National
5 June 2026 10:16 AM• 3 hours ago• Lim_Rothanaksambath
តើ «សំណល់សូន្យ ឬ Zero Waste» គ្រាន់តែជាការមិនបង្កើតសំរាម ឬជាអ្វី?

ភ្នំពេញ-ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦៖ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៦នេះ គឺជាខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ» ដែលទិវានេះរៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត និងសាធារណជនទាំងអស់ ចូលរួមឱ្យបានផុសផុល ក្នុងកិច្ចគាំពារបរិស្ថាន (គុណភាពខ្យល់ ទឹក សំឡេង) ការគ្រប់គ្រងសំរាម ប្លាស្ទិក និងសំណល់រឹង ដើម្បីរួមគ្នាការពារភពផែនដីយើង ឱ្យមានភាពស្អាត បៃតង និងចីរភាព ជាឧត្តមប្រយោជន៍ ដល់សង្គម និងមនុស្សជាតិគ្រប់ជំនាន់។
ក្នុងនោះផងដែរ ប្រធានបទ «សំណល់សូន្យ ឬ Zero Waste» បានក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍ និងគួរឱ្យស្វែងយល់បន្ថែម ខណៈមានសំណួរលើកឡើងថា តើ «សំណល់សូន្យ ឬ Zero Waste» គ្រាន់តែជាការមិនបង្កើតសំរាម ឬជាអ្វី?
ជាការឆ្លើយតប និងពន្យល់ឱ្យប្រជាជនបានយល់ដឹងបន្ថែមពីចំណេះដឹងផ្នែកបរិស្ថាន ក្រសួងបរិស្ថាន បានបង្កើតកម្មវិធី «ចក្រា Podcast» ជាកម្មវិធីផ្តល់ចំណេះដឹង និងបញ្ជ្រាបការយល់ដឹងអំពីបញ្ហាបរិស្ថានក្នុងប្រទេសកម្ពុជា។
ជាក់ស្តែង ជុំវិញសំណួរពាក់ព័ន្ធប្រធានបទថា តើ «សំណល់សូន្យ ឬ Zero Waste» គ្រាន់តែជាការមិនបង្កើតសំរាម ឬជាអ្វី? ត្រូវបានមន្ត្រីជំនាញនាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បកស្រាយឱ្យដឹងថា ដើម្បីឱ្យយើងយល់ថា អ្វីដែលជាសំណល់សូន្យ? យើងគប្បីយល់ពីពាក្យថា អ្វីទៅជាសំណល់?
សំណល់ គឺជាវត្ថុ ឬក៏សារធាតុ ឬក៏របស់របរទាំងឡាយណាដែលស្ថិតនៅក្នុងទម្រង់ រឹង រាវ ឬក៏ឧស្ម័ន ដែលលែងមានតម្លៃ ឬក៏លែងមានប្រយោជន៍សម្រាប់ការប្រើប្រាស់ ហើយត្រូវបានបោះចោលទៅក្នុងបរិស្ថាន។ សំណល់ មានច្រើនប្រភេទដូចជា៖ សំណល់ផ្ទះបាយ សំណល់ឧស្សាហកម្ម សំណល់កសិកម្ម សំណល់វេជ្ជសាស្ត្រ និងសំណល់គ្រោះថ្នាក់ជាដើម។
ដូច្នេះ យោងទៅតាមអង្គការ Zero Waste International Alliance បានឱ្យនិយមន័យ «សំណល់សូន្យ ឬ Zero Waste» ថា គឺជាការអភិរក្សធនធានទាំងអស់ តាមរយៈការផលិត ការប្រើប្រាស់ ការប្រើប្រាស់ឡើងវិញ និងការទាញយកផលិតផល ការវេចខ្ចប់ និងសម្ភារៈត្រឡប់មកវិញដោយការទទួលខុសត្រូវ។ សំខាន់បំផុតនោះគឺមិនមានការដុត ឬក៏បោះចោលចូលទៅក្នុង ទឹក ដី ព្រមទាំង ខ្យល់ ដែលវាគំរាមកំហែងដល់បរិស្ថាន ព្រមទាំងការប្រែប្រួលអាកាសធាតុ។
បើនិយាយចំទៅគឺប្រើប្រាស់អស់លទ្ធភាព ហើយមិនឱ្យមានដុត ឬបោះចោលចូលទៅក្នុងបរិស្ថាន ដែលបង្កផលប៉ះពាល់ផ្សេងៗ ពិសេសការប្រែប្រួលអាកាសធាតុ។
មន្ត្រីជំនាញសង្កត់ធ្ងន់ថា កាលណាយើងទុកសំណល់មិនបានត្រឹមត្រូវ មិនបានបែងចែក ឬញែកឱ្យបានត្រឹមត្រូវ វាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី ប៉ះពាល់ដល់សុខភាពសាធារណៈ ប៉ះពាល់ដល់សេដ្ឋកិច្ច ទេសចរណ៍ និងឈានទៅដល់ការប្រែប្រួលអាកាសធាតុ។ ចូលរួមថែរក្សាសំណល់ឱ្យបានល្អ បរិស្ថានល្អ ផ្តើមចេញពីយើងទាំងអស់គ្នា!

រាយការណ៍ដោយ៖ The Khmer Daily Network