National
• 1 hour ago• Lim_Rothanaksambath
Wonder Film Entertainment បើកទំព័រថ្មីក្នុងឧស្សាហកម្មភាពយន្តខ្មែរជាមួយស្នាដៃ Sci-Fi, Drama និង Action ខ្នាតធំមិនធ្លាប់មានក្នុងទីផ្សារកម្ពុជា

ភ្នំពេញ, ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦៖ ផលិតកម្ម Wonder Film Entertainment បានប្រកាសជាផ្លូវការនូវការនាំយកខ្សែភាពយន្តខ្នាតធំប្រភេទបែប Sci-Fi, Drama និង Action ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មភាពយន្តកម្ពុជា រឿង «សូម៉ា» (SOMA: Evolution Begins) មកចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទូទាំងប្រទេស ចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នេះតទៅ។
លោក សែម វិសាល ចាងហ្វាងផលិតកម្ម Wonder Film Entertainment បានឱ្យដឹងថា ការសម្រេចចិត្តបោះទុនយ៉ាងសន្ធឹកសន្ធាប់ផលិតរឿង «សូម៉ា» គឺជាជំហានថ្មី និងជាបដិវត្តន៍មួយក្នុងឧស្សាហកម្មភាពយន្តកម្ពុជា ដើម្បីពង្រីកសក្កានុពល និងកិត្យានុភាពនៃភាពយន្តខ្មែរឱ្យឈានជើងចូលទីផ្សារអន្តរជាតិជាបន្តបន្ទាប់។
ចាងហ្វាងផលិតកម្ម Wonder Film Entertainment លើកឡើងថា «មែនទែនទៅ វាជាភាពប្រថុយប្រថានសម្រាប់ផលិតកម្ម Wonder Film Entertainment ក្នុងការចាយទុនយ៉ាងច្រើនដើម្បីផលិតរឿង «សូម៉ា» SOMA: Evolution Begin នេះឡើង ក្នុងបំណងពង្រីកកិត្យានុភាពនៃភាពយន្តខ្មែរ។ ជាក់ស្តែង ការនាំយកសាច់រឿងប្រភេទនេះចូលមកចាក់បញ្ចាំងលើទីផ្សារកម្ពុជា រឹតតែជារឿងប្រថុយប្រថានខ្លាំង ព្រោះរឿងប្រភេទនេះថ្មីសម្រាប់ទស្សនិកជនក្នុងស្រុក តែវាប្រហែលពុំមែនជាភាពថ្មីសម្រាប់អ្នកនិយមតាមដានភាពយន្តហូលីវូដនោះឡើយ»។
សាច់រឿង «សូម៉ា» ត្រូវបានតាក់តែងនិពន្ធឡើងតាំងពីឆ្នាំ២០១២ មកម៉្លេះ ដោយបានឆ្លងកាត់ការត្រួតពិនិត្យ និងការសម្រួលយ៉ាងល្អិតល្អន់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងសមាគមភាពយន្តកម្ពុជា រហូតលេចចេញជាសមិទ្ធិផលពេញលេញ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Wonder Film Entertainment
ទោះជាប្រភេទរឿង Sci-Fi ជារឿងថ្មីស្រឡាងសម្រាប់ទីផ្សារក្នុងស្រុក និងមានហានិភ័យខ្ពស់ផ្នែកវិនិយោគក៏ដោយ ផលិតកម្មនៅតែប្តេជ្ញាចិត្តផលិតឡើង។ ជាមួយគ្នានេះ ចាងហ្វាងផលិតកម្មបានអំពាវនាវឱ្យមហាជនចូលរួមទស្សនាឱ្យបានច្រើនកុះករ និងរីករាយទទួលយកមតិរិះគន់ក្នុងន័យស្ថាបនា ដើម្បីអភិវឌ្ឍស្នាដៃបន្តបន្ទាប់ទៀត។
លោក សែម វិសាល បានមានប្រសាសន៍ថា «ដោយសារនេះជាជំហានដំបូងបង្អស់នៃការធ្វើបដិវត្តន៍ឧស្សាហកម្មភាពយន្តកម្ពុជា ដើម្បីឆ្ពោះទៅការប្រកួតប្រជែងទីផ្សារអន្តរជាតិ ចាងហ្វាងផលិតកម្មជឿជាក់ថា វាអាចនឹងមានចំនុចខ្វះខាតខ្លះៗ ដូចនេះលោកសូមឱ្យប្រិយមិត្តទស្សនិកជនចូលរួមផ្តល់មតិក្នុងន័យស្ថាបនា ដើម្បីឱ្យផលិតកម្មមានឱកាសបានអភិវឌ្ឍសមត្ថភាពបន្ថែមទៀត សម្រាប់ភាពយន្តខ្មែរបន្តបន្ទាប់»។
ខ្សែភាពយន្ត «សូម៉ា» SOMA: Evolution Begins ចាប់ផ្តើមចាក់បញ្ចាំងផ្លូវការនៅគ្រប់រោងភាពយន្តទាំងអស់ក្នុងប្រទេសកម្ពុជា ចាប់ពី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ តទៅ។
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
លោក សែម វិសាល ចាងហ្វាងផលិតកម្ម Wonder Film Entertainment បានឱ្យដឹងថា ការសម្រេចចិត្តបោះទុនយ៉ាងសន្ធឹកសន្ធាប់ផលិតរឿង «សូម៉ា» គឺជាជំហានថ្មី និងជាបដិវត្តន៍មួយក្នុងឧស្សាហកម្មភាពយន្តកម្ពុជា ដើម្បីពង្រីកសក្កានុពល និងកិត្យានុភាពនៃភាពយន្តខ្មែរឱ្យឈានជើងចូលទីផ្សារអន្តរជាតិជាបន្តបន្ទាប់។
ចាងហ្វាងផលិតកម្ម Wonder Film Entertainment លើកឡើងថា «មែនទែនទៅ វាជាភាពប្រថុយប្រថានសម្រាប់ផលិតកម្ម Wonder Film Entertainment ក្នុងការចាយទុនយ៉ាងច្រើនដើម្បីផលិតរឿង «សូម៉ា» SOMA: Evolution Begin នេះឡើង ក្នុងបំណងពង្រីកកិត្យានុភាពនៃភាពយន្តខ្មែរ។ ជាក់ស្តែង ការនាំយកសាច់រឿងប្រភេទនេះចូលមកចាក់បញ្ចាំងលើទីផ្សារកម្ពុជា រឹតតែជារឿងប្រថុយប្រថានខ្លាំង ព្រោះរឿងប្រភេទនេះថ្មីសម្រាប់ទស្សនិកជនក្នុងស្រុក តែវាប្រហែលពុំមែនជាភាពថ្មីសម្រាប់អ្នកនិយមតាមដានភាពយន្តហូលីវូដនោះឡើយ»។
សាច់រឿង «សូម៉ា» ត្រូវបានតាក់តែងនិពន្ធឡើងតាំងពីឆ្នាំ២០១២ មកម៉្លេះ ដោយបានឆ្លងកាត់ការត្រួតពិនិត្យ និងការសម្រួលយ៉ាងល្អិតល្អន់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងសមាគមភាពយន្តកម្ពុជា រហូតលេចចេញជាសមិទ្ធិផលពេញលេញ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Wonder Film Entertainmentទោះជាប្រភេទរឿង Sci-Fi ជារឿងថ្មីស្រឡាងសម្រាប់ទីផ្សារក្នុងស្រុក និងមានហានិភ័យខ្ពស់ផ្នែកវិនិយោគក៏ដោយ ផលិតកម្មនៅតែប្តេជ្ញាចិត្តផលិតឡើង។ ជាមួយគ្នានេះ ចាងហ្វាងផលិតកម្មបានអំពាវនាវឱ្យមហាជនចូលរួមទស្សនាឱ្យបានច្រើនកុះករ និងរីករាយទទួលយកមតិរិះគន់ក្នុងន័យស្ថាបនា ដើម្បីអភិវឌ្ឍស្នាដៃបន្តបន្ទាប់ទៀត។