National
• 1 hour ago• Lim_Rothanaksambath
Wonder Film Entertainment ប្រកាសនាំរឿង «សូម៉ា» និង «កំណើតអរូប ២» ទៅកាន់ផ្សារភាពយន្តអាមេរិក AFM 2026

ភ្នំពេញ, ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦៖ ឧស្សាហកម្មភាពយន្តកម្ពុជាកំពុងកត់ត្រានូវរបត់ប្រវត្តិសាស្ត្រថ្មីមួយទៀតនៅលើឆាកអន្តរជាតិ ខណៈដែលផលិតកម្ម Wonder Film Entertainment បានប្រកាសជាផ្លូវការនូវការនាំយកស្នាដៃភាពយន្តភាគខ្មែរចំនួន ២ រឿង គឺរឿង «សូម៉ា» (SOMA: Evolution Begin) និងរឿង «កំណើតអរូប ២» ទៅចូលរួមក្នុងព្រឹត្តិការណ៍ American Film Market 2026 (AFM 2026) នៅសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ ខ្សែភាពយន្តបែប Sci-Fi, Drama និង Action រឿង «សូម៉ា» ដែលបានចំណាយពេលសំងំផលិតអស់រយៈពេលប្រមាណ ២ ឆ្នាំ ក៏ត្រូវ បានប្រកាសចាក់បញ្ចាំងផ្លូវការនៅគ្រប់រោងភាពយន្តទំនើបទាំងអស់ក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះតទៅ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានផ្លូវការ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោក សែម វិសាល ចាងហ្វាងផលិតកម្ម Wonder Film Entertainment បានគូសបញ្ជាក់ថា នេះជាលើកដំបូងបំផុតដែលផលិតកម្ម Wonder Film នាំយកស្នាដៃភាពយន្តខ្មែរទៅបង្ហាញខ្លួនក្នុងទីផ្សារភាពយន្តដ៏ធំសម្បើមមួយនៅសហរដ្ឋអាមេរិក។
លោក សែម វិសាល បានលើកឡើងថា «ការចូលរួមក្នុង American Film Market 2026 មិនត្រឹមតែជាការនាំយកភាពយន្តទៅបង្ហាញនៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសមាសសម្រាប់ស្នាដៃភាពយន្តខ្មែរ ក្នុងការឈានជើងចូលទៅកាន់បណ្តាញអាជីវកម្ម និងទីផ្សារភាពយន្តអន្តរជាតិ ស្វែងយល់ពីតម្រូវការទីផ្សារ និងបង្កើតទំនាក់ទំនងជាមួយដៃគូអន្តរជាតិ»។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Wonder Film Entertainment
បេសកកម្មអន្តរជាតិដ៏សំខាន់នេះ ទទួលបានការគាំទ្រ និងជ្រោមជ្រែងយ៉ាងពេញទំហឹងពី លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង លោក ឆាយ ប៉ូរា ប្រធានសមាគមភាពយន្តកម្ពុជា។
ការគាំទ្រពីក្រសួង និងសមាគមជំនាញ បានក្លាយជាចលករជំរុញឱ្យក្រុមការងារផលិតករខ្មែរកាន់តែមានជំនឿចិត្តខ្ពស់ក្នុងការផ្សព្វផ្សាយវប្បធម៌ អត្តសញ្ញាណ និងសមត្ថភាពនៃការផលិតភាពយន្តរបស់កម្ពុជា ទៅកាន់អ្នកជំនាញ និងទស្សនិកជនអន្តរជាតិ ព្រមទាំងស្វែងរកឱកាសលក់សិទ្ធិចែកផ្សាយ និងកិច្ចសហការផលិតនាពេលអនាគត។
តារាសម្តែងឆ្នើម កញ្ញា កុយ អេនណា តួឯកស្រីក្នុងរឿង «កំណើតអរូប ២» និង កញ្ញា Khemma METAYER តួឯកស្រីក្នុងរឿង «សូម៉ា» បានសម្តែងនូវមោទនភាពយ៉ាងជ្រាលជ្រៅក្នុងនាមជាតារាភាពយន្តតំណាងឱ្យកម្ពុជា។
តារាសម្តែងទាំងពីរបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ស្នាដៃសម្តែង និងសាច់រឿងច្នៃប្រឌិតបែបថ្មីរបស់ផលិតកម្ម Wonder Film Entertainment នឹងអាចទាក់ទាញចិត្ត និងបង្កើតការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន និងអ្នកវិនិយោគអន្តរជាតិ។៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ថ្លែងក្នុងសន្និសីទសារព័ត៌មានផ្លូវការ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោក សែម វិសាល ចាងហ្វាងផលិតកម្ម Wonder Film Entertainment បានគូសបញ្ជាក់ថា នេះជាលើកដំបូងបំផុតដែលផលិតកម្ម Wonder Film នាំយកស្នាដៃភាពយន្តខ្មែរទៅបង្ហាញខ្លួនក្នុងទីផ្សារភាពយន្តដ៏ធំសម្បើមមួយនៅសហរដ្ឋអាមេរិក។
លោក សែម វិសាល បានលើកឡើងថា «ការចូលរួមក្នុង American Film Market 2026 មិនត្រឹមតែជាការនាំយកភាពយន្តទៅបង្ហាញនៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសមាសសម្រាប់ស្នាដៃភាពយន្តខ្មែរ ក្នុងការឈានជើងចូលទៅកាន់បណ្តាញអាជីវកម្ម និងទីផ្សារភាពយន្តអន្តរជាតិ ស្វែងយល់ពីតម្រូវការទីផ្សារ និងបង្កើតទំនាក់ទំនងជាមួយដៃគូអន្តរជាតិ»។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Wonder Film Entertainmentបេសកកម្មអន្តរជាតិដ៏សំខាន់នេះ ទទួលបានការគាំទ្រ និងជ្រោមជ្រែងយ៉ាងពេញទំហឹងពី លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង លោក ឆាយ ប៉ូរា ប្រធានសមាគមភាពយន្តកម្ពុជា។