detection)។
លោកស្រីបានបញ្ជាក់ថា បច្ចេកវិទ្យាទាំងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់សេវា និងពង្រឹងទំនុកចិត្តសាធារណៈលើការប្រាសប្រព័ន្ធទូទាត់ឌីជីថលឱ្យកាន់តែមានសុវត្ថិភាពខ្ពស់។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ធនាគារជាតិ នៃកម្ពុជា - National Bank of Cambodiaនាឱកាសនោះដែរ លោកជំទាវបណ្ឌិត ជា សិរី បានគូសបញ្ជាក់ពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា ជាពិសេសការអភិវឌ្ឍប្រព័ន្ធបាគង (Bakong) និងការពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន (Cross-border Payment) ជាមួយបណ្តាប្រទេសក្នុងតំបន់ និងដៃគូអន្តរជាតិ ដែលបានសម្រួលដល់ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងការផ្ទេរប្រាក់ឱ្យកាន់តែមានភាពរហ័ស និងចំណាយទាប។