National
• 1 hour ago• Lim_Rothanaksambath
ឯកឧត្តម ឃួង ស្រេង ដឹកនាំប្រតិភូទទួលពានរង្វាន់កម្រិតពិភពលោកពីអង្គការ WHO លើការលើកកម្ពស់សុខុមាលភាព និងសុវត្ថិភាពទីក្រុង នៅអូស្តា្រលី

ភ្នំពេញ, ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦៖ រាជធានីភ្នំពេញបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតនៅលើឆាកអន្តរជាតិ បន្ទាប់ពីត្រូវបានអង្គការសុខភាពពិភពលោក (WHO) សម្រេចប្រគល់ពានរង្វាន់ប្រចាំឆ្នាំ២០២៦ លើកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងសុខុមាលភាពទីក្រុង។
តួយ៉ាង នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិភូជាន់ខ្ពស់ចូលរួមក្នុង “សន្និសីទពិភពលោកលើកទី១១ របស់សម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុង” (The 11th Global Conference of the Alliance for Healthy Cities)។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលបានតំណាងឱ្យរាជធានីភ្នំពេញ ឡើងទទួលពានរង្វាន់ "2026 WHO Healthy Cities Recognition Awards" ដែលជាការទទួលស្គាល់លើគម្រោង “ការដឹកជញ្ជូនមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព”។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការទទួលបានពានរង្វាន់នេះ មិនមែនជាការចៃដន្យឡើយ ប៉ុន្តែគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងឥតឈប់ឈរក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង ដែលបានធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងប្រព័ន្ធដឹកជញ្ជូនសាធារណៈ (រថយន្តក្រុង), ការកាត់បន្ថយគ្រោះថ្នាក់បង្កដោយជំងឺមិនឆ្លង និងការលើកកម្ពស់សុវត្ថិភាពចំណីអាហារតាមសាលារៀន និង ការអនុវត្តតំបន់គ្មានផ្សែងបារី (តំបន់ចតុមុខ) និងយុទ្ធនាការប្រឆាំងការបើកបរក្នុងស្ថានភាពស្រវឹង។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងមហាផ្ទៃ
លោកស្រីអ្នកនាំពាក្យបានសង្កត់ធ្ងន់លើជោគជ័យនៃគម្រោងសាកល្បងឆ្នាំ២០២៥ នៅសាលាមិត្តភាពកម្ពុជា-វៀតណាម និងសាលាហុនសែនចាក់អង្រែ ដែលទទួលបានលទ្ធផលល្អប្រសើរតាមរយៈវិធានការ ៣ រួមមាន៖ ការអប់រំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់សិស្សានុសិស្ស, បច្ចេកវិទ្យានិងហេដ្ឋារចនាសម្ព័ន្ធ ដោយដំឡើងស្លាកសញ្ញាឆ្លាតវៃ គំនូសចរាចរណ៍ និងកាមេរ៉ាសុវត្ថិភាព និងការអនុវត្តច្បាប់ ដោយពង្រាយកម្លាំងសម្រួលចរាចរណ៍នៅម៉ោងចេញ-ចូលរៀន។
គួរបញ្ជាក់ថា ក្នុងចំណោមទីក្រុងជាង ១៥០ មកពីតំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានដាក់ពាក្យស្នើសុំការវាយតម្លៃ មានទីក្រុងត្រឹមតែ ៨ ប៉ុណ្ណោះដែលត្រូវបានជ្រើសរើសឱ្យទទួលពានរង្វាន់នេះ ដែលក្នុងនោះរាជធានីភ្នំពេញរបស់កម្ពុជា គឺជាបេក្ខភាពឆ្នើមមួយរូប។
ជោគជ័យនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការប្រែក្លាយទីក្រុងឱ្យទៅជាកន្លែងដែលរស់នៅមានសុវត្ថិភាព ផាសុកភាព និងមានសមធម៌សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋគ្រប់រូប៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
តួយ៉ាង នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិភូជាន់ខ្ពស់ចូលរួមក្នុង “សន្និសីទពិភពលោកលើកទី១១ របស់សម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុង” (The 11th Global Conference of the Alliance for Healthy Cities)។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលបានតំណាងឱ្យរាជធានីភ្នំពេញ ឡើងទទួលពានរង្វាន់ "2026 WHO Healthy Cities Recognition Awards" ដែលជាការទទួលស្គាល់លើគម្រោង “ការដឹកជញ្ជូនមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព”។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការទទួលបានពានរង្វាន់នេះ មិនមែនជាការចៃដន្យឡើយ ប៉ុន្តែគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងឥតឈប់ឈរក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង ដែលបានធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងប្រព័ន្ធដឹកជញ្ជូនសាធារណៈ (រថយន្តក្រុង), ការកាត់បន្ថយគ្រោះថ្នាក់បង្កដោយជំងឺមិនឆ្លង និងការលើកកម្ពស់សុវត្ថិភាពចំណីអាហារតាមសាលារៀន និង ការអនុវត្តតំបន់គ្មានផ្សែងបារី (តំបន់ចតុមុខ) និងយុទ្ធនាការប្រឆាំងការបើកបរក្នុងស្ថានភាពស្រវឹង។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងមហាផ្ទៃលោកស្រីអ្នកនាំពាក្យបានសង្កត់ធ្ងន់លើជោគជ័យនៃគម្រោងសាកល្បងឆ្នាំ២០២៥ នៅសាលាមិត្តភាពកម្ពុជា-វៀតណាម និងសាលាហុនសែនចាក់អង្រែ ដែលទទួលបានលទ្ធផលល្អប្រសើរតាមរយៈវិធានការ ៣ រួមមាន៖ ការអប់រំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់សិស្សានុសិស្ស, បច្ចេកវិទ្យានិងហេដ្ឋារចនាសម្ព័ន្ធ ដោយដំឡើងស្លាកសញ្ញាឆ្លាតវៃ គំនូសចរាចរណ៍ និងកាមេរ៉ាសុវត្ថិភាព និងការអនុវត្តច្បាប់ ដោយពង្រាយកម្លាំងសម្រួលចរាចរណ៍នៅម៉ោងចេញ-ចូលរៀន។