National
• 9 hours ago• Lim_Rothanaksambath
ងាយស្រួល! ម្ចាស់អាជីវកម្មពាក់ព័ន្ធវិស័យទេសចរណ៍ អាចស្នើបង្កើតអាជ្ញាបណ្ណទេសចរណ៍តាម Website និង QR ដោយខ្លួនឯង

ភ្នំពេញ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦៖ ទំព័រហ្វេសប៊ុកផ្លូវការ ក្រសួងទេសចរណ៍ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធអេឡិចត្រូនិក ដោយបើកឱ្យម្ចាស់អាជីវកម្មពាក់ព័ន្ធវិស័យទេសចរណ៍ និងមណ្ឌលកម្សាន្ត អាចស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធអេឡិចត្រូនិកដោយខ្លួនឯង។
ក្នុងសេចក្តីជូនដំណឹង បានឱ្យដឹងថា ដើម្បីចូលរួមដល់ការអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា និងពង្រឹងការគ្រប់គ្រងការផ្តល់សេវាសាធារណៈរបស់ក្រសួងទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ ស្របតាមយុគសម័យបច្ចេកវិទ្យា និងដើម្បីបង្កលក្ខណៈងាយស្រួល និងធានាការផ្តល់សេវាសាធារណៈរបស់ក្រសួងទេសចរណ៍ ឱ្យបានឆាប់រហ័ស តម្លាភាព និងគណនេយ្យភាព ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សមាគមឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់មេត្តាជ្រាបថា៖
១. សម្រាប់អាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ អាជីវកម្មភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍ សូមធ្វើការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ តាមរយៈគេហទំព័រ www.mot.registrationservices.gov.kh ។
២. សម្រាប់អាជីវកម្មរមណីយដ្ឋានទេសចរណ៍ អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ អាជីវកម្មកីឡាទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ អាជីវកម្មម៉ាស្សា និងអាជីវកម្មសេវាកម្មទេសចរណ៍ម៉ាយ (ប្រភេទបន្ទប់ប្រជុំ សាលសន្និសីទ និងសាលពិព័រណ៍) សូមធ្វើការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ តាមរយៈគេហទំព័ររបស់ក្រសួងទេសចរណ៍ www.cambodiatourismindustry.org ដោយអនុវត្តការបង់កម្រៃសេវាសាធារណៈ តាមប្រព័ន្ធធនាគារ ស្របតាមប្រកាសអន្តរក្រសួងលេខ ៥៣៦ សហវ.ប្រក.អទច ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងទេសចរណ៍។
៣. សម្រាប់ព័ត៌មានបន្ថែមក្នុងការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណទេសចរណ៍ តាមរយៈប្រព័ន្ធអេឡិចត្រូនិកនេះ សូមលោក លោកស្រី ជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម ធ្វើការទំនាក់ទំនងផ្ទាល់មកកាន់អង្គភាពច្រកចេញ-ចូលតែមួយនៃក្រសួងទេសចរណ៍ ឬតាមរយៈទូរសព្ទលេខ ១២២១ រៀងរាល់ម៉ោងធ្វើការ ឬតាមរយៈអ៊ីមែលinfo@tourism.gov.kh។
ដូច្នេះ សូមសមាគមឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន និងបន្តដាក់ពាក្យស្នើសុំអាជ្ញាបណ្ណទេសចរណ៍ តាមនីតិវិធីជាប្រក្រតី ប្រកបដោយស្មារតីទទួលខុសត្រូវ។
លោកអ្នកអាចស្កេន QR ក្នុងសេចក្តីប្រកាសព័ត៌មាន ដើម្បីទាញយកឯកសារអំពីការស្នើសុំ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network