National
11 June 2026 7:12 AM• 5 hours ago• Lim_Rothanaksambath
ស្បៃខ្មែរ ត្រូវយកទៅតាំងពិព័រណ៍ និងបង្ហាញម៉ូដក្នុងកម្មវិធី World Traditional Costumes Fashion Show នៅកូរ៉េ

ភ្នំពេញ, ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦៖ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ បានចូលរួមកម្មវិធីតាំងពិព័រណ៍ និងបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីពិភពលោក (World Traditional Costumes Fashion Show) ដែលត្រូវបានរៀបចំដោយ សមាគមលើកកម្ពស់សម្លៀកបំពាក់ Hanbok កូរ៉េ (The Korea Hanbok Promotion Association) នៅសាលតាំងពិព័រណ៍ COEX ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
ក្នុងព្រឹត្តិការណ៍ World Traditional Costumes Fashion Show នេះ មានការចូលរួមដើរបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីអាពាហ៍ពិពាហ៍ជាតិខ្មែរ ពិសេសឈុតស្បៃខ្មែរដ៏ស្រស់ស្អាត ដោយក្រុមពន្លកសិល្បៈនៅកូរ៉េ ដែលជាតំណាងស្ថានទូតកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយម៉ូដសម្លៀកបំពាក់ប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ ដែលជាផ្នែកមួយនៃការទូតវប្បធម៌របស់កម្ពុជា ព្រមទាំងចែករំលែកដល់ពិភពលោកឱ្យបានស្គាល់អំពីអត្តសញ្ញាណជាប្រវត្តិសាស្ត្រ និងគុណតម្លៃនៃវប្បធម៌ខ្មែរ ដែលបានបន្សល់ទុកតាំងពីបុរាណមក។
កម្មវិធីតាំងពិព័រណ៍ និងបង្ហាញម៉ូដនេះ គឺជាផ្នែកមួយនៃពិព័រណ៍សម្លៀកបំពាក់ប្រពៃណីពិភពលោក ដែលជាព្រឹត្តិការណ៍អមនៃពិព័រណ៍ទេសចរណ៍កូរ៉េឆ្នាំ២០២៦ (kotfa លើកទី៤១) និងជាព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌សកល សំដៅលើកកម្ពស់បេតិកភណ្ឌអរូបី តាមរយៈការដាក់តាំងបង្ហាញសម្លៀកបំពាក់ប្រពៃណីរបស់ប្រទេសនានា រួមទាំងសម្លៀកបំពាក់ជនជាតិដើមភាគតិច និងសម្លៀកបំពាក់ចម្រុះជាតិសាសន៍៕