National
• 22 hours ago• Lim_Rothanaksambath
ក្រសួងពាណិជ្ជកម្ម គាំទ្រកិច្ចព្រមព្រៀងរវាង WSBIDA និង IARD លើកកម្ពស់ស្តង់ដារ នៃការលក់រាយប្រកបដោយការទទួលខុសត្រូវ

ភ្នំពេញ, ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា (WSBIDA) និងសម្ព័ន្ធអន្តរជាតិសម្រាប់ការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ (IARD) លើគំនិតផ្តួចផ្តើមរួមគ្នាស្តីពី «ការលើកកម្ពស់ស្តង់ដារនៃការលក់រាយប្រកបដោយការទទួលខុសត្រូវ»។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក Julian Braithwaite នាយកប្រតិបត្តិសម្ព័ន្ធ IARD, លោក តាន់ សែឆាយ ប្រធានសមាគម WSBIDA, លោក Mike Vongsykeo ប្រធានប្រតិបត្តិការនៃក្រុមហ៊ុន S Liquor ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះគំនិតផ្តួចផ្តើមរួមគ្នានេះ ដែលជាជំហានដ៏សំខាន់ក្នុងការពង្រឹងការលក់រាយប្រកបដោយការទទួលខុសត្រូវ បង្កើនការយល់ដឹង និងការទទួលខុសត្រូវខ្ពស់ក្នុងចំណោមអាជីវករ និងអ្នកលក់រាយគ្រឿងស្រវឹង។ អភិវឌ្ឍន៍សមត្ថភាពបុគ្គលិក បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់បុគ្គលិកបម្រើការងារក្នុងវិស័យនេះ ឱ្យយល់ដឹងពីបទប្បញ្ញត្តិ និងស្តង់ដារសុវត្ថិភាព។ ការពារអ្នកប្រើប្រាស់ និងធានាការប្រកួតប្រជែង ចូលរួមកសាងបរិយាកាសទីផ្សារប្រកបដោយភាពត្រឹមត្រូវ ឆ្លើយតបនឹងទិសដៅជាតិក្នុងការការពារអ្នកប្រើប្រាស់ និងធានាការប្រកួតប្រជែងដោយស្មើភាព។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម Ministry of Commerce
លោកជំទាវ ចម និម្មល បានគូសបញ្ជាក់ជាថ្មីពីការគាំទ្រយ៉ាងពេញទំហឹងរបស់ក្រសួងពាណិជ្ជកម្ម ចំពោះកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន (Public-Private Dialogue) ដើម្បីធានាថាសកម្មភាពអាជីវកម្មគ្រឿងស្រវឹងនៅកម្ពុជា ត្រូវបានអនុវត្តស្របតាមច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយជាតិជាធរមាន។
បន្ថែមពីនេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានជំរុញ និងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ ប្រែក្លាយការប្តេជ្ញាចិត្តនៅក្នុងអនុស្សរណៈនេះ ឱ្យទៅជាសកម្មភាពអនុវត្តជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងចីរភាព សំដៅលើកកម្ពស់សីលធម៌អាជីវកម្ម និងសុខុមាលភាពសង្គម៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក Julian Braithwaite នាយកប្រតិបត្តិសម្ព័ន្ធ IARD, លោក តាន់ សែឆាយ ប្រធានសមាគម WSBIDA, លោក Mike Vongsykeo ប្រធានប្រតិបត្តិការនៃក្រុមហ៊ុន S Liquor ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះគំនិតផ្តួចផ្តើមរួមគ្នានេះ ដែលជាជំហានដ៏សំខាន់ក្នុងការពង្រឹងការលក់រាយប្រកបដោយការទទួលខុសត្រូវ បង្កើនការយល់ដឹង និងការទទួលខុសត្រូវខ្ពស់ក្នុងចំណោមអាជីវករ និងអ្នកលក់រាយគ្រឿងស្រវឹង។ អភិវឌ្ឍន៍សមត្ថភាពបុគ្គលិក បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់បុគ្គលិកបម្រើការងារក្នុងវិស័យនេះ ឱ្យយល់ដឹងពីបទប្បញ្ញត្តិ និងស្តង់ដារសុវត្ថិភាព។ ការពារអ្នកប្រើប្រាស់ និងធានាការប្រកួតប្រជែង ចូលរួមកសាងបរិយាកាសទីផ្សារប្រកបដោយភាពត្រឹមត្រូវ ឆ្លើយតបនឹងទិសដៅជាតិក្នុងការការពារអ្នកប្រើប្រាស់ និងធានាការប្រកួតប្រជែងដោយស្មើភាព។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម Ministry of Commerceលោកជំទាវ ចម និម្មល បានគូសបញ្ជាក់ជាថ្មីពីការគាំទ្រយ៉ាងពេញទំហឹងរបស់ក្រសួងពាណិជ្ជកម្ម ចំពោះកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន (Public-Private Dialogue) ដើម្បីធានាថាសកម្មភាពអាជីវកម្មគ្រឿងស្រវឹងនៅកម្ពុជា ត្រូវបានអនុវត្តស្របតាមច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយជាតិជាធរមាន។